ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ទំនិញ​ធុន​យក្ស​សណ្តោង ឡើង​វ៉ា​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បណ្តាល​ឱ្យ​ក្រឡាប់

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តកំពង់ធំ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្ក​ឡើង​ដោយ​ខ្លួនឯង ដែល​ធ្វើ​ឱ្យ​រថយន្ត​ធុន​យក្ស​របស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​(TM) បាន​បើក​រេ​ចង្កូត​ដាក់​កន្ទុយ​ក្រឡាប់​ចាក់ចោល​ផលិតផល​ប៉ូវ​កម្លាំង អ៊ី​ឈិ​ក ទៅ​តាម​ស្នាមភ្លោះ​ម្ខាង​ផ្លូវ​មុខ​ផ្ទះ​ប្រជាពលរដ្ឋ ខណៈ​ឡើង​វ៉ា​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាល​នៅ​វេលា​ម៉ោង​០៧ និង​៣០​នាទី​ព្រឹក…


ខេត្តកំពង់ធំ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្ក​ឡើង​ដោយ​ខ្លួនឯង ដែល​ធ្វើ​ឱ្យ​រថយន្ត​ធុន​យក្ស​របស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​(TM) បាន​បើក​រេ​ចង្កូត​ដាក់​កន្ទុយ​ក្រឡាប់​ចាក់ចោល​ផលិតផល​ប៉ូវ​កម្លាំង អ៊ី​ឈិ​ក ទៅ​តាម​ស្នាមភ្លោះ​ម្ខាង​ផ្លូវ​មុខ​ផ្ទះ​ប្រជាពលរដ្ឋ ខណៈ​ឡើង​វ៉ា​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាល​នៅ​វេលា​ម៉ោង​០៧ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២១ ស្ថិត​នៅ​ក្នុងភូមិ​ក្បិ​ក ឃុំ​សាំង​គរ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។

បើ​ប្រភព​បញ្ជាក់​របស់ សមត្ថកិច្ច​នគរបាល​ជំនាញ​បានឱ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្ក​ឡើង​ដោយ​ខ្លួនឯង ដែល​មាន​រថយន្ត (​បេ​អង​)​ពណ៌​ប្រផេះ ដែល​កន្ទុយ​សណ្តោង​ពាក់​ស្លាក​លេខ កំពង់ចាម 4A-0853 របស់​រថយន្ត​ក្រុមហ៊ុន​ដឹក​ជញ្ជូន​(TM) បាន​បើកបរ​មក​ពី​ទិស​ខាងលិច​ឆ្ពោះទៅ​កាន់​រាជធានី​ភ្នំពេញ ដោយ​មាន​ផ្ទុក​ទៅ​ដោយ​ទំនិញ ផលិតផល​ទឹក​អ៊ី​ឈិ​ក នៅ​ពេល​មក​ដល់​កន្លែង​កើតហេតុ បាន​គេច​ពី​រថយន្ត​ធំ​ដូច​គ្នា ហើយ​បាន​រេ​ចង្កូត​មក​ខាងស្តាំ​ដៃ ធ្វើ​ឱ្យ​ក្បាល​រថយន្ត​បាន​ទៅ​បុក​ដើមកា​ស្យា ដែល​ធ្វើ​ឱ្យ​កន្ទុយ​សណ្តោង​បានកា​ច់បាក់​ទំ​ពក់​ហើយ​ក្រឡាប់​ចាក់ចោល​ទំនិញ​ចេញពី​ទ្រុង​បែក​រាយ​ប៉ាយ​នៅ​ពេញ​ដី​មុខ​ផ្ទះ​ប្រជាពលរដ្ឋ បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់​ដល់​ប្រជាពលរដ្ឋ​នៅ​ជិត​ៗ​នោះ មក​ជួយ​អន្តរាគមន៍ ។

ប្រភព​បាន​បន្ត​ថា ក្នុង​ករណី​នេះ​មិន​បាន​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​មនុស្ស​ណា​ម្នាក់​ឡើយ តែ​ក្នុង​ហេតុការណ៍​នេះ ក៏​មាន​ម្ចាស់​ទំនិញ​បាន​ធ្វើការ​គ្រប់គ្រង​ទំនិញ​របស់​ខ្លួន ដោយ​មាន​បងប្អូន​ប្រជាពលរដ្ឋ​បាន​ចូលរួម​ប្រមូល​ទុកដាក់​ឱ្យ​ត្រឹមត្រូវ​តែ​ក្នុង​នោះ​ក៏​រង​ការ​ខូចខាត មួយ​ចំនួន​ផង​ដែរ​។ តាម​ការ​បញ្ជាក់​របស់​អ្នកបើកបរ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យ​ដឹង​ថា ក្នុង​ករណី​នេះ​ដោយ​គាត់​បាន​បើក​គេច​ពី​រថយន្ត ធំ​មួយទៀត​ដែល បើក​បញ្ច្រាសទិស​គ្នា ហើយ​បាន​ឡើង​វ៉ា​រថយន្ត​ផ្សេង​ទៀត ក្នុង​សភាព​គ្រោះថ្នាក់ បាន​ធ្វើ​ឱ្យ​រថយន្ត​របស់​គាត់ គេច​ចេញពី​ស្ថានភាព​គ្រោះថ្នាក់​នោះ បាន​រេ​ចង្កូត​មក​ធ្លាក់​ស្នាមភ្លោះ​ខាងស្តាំ បណ្តាល​ធ្វើ​ឱ្យ​ទ្រុង​រថយន្ត​ផ្ទុកទំនិញ​ខាងក្រោយ កាច់​បាក់​ទំ​ពក់​ក្រឡាប់​តែ​ម្តង​ទៅ​។

មូលហេតុ រថយន្ត​ដឹក​ទំនិញ​បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​។ ប្រភព​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ពេល​កើតហេតុ​កម្លាំង​ជំនាញ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ រួច​ធ្វើការ​វាស់វែង ដើម្បី​យក​រថយន្ត​ទៅ​កន្លែង​អធិការ​នគរបាល​ស្រុក ប៉ុន្តែ​ត្រូវ​បាន​ម្ចាស់​សុំ​យក​រថយន្ត និង​ទំនិញ​ទៅ​ជួសជុល និង​រក្សា​ដោយ​ខ្លួនឯង​វិញ​៕​ដោយ ៖ ច័ន្ទ រស្មី ល​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ