ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ចិន​បើករថយន្ត​លឿន​ហោះ បុក​រថយន្ត​ដឹក​សំរាម​កៀប​អ្នក​បើក​ជាប់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត Starex មួយ​គ្រឿង បើ​បរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់ ក្នុង​ល្បឿន​លឿន​ដូច​ហោះ​ដល់​ផ្លូវបំបែក​ជា​បួន​មិន​បន្ថយល្បឿន​ជ្រុល​ទៅ​បុក​ផ្ទប់​រថយន្ដ​ដឹក​សំរាម​ក្រុមហ៊ុន​ស៊ី​ន​ទ្រី ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ទទឹង​ផ្លូវ​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​Starex រួញ​ស្រុញ​មួយ​កំណាត់​មុខ…


រាជធានី​ភ្នំពេញ ៖ រថយន្ត Starex មួយ​គ្រឿង បើ​បរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់ ក្នុង​ល្បឿន​លឿន​ដូច​ហោះ​ដល់​ផ្លូវបំបែក​ជា​បួន​មិន​បន្ថយល្បឿន​ជ្រុល​ទៅ​បុក​ផ្ទប់​រថយន្ដ​ដឹក​សំរាម​ក្រុមហ៊ុន​ស៊ី​ន​ទ្រី ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ទទឹង​ផ្លូវ​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​Starex រួញ​ស្រុញ​មួយ​កំណាត់​មុខ កៀប​អ្នកបើកបរ​ក្នុង​រថយន្ត​របួសស្រាល កាលពី​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ចំណុច​ស្តុ​បណត​ប្រ៊ី​ត តាម​បណ្ដោយ​ផ្លូវ​២០០៤ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ​។ រថយន្ត​បង្ក​ម៉ាក HYUNDAI GRAND STAREX ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AX-5361 ខូចខាត​ខ្ទេច​មួយ​កំណាត់​មុខ​ ចំណែក​រថយន្ត​រង​គ្រោះជា​រថយន្ត​ដឹក​សំរាម​របស់​ក្រុមហ៊ុន​ស៊ី​ន​ទ្រី។


ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​កើតហេតុ គឺ​ពួក​គាត់​ឃើញ​រថយន្ត ដឹក​សំរាម​ក្រុមហ៊ុន​ស៊ី​ន​ទ្រី ម៉ាក FUSO ពណ៌​បៃតង គ្មាន​ស្លាក​លេខ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ណ​ដ​ប្រ៊ី​ត ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ដោយ​មិនដឹង​ក្នុង​រថយន្ត​នោះ​មាន​អ្នក​រួម​ដំណើរ​ប៉ុន្មាន​នាក់​នោះ​ទេ​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ខណៈ​រថយន្ដ​ដឹក​សំរាម​ធ្វើ​ដំណើរ​មក​ដល់​កន្លែង កើតហេតុ​ក៏​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក STAREX បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់​សង្ស័យ​ស្រវឹងស្រា​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២០០៤ ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន​ដូច​ហោះ​ដល់​ផ្លូវបំបែក​មិន​បន្ថយល្បឿន​ក៏​ជ្រុល​បុក​ផ្ទប់​រថយន្ដ​ដឹក​សំរាម ចំ​កង់​មុខ​ខាងស្តាំ​ពេញទំហឹង​បណ្តាល​រថយន្ដ STAREX រួញ​ស្រុញ​មួយ​កំណាត់​មុខ​កៀប​អ្នកបើកបរ​ក្នុង​រថយន្ត​របួសស្រាល​។

ចំណែក​រថយន្ត​ដឹក​សំរាម​វិញ ខូចខាត​ដាច់​កង់​មុខ​ខាងឆ្វេង​មួយ​គ្រាប់ និង​បន្ទាប់​ពី​បង្កហេតុ​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​ក្នុង​រថយន្ត​ដឹក​សំរាម​បាន​ចេញពី​រថយន្ដ​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល​អស់ នៅ​សល់​តែ​រថយន្ត​បង្ក ត្រូវ​បាន​ប្រជាពលរដ្ឋ​ជួយ​សង្គ្រោះ​អ្នក​បើកទ្វារ​ទាញ​អ្នកបើកបរ​ចេញពី​ក្នុង​រថយន្ត​បង្ក និង​ហៅ​រថយន្ដ​សង្គ្រោះ​គ្លីនិក​ឯកជន​មក​ដឹក​ទៅ​ព្យាបាល​របួស​ភ្លាម​ៗ​ផង​ដែរ នៅ​សល់​តែ​រថយន្ត ទាំង​ពីរ​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រង​ចាំ​ដោះស្រាយ​បន្ត​នៅ​ពេល​ក្រោយ​៕ ដោយ ៖ យឹ​ម ឈឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ