ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ទាប់ពីកម្មករប្រមូលសំរាម គឺអ្នករត់តាក់ស៊ី អ្នកបើកម៉ូតូកង់បី និងអ្នករត់ម៉ូតូឌុប ក៏នឹងត្រូវចាក់​វ៉ាក់សាំង​កូវីដដែរ!

4 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំគណៈ​អចិន្ត្រៃយ៍​គណៈរដ្ឋមន្ត្រី នៅថ្ងៃអាទិត្យនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រាជរដ្ឋាភិបាល បានសម្រេចប្រគល់​ជូនក្រសួងសុខាភិបាល រៀបចំ​កម្មវិធី​…

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំគណៈ​អចិន្ត្រៃយ៍​គណៈរដ្ឋមន្ត្រី នៅថ្ងៃអាទិត្យនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រាជរដ្ឋាភិបាល បានសម្រេចប្រគល់​ជូនក្រសួងសុខាភិបាល រៀបចំ​កម្មវិធី​ ដើម្បីចាក់វ៉ាក់សាំង​ការពារជំងឺកូវីដ១៩ ជូនដល់កម្មករ​ប្រមូលសំរាម អ្នករត់តាក់ស៊ី អ្នកបើកម៉ូតូកង់បី អ្នករត់ម៉ូតូឌុប នៅពេលខាងមុខ​។

ចេញពីបន្ទប់ប្រជុំ នៅរសៀលថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈនេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បានប្រកាសពីកម្មវិធី​ចាក់វ៉ាក់សាំង​កូវីដ១៩ ជូនបងប្អូន​កម្មករ​ប្រមូលសំរាម នៅរាជធានីភ្នំពេញ។​ នោះគឺបងប្អូន​ជាកម្មករ​ប្រមូលសំរាម នៅរាជធានី​ភ្នំពេញ ដែលមានអាយុចាប់ពី ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ សូមអញ្ជើញទៅទទួលការ​ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ នៅតាមមន្ទីរពេទ្យ ចំនួន ៨កន្លែង នៅភ្នំពេញ រួមមាន៖ ១.មន្ទីរពេទ្យ​បង្អែករាជធានីភ្នំពេញ ២.មន្ទីរពេទ្យ​បង្អែក​ព្រែកព្នៅ ៣.មន្ទីរពេទ្យ​បង្អែកច្បារអំពៅ ៤.​មន្ទីរពេទ្យ​បង្អែកដង្កោ ៥.​មន្ទីរពេទ្យ​បង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ ៦.មន្ទីរពេទ្យ​បង្អែកចតុមុខ ៧.មន្ទីរពេទ្យ​បង្អែក​សម្តេចឪ សម្តេចម៉ែ និង៨.នៅមន្ទីរពេទ្យ​បង្អែកពោធិ៍ចិនតុង។

សូមរម្លឹកថា ក្រសួងសុខាភិបាល បានប្រកាសបង្កើនទីតាំងចាក់វ៉ាក់សាំងកូវីដ១៩ នៅខេត្ត ១៥ផ្សេងទៀត ចាប់ពីថ្ងៃចន្ទ ទី១ ខែមីនាតទៅ ដែលនាំ​ឲ្យកម្មវិធីចាក់វ៉ាក់​សាំងនេះ ធ្វើឡើងនៅ ២៥រាជធានីខេត្ត ទូទាំងប្រទេស លើក្រុមជួរមុខ ដែលជាបុគ្គលិក​សុខាភិបាល កងកម្លាំងប៉ូលិស និងអាជ្ញាធរជួរមុខ ដូចជា គណៈអភិបាលរាជធានីខេត្ត ក្រុងស្រុកខណ្ឌ និងគណៈកម្មការភូមិឃុំសង្កាត់ ជាដើម៕