ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​សសរ​បុក​គ្រឹះ​បើក​ថយក្រោយ បុក​បុរស​ម្នាក់​ដួល​បោក​ក្បាល​ស្លា.ប់

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម ខណៈ​បើកបរ​ម៉ូតូ​ត្រូវ​រថយន្ត​ដឹក​សសរ​បុក​គ្រឹះ​របស់​ក្រុមហ៊ុន ស្តើង ខា​រី បើក​ថយក្រោយ​បណ្ដាល​ឲ្យ​បុរស​រង​គ្រោះជា​អ្នក​បើ​ម៉ូតូ​បុក​ជាមួយនឹង​សសរ​គ្រឹះ​ដែល​នៅ​លើ​រថយន្ត ដួល​បោក​ក្បាល​ទៅ​នឹង​ផ្លូវស្លាប់​ភ្លាម​ៗ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៧ ខែកុម្ភៈ…


ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម ខណៈ​បើកបរ​ម៉ូតូ​ត្រូវ​រថយន្ត​ដឹក​សសរ​បុក​គ្រឹះ​របស់​ក្រុមហ៊ុន ស្តើង ខា​រី បើក​ថយក្រោយ​បណ្ដាល​ឲ្យ​បុរស​រង​គ្រោះជា​អ្នក​បើ​ម៉ូតូ​បុក​ជាមួយនឹង​សសរ​គ្រឹះ​ដែល​នៅ​លើ​រថយន្ត ដួល​បោក​ក្បាល​ទៅ​នឹង​ផ្លូវស្លាប់​ភ្លាម​ៗ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង​៥ និង​៤០​នាទី​ល្ងាច ត្រង់​ចំណុច​ខាង​មុខ​បុរី​សិរី​មង្គល ស្ថិត​នៅ​ភូមិ​ទួល​ក្រសាំង សង្កាត់​រកា​ខ្ពស់ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល​។

មន្ត្រី​នគរបាល​ចរាចរណ៍​ក្រុង​តា​ខ្មៅ​បាន​ឲ្យ​ដឹង​ថា​ជន​រង​គ្រោះ​ស្លាប់​ឈ្មោះ ញៀ​ម តាំង​ឃឹម ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ស្នាក់​នៅ​ភូមិ​ស្វាយ​ជួរ ឃុំ​កោះ​ខែ ស្រុក​ស្អាង ខេត្តកណ្តាល បើកបរ​ម៉ូតូ​ម៉ាក​ហុងដា គុប​ជ្រុង ធុន​៩០ ពាក់​ស្លាក លេខ កណ្តាល 1X-5728​។ ចំណែក​រថយន្ត​បង្ក​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3E-3294 បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​(​រត់គេច​ខ្លួន​)​។

ប្រភព​ដដែល​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ​សាក្សី​បានឃើញ​រថយន្ត​ម៉ាក ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3E-3294 ដឹក​សស​បុក​គ្រឹះ បាន​ថយ​ចេញពី​ការដ្ឋាន​ស្រប​ពេល​ជាមួយ​គ្នា​នោះ ក៏​មាន​ម៉ូតូ​មួយ​គ្រឿង​បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង រួច​ក៏​បុក​ចំ​ចុង​សសរថ្ម​គ្រឹះ​ក្រោយ​រថយន្ត បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ស្លាប់​តែ​ម្ដង​។ បន្ទាប់​ពី​មាន​ហេតុការណ៍​កើតឡើង សមត្ថកិច្ច​ជំនាញ​ក្រុង​តា​ខ្មៅ បាន​ចុះ​ដល់​កន្លែង​កើតហេតុ រួច​ធ្វើការ​ពិនិត្យ​វាស់វែង កសាង​ឯកសារ​ដកហូត​មធ្យោបាយ​ពាក់ព័ន្ធ​ទាំង​២​គ្រឿង​យក​មក​អធិការដ្ឋាន​នគរបាល​ក្រុង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ ចំណែក​សាកសព​ជន​រង​គ្រោះ ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ ៖ ប៉ឹង ឆដា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ