ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា ទទួលបានវ៉ាក់សាំង AstraZeneca ៣២៤ ០០០ ដូស មកដល់នៅថ្ងៃទី២មីនា

4 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ វ៉ាក់សាំង ​AstraZeneca ចំនួន​ ៣២៤.០០០​ ដូស​ ផ្តល់ជាជំនួយដោយ​មជ្ឈមណ្ឌលកូវ៉ាក់​ (COVAX Facility) នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​​…

ភ្នំពេញ៖ វ៉ាក់សាំង ​AstraZeneca ចំនួន​ ៣២៤.០០០​ ដូស​ ផ្តល់ជាជំនួយដោយ​មជ្ឈមណ្ឌលកូវ៉ាក់​ (COVAX Facility) នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​​ នៅម៉ោង ១៩:៥០នាទី យប់​ថ្ងៃទី០២​ ខែមីនា​ ឆ្នាំ២០២១​។ នេះបើតាម​សេចក្តីប្រកាស​របស់​អ្នកនាំពាក្យក្រសួងសុខាភិបាល​។

សេចក្តីប្រកាស នៅថ្ងៃទី២៨ ខែកុម្ភៈនេះ បង្ហាញថា វ៉ាក់សាំងកូវីដ ​AstraZeneca ដែ​លផលិតនៅប្រទេសឥណ្ឌា នឹងមកដល់កម្ពុជា​ នៅថ្ងៃទី២មីនានេះ គឺជាចំនួនវ៉ាក់សាំង​ជាលើកដំបូង ដែលផ្តល់ជាជំនួយ​ឲ្យប្រទេស​កម្ពុជាពីមណ្ឌលមណ្ឌល​កូវ៉ាក់ ហើយ​វ៉ាក់សាំង​​ក្នុងបរិមាណដទៃទៀត នឹងបន្តដឹកជញ្ជូន​មកដល់​កម្ពុជា ជាបន្តបន្ទាប់​នៅពេលក្រោយទៀត ជាដំណាក់ៗ នៅក្នុងឆ្នាំ២០២១​នេះ​។

តាមគម្រោង កម្ពុជាត្រូវទទួលបានវ៉ាក់សាំង ៧លានដូស តាមរយៈយន្តការកូវ៉ាក់​របស់អង្គការសុខភាពពិភពលោក​។​

កាលពីថ្ងៃទី៧កុម្ភៈ កម្ពុជាទទួលបានវ៉ាក់សាំងកូវីដ លើកដំបូង ៦០ម៉ឺនដូស ពីប្រទេស​ចិន​។ នៅថ្ងៃទី១០កុម្ភៈ កម្ពុជាចាប់ផ្តើមចាក់វ៉ក់សាំង​កូវីដ ដល់ក្រុមជួរមុខ ហើយបន្ត​ចាក់​ដល់ពេលនេះ ដែលនៅថ្ងៃទី១មីនា កម្មវិធីចាក់វ៉ាក់សាំង នឹងបន្ថែម​នៅ ១៥ខេត្ត​ទៀត នាំ​ឲ្យ​​កម្ពុជា ដំណើរការចាក់វ៉ាក់សាំងដល់ក្រុមជួរមុខ នៅទូទាំង ២៥រាជធានីខេត្ត​។ ប៉ុន្តែចំនួន​អ្នកចាក់វ៉ាក់សាំង ហាក់​ដូចជា នៅ​មិនទាន់ច្រើនឡើយ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ