ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​មែន​! នាំ​គ្នា​ជិះ​ដេញ​តាម​ធាក់ និង​ដេញ​វាយ​បុរស​ម្នាក់​ដើម្បី​យក​ម៉ូតូ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​៥​ទៅ​៦​នាក់ ជិះ​ម៉ូតូ​មិន​ចាំ​ម៉ាក​ចំនួន​២​គ្រឿង បាន​ធ្វើ​សកម្មភាព​ដេញ​តាម​ធាក់ និង​ដេញ​វាយ​ជន​រង​គ្រោះ ធ្វើ​ឲ្យ​ជន​រង​គ្រោះភ័យ រួច​ក៏​លើកយក​ម៉ូតូ​ឌ្រី​ម​សង់​ស៊េរី​ឆ្នាំ​២០២០ ទៅ​បាត់​ស្រមោល ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អ​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​២៨…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​៥​ទៅ​៦​នាក់ ជិះ​ម៉ូតូ​មិន​ចាំ​ម៉ាក​ចំនួន​២​គ្រឿង បាន​ធ្វើ​សកម្មភាព​ដេញ​តាម​ធាក់ និង​ដេញ​វាយ​ជន​រង​គ្រោះ ធ្វើ​ឲ្យ​ជន​រង​គ្រោះភ័យ រួច​ក៏​លើកយក​ម៉ូតូ​ឌ្រី​ម​សង់​ស៊េរី​ឆ្នាំ​២០២០ ទៅ​បាត់​ស្រមោល ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អ​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២១ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​០៣ ត្រង់​ចំណុច​ជិត​វត្ត​ព្រៃ​ស្ពឺ ភូមិ​កប់​ភ្លុក សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២០ បិទ​តែម​ឡើង​ស៊េរី​ឆ្នាំ​២០២១ ពាក់​ស្លាក​លេខ​តាកែវ 1W-1673 បើក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ មក​ពី​ខេត្តតាកែវ បំរុង​ទៅរ​កបង​នៅ​ជិត​រង្វង់​មូល​ចោម​ចៅ ។

ជន​រង​គ្រោះ​បន្ត​ថា ខណៈ​ពេល​ទៅ​មិន​ទាន់​ដល់​ផង ទើបតែ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​មាន​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​៥​ទៅ​៦​នាក់​ជិះ​ម៉ូតូ​មិន​ចាំ​ម៉ាក​២​គ្រឿង មក​គៀក ហើយ​ក៏​បាន​ធាក់​ម៉ូតូ​ជន​រង​គ្រោះ​ឲ្យ​ដួល រួច​ដេញ​តាម​វាយ​ជន​រង​គ្រោះ​តែ​ម្តង គ្រានោះ​ធ្វើ​ឲ្យ​រូប​គាត់​ភ័យ​ពេក ក៏​បាន​រត់គេច​ខ្លួន រួច​ស្រែកហៅ​ឲ្យ​គេ​ជួយ តែ​ដោយសារ​ផ្លូវ​ស្ងាត់​ពេក ក៏​ត្រូវ​បាន​ក្រុម​ជនសង្ស័យ​លើកយក​ម៉ូតូ​ជន​រង​គ្រោះ រួច​ហើយ​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល រីឯ​ជន​រង​គ្រោះ​ទាំង​២​នាក់​ម្នាក់​រង​របួស​បែក​មុខ​បែក​មាត់ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​មក​ដល់ទី​តាំង​កើតហេតុ រួច​ក៏​នាំ​ជន​រង​គ្រោះ​ទាំង​២​នាក់​ទៅ​សួរនាំ និង​ឲ្យ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​២ ដើម្បី​កំណត់ និង​ស្វែ​ករក​មុខសញ្ញា​យក​មក​ដាក់ទោស​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ