ជួយសង្គ្រោះ ស្រូវប្រាំងជិត ១.០០០ ហិកតា ដែលកំពុងខ្វះទឹក
- បន្ទាយមានជ័យ
បន្ទាយមានជ័យ៖ ស្រូវប្រាំងប្រមាណជិត ១.០០០ហិកតា ដែលកំពុងខ្វះទឹក ត្រូវបានអភិបាលខេត្ត ដឹកនាំមន្ត្រីជំនាញ ជួយអន្តរាគមន៍ ដើម្បីសង្គ្រោះ កាលពីថ្ងៃទី២៥ ខែកុម្ភៈ…
បន្ទាយមានជ័យ៖ ស្រូវប្រាំងប្រមាណជិត ១.០០០ហិកតា ដែលកំពុងខ្វះទឹក ត្រូវបានអភិបាលខេត្ត ដឹកនាំមន្ត្រីជំនាញ ជួយអន្តរាគមន៍ ដើម្បីសង្គ្រោះ កាលពីថ្ងៃទី២៥ ខែកុម្ភៈ…
បន្ទាយមានជ័យ៖ ស្រូវប្រាំងប្រមាណជិត ១.០០០ហិកតា ដែលកំពុងខ្វះទឹក ត្រូវបានអភិបាលខេត្ត ដឹកនាំមន្ត្រីជំនាញ ជួយអន្តរាគមន៍ ដើម្បីសង្គ្រោះ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅឃុំរហាល ស្រុកព្រះនេត្រព្រះ។
លោក ឃូរ ពៅ អភិបាលស្រុកព្រះនេត្រព្រះ បានប្រាប់ថា ស្រូវប្រាំងប្រមាណជិត ១.០០០ហិកតា នៅក្នុងឃុំរហាល ស្រុកព្រះនេត្រព្រះ កំពុងខ្វះទឹក បណ្តាលឲ្យគ្រាមស្វិតជាបណ្តើរៗហើយ។ បើគ្មានទឹក បូមបញ្ចូលទេ ស្រូងនោះ អាចងាប់ និងចេញមិនរួច។ ដូច្នេះប្រជាកសិករ តាមរយៈលោកអភិបាលស្រុក បានស្នើសុំ អោយអភិបាលខេត្ត ជាពិសេសមន្ទីរជំនាញ មានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត ជួយអន្តរាគមន៍ផង ព្រោះស្រូវ ដែលកំពុងចេញ និងដាក់គ្រាប់ខ្វះទឹក ដែលភាគច្រើនជាស្រូវអ៊ីអ៊ែ និងស្រូវសែនក្រអូប។
ក្រោយទទួលព័ត៌មានពីអាជ្ញាធរមូលដ្ឋាន ហើយដែលប្រជាកសិករ កំពុងសុំជំនួយ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំង ចុះអន្តរាគមន៍ បូមទឹក ដាក់បញ្ចូលស្រូវប្រាំង ប្រមាណជិត ១០០០ហិកតានោះ ដែលជាប្រភេទស្រូវ ២ខែកន្លះ និងស្រូវ ៣ខែ ទទួលផល។
ឯកឧត្តមបានចុះពិនិត្យជាក់ស្តែង ឃើញស្រូវ កំពុងផើម និងចេញខ្លះៗហើយ តែគ្មានទឹក បណ្តាលឲ្យដីបែកក្រហែង កន្លែងខ្លះស្វិត អាចប្រឈមនឹងងាប់ជាបណ្តើរៗ បើមិនជួយអន្តរាគមន៍បានទាន់ពេលទេនោះ។
ឯកឧត្តម បានអោយមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ ត្រូវសហការគ្នាជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត ត្រូវរកប្រភពទឹក ដោះស្រាយ អោយបានឆាប់ ដើម្បីសង្គ្រោះស្រូវ ដែលគ្មានទឹក ដើម្បីទទួលបានផល។
ភ្លាមៗនោះ មន្ទីរជំនាញ បានដុតដៃដុតជើង រកប្រភពទឹក ដែលបើកចេញពីស្ពានទី២ អាងត្រពាំងថ្ម ស្រុកភ្នំស្រុក បង្ហូរទំលាក់ចូលប្រឡាយមេ ក្នុងឃុំរហាល ស្រុកព្រះនេត្រព្រះ បូមបញ្ចូលស្រូវជាបណ្តើរៗ ដើម្បីសង្គ្រោះបន្ទាន់ ឲ្យស្រូវអាចប្រមូលផលបាន ព្រោះស្រូវចេញខ្លះហើយ៕ ដោយ៖ ប៊ុន ធឿន
ចែករំលែកព័តមាននេះ