អ្នកធ្វើចត្តាឡីស័ក តាមផ្ទះ ៤៥គ្រួសារ ទទួលបានសាច់ជ្រូក
- ភ្នំពេញ
ភ្នំពេញ៖ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកអភិបាលខណ្ឌ ហែម ដារិទ្ធិ បាននាំយកសាច់ជ្រូក ទៅចែកជូនប្រជាពលរដ្ឋ ៤៥ គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័ក…
ភ្នំពេញ៖ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកអភិបាលខណ្ឌ ហែម ដារិទ្ធិ បាននាំយកសាច់ជ្រូក ទៅចែកជូនប្រជាពលរដ្ឋ ៤៥ គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័ក…
ភ្នំពេញ៖ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកអភិបាលខណ្ឌ ហែម ដារិទ្ធិ បាននាំយកសាច់ជ្រូក ទៅចែកជូនប្រជាពលរដ្ឋ ៤៥ គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័ក ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅក្នុងភូមិចំនួន២ ស្ថិតនៅក្នុងសង្កាត់ត្រពាំងក្រសាំង គឺភូមិត្រពាំងអញ្ចាញ៤ និងភូមិជង្រុក កាលពីវេលាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីឲ្យបងប្អូន ដែលកំពុងធ្វើចត្តាឡីស័ក ក្នុងផ្ទះទាំងនោះ បានធ្វើម្ហូបរិភោគ។
អាជ្ញាធរ បានប្រាប់ឲ្យដឹងថា សាច់ជ្រូកចំនួន ៣ក្បាល ដែលមានទម្ងន់ជិត ៧០០គីឡូក្រាម គឺជាអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ផ្ដល់ជូនតាមរយៈអាជ្ញាធរខណ្ឌ ដើម្បីនាំយកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជាប់ពាក់ព័ន្ធជាមួយព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅក្នុងភូមិទាំង ២ខាងលើ រួមជាមួយមណ្ឌលចត្តាឡីស័កផ្សេងទៀត។
សម្រាប់ប្រជាពលរដ្ឋទាំង ៤៥នាក់ ក្នុងភូមិត្រពាំងអញ្ចាញ៤ និងភូមិជង្រុកក្នុងម្នាក់ៗ ទទួលបានសាច់ជ្រូកចំនួន ១គីឡូក្រាម ដែលច្រកក្នុងថង់វេចខ្ចប់ជូនពួកគាត់រួចជាស្រេច ដើម្បីឲ្យពួកគាត់ បានធ្វើម្ហូបបរិភោគក្នុងពេលប្រយុទ្ធប្រឆាំងនឹងមេរោគកាចសាហាវនេះ។
សូមរម្លឹកថា កាលពីថ្ងៃទី២០ ខែកុម្ភៈ មានការប្រារព្ធពិធីមង្គលការមួយ ដែលមានភ្ញៀវចូលរួមច្រើនកុះករ ហើយនៅក្នុងចំណោមនោះ មានភ្ញៀវម្នាក់ ក្រោយមកពិនិត្យឃើញកើតជំងឺកូវីដ១៩ ដែលជាហេតុធ្វើឲ្យអាជ្ញាធរ និងក្រុមជំនាញសុខាភិបាល បានរឹតបន្តឹងនៅទៅទីនោះ នាថ្ងៃបន្ទាប់ ដោយបានបិទមិនឲ្យចេញចូលផ្ទះ ដែលមានពិធីការនោះ ព្រមទាំងតំបន់ជុំវិញនោះផងដែរ។ ប៉ុន្តពុំមែនបិទភូមិទាំងមូលនោះទេ។
បន្ទាប់មកទៀត បានយកសំណាកម្ចាស់ដើមការ ទាំងគ្រួសារខាងប្រុស និងខាងស្រី ចំនួន១៥នាក់ ដើម្បីទៅធ្វើតេស្ត ព្រមទាំងឲ្យពួកគាត់ទាំង ១៥នាក់ ធ្វើចត្តាឡីស័ក នៅផ្ទះ រយៈពេល ១៤ថ្ងៃ តាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលជំងឺ COVID-19។
ប្រភពដដែលបានបន្តទៀតថា រហូតដល់ថ្ងៃទីទី២៥ ខែកុម្ភៈ អាជ្ញាធរបានរកឃើញតំបន់សង្ស័យថ្មីមួយទៀត គឺនៅប្លុកផ្ទះជួល នៅក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីរកឃើញមនុស្ស ២នាក់ ក្នុងនោះ ម្នាក់អាយុ ២១ឆ្នាំ និងម្នាក់ទៀត អាយុ ២៧ឆ្នាំ មានការពាក់ព័ន្ធជាមួយព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅកោះពេជ្រ។
ភ្លាមៗនោះ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកម្លាំងសហការជាមួយមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ចុះទៅកាន់ទីនោះ រួចបានបញ្ជូនអ្នកទាំង២ ទៅកាន់មណ្ឌលចត្តឡីស័ក ព្រមទាំងយកសំណាកមនុស្ស ដែលស្ថិតនៅជុំវិញនោះ សរុបចំនួន ៦០នាក់ ដែលក្នុងចំណោមនេះ មាន ១១នាក់ បានប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកទាំង ២នាក់ខាងលើ។
បន្ទាប់មកទៀត អាជ្ញាធរបានបិទច្រកចេញចូលប្លុកផ្ទះជួលខាងលើ ជាបណ្ដោះអាសន្ន ហើយរហូតពេលនេះ នៅទីតាំងភូមិជង្រុកនេះ មានអ្នកធ្វើចត្តាឡីស័កនៅផ្ទះ ចំនួន ៣០នាក់៕ យន់ ស៊ីថា
ចែករំលែកព័តមាននេះ