ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកអគ្គរដ្ឋទូត​មី​យ៉ា​ន់​ម៉ា​ប្រចាំ​UN​ប្តេជ្ញា​ចិត្តប្រឆាំង​នឹង​របប​យោធា ក្រោយ​ត្រូវ​បណ្តេញចេញពីតំណែង

3 ឆ្នាំ មុន

អន្តរជាតិ ៖ យោង​តាម​ការ​ចេញផ្សាយ​ព័ត៌មាន​របស់ CGTN នៅ​ថ្ងៃ​ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២១…

អន្តរជាតិ ៖ យោង​តាម​ការ​ចេញផ្សាយ​ព័ត៌មាន​របស់ CGTN នៅ​ថ្ងៃ​ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២១ បានឱ្យ​ដឹង​ថា លោក Kyaw Moe Tun តំណាងរបស់មីយ៉ាន់ម៉ាប្រចាំអង្គការសហប្រជាជាតិ  នៅ​ទីក្រុង​ញូ​វ​យ៉​កបាន​ប្តេជ្ញា​ប្រយុទ្ធ​ប្រឆាំង​ដាច់ខាត ទៅ​លើ​ក្រុម​យោធាដែលកំពុងកាន់កាប់​អំណាច​បច្ចុប្បន្ន​ ។

ការប្តេជ្ញាចិត្តរបស់លោកធ្វើឡើង បន្ទាប់​ពី​ក្រុម​យោធាមីយ៉ាន់ម៉ា​បាន​បណ្តេញ​លោក​ចេញពី​តំណែង ក្រោយរិះគន់ធ្ងន់ៗលើរបបសឹកយោធា ​។ ការ​បណ្តេញចេញ​នេះ គឺ​ធ្វើ​ឡើង​ក្រោយ​ពេល​លោក​ឯកអគ្គរដ្ឋទូត​មី​យ៉ា​ន់​ម៉ា ប្រចាំ​អង្គការសហប្រជាជាតិ​បាន​ប្រកាស ជំរុញ​ឱ្យ​ប្រទេស​នានា​ប្រើ «​មធ្យោបាយ​ចាំបាច់​» ដើម្បី​រក្សា​បាន​នូវ​លិ​ទ្ធិ​ប្រជា​ធិ​តេ​យ្យមក​វិញ ដែល​បច្ចុប្បន្នប្រទេសមីយ៉ាន់ម៉ា ​កំពុង​កាន់កាប់​ដោយ​របប​យោធា ដែល​បាន​ធ្វើ​រដ្ឋប្រហារ​បណ្តេញ​លោកស្រី អ៊ុ​ង​សាង​ស៊ូ​ជី ដែល​ជាទី​ប្រឹក្សា​រដ្ឋ​ស្របច្បាប់​ចេញពី​តំណែង​។


លោក Kyaw Moe Tun បាន​ប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រ​កាលពី​ថ្ងៃ​សៅរ៍​ថា ៖ «​ខ្ញុំ​បាន​សំរេចចិត្ត​ប្រយុទ្ធ​ប្រឆាំង​ទៅ​វិញ​ដរាបណា ខ្ញុំ​នៅ​តែ​អាច​មាន​ឳ​កាស​ធ្វើ​បាន​» ។
ដោយឡែក​យោង​តាម​ទូរទស្សន៍​រដ្ឋ MRTV របស់​មី​យ៉ា​ន់​ម៉ា បាន​ចោទប្រកាន់​លោក Tun ថា​បាន​ក្បត់ជាតិ​និង​មិន​បាន​ថ្លែង​ការ​ក្នុង​ការ​តំណាង​ឱ្យ​ប្រទេស​ជាតិ ដោយ​ការ​ថ្លែង​ការ​នោះ​វា​មិនមែន​ជា​ផ្លូវ​នោះ​ទេ ហើយ​បាន​រំលោភ​លើ​កិច្ច​ការងារ​និង​ការ​ទទួលខុសត្រូវ​របស់​ឯកអគ្គរដ្ឋទូត​។

ទោះបីជា​មានការ​ចេញផ្សាយ​ចោទប្រកាន់​ឬ​ចេញផ្សាយ​ថា​នឹង​ដក​ដំណែង​លោក Tun​ចេញ​ក្តី ក៏​អង្គការសហប្រជាជាតិ មិន​បាន​អើរ​ពើរ​ឬ​យកចិត្តទុកដាក់​ទៅ​លើ​ការ​ថ្លែង​ការ​របស់​របប​យោធា​នេះ​ដែរ ព្រោះ​អង្គការសហប្រជាជាតិ​ថា ខ្លួន​មិន​បាន​ទទួល​បានការ​ជូនដំណឹង ជា​ផ្លូវការ​អំពី​ការ​ផ្លាស់​ប្តូរ​សមាសភាព​នោះ​ទេ ដូចនេះ​លោក Tun​នៅ​តែ​ជា​តំណាង​អង្គការ​សហ​ប្រជា​តិ​រប​ស់ម៉​យ៉ា​ន់​ម៉ា ប្រចាំ​ទីក្រុង​ញ៉ូ​វ​យ៉​ក​ដដែល​។


អ្នកនាំពាក្យ​អង្គការ​សហ​ប្រជា​តិ លោក Stephane Dujarric​បាន​ថ្លែង​ថា ៖ «​ពួក​យើង​មិន​ទទួល​បាន​លិខិតផ្លូវការ​ណាមួយ នៅឡើយ​ទេ​ក្នុង​ផ្លាស់​ប្តូរ​តំណាង​អង្គការសហប្រជាជាតិ​របស់​ប្រទេស​ម៉​យ៉ា​ន់​ម៉ា ដែល​កំពុង​មាន​វត្ត​មាននៅ​ទីក្រុង​ញ៉ូ​វ​យ៉​ក​នេះ​»​។
គួរ​បញ្ជាក់​ផង​ដែរ​ថា អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក អាន់​តូ​នី​ញ៉ូ ហ្គូ​ថេ​រេស បាន​ព្រមាន​ដល់​ប្រទេស​មី​យ៉ា​ន់​ម៉ា​ដែល​កំពុង​កាន់កាប់​ដោយ​របប​យោធា នៅ​ថ្ងៃ​សុក្រ​នេះ ថា​មហាសន្និបាត​អង្គការសហប្រជាជាតិ​ដែល​មាន​សមាជិក ១៩៣ អាច​នឹង​មិន​មាន​ប្រទេស​ណាមួយ ទទួលស្គាល់​របប​យោធា​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ស្របច្បាប់​ឡើយ​៕

អត្ថបទសរសេរ ដោយ