ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់​អត្ត​សញ្ញា​ណហើយ! បុរសបញ្ចប់​ជីវិតលើដើមប្រេងខ្យល់​

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្ត​កណ្តាល​ ៖ បើ​តាម​ក្រុម​គ្រួសារ​នៃ​ស.ព​​បុរស​​រងគ្រោះ​​បាន​និយាយ​ថា ​បុរស​ម្នាក់​​ដែល​គេ​សង្ស័យ​​ថាបាន​បញ្ចប់ជីវិត​នៅលើ​ដើមប្រេងខ្យល់​​​នោះគឺ​​ឈ្មោះ​បូ សុ​ជាតិ អាយុ​២៨​ឆ្នាំ​ មុខរបរ​លក់​និង​ទិញ​អេ​ត​ចាយ ជា​បុរស​ពោះម៉ាយ​ស្នាក់​នៅ​សង្កាត់​ស្វាយ​រលំ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល…

ខេត្ត​កណ្តាល​ ៖ បើ​តាម​ក្រុម​គ្រួសារ​នៃ​ស.ព​​បុរស​​រងគ្រោះ​​បាន​និយាយ​ថា ​បុរស​ម្នាក់​​ដែល​គេ​សង្ស័យ​​ថាបាន​បញ្ចប់ជីវិត​នៅលើ​ដើមប្រេងខ្យល់​​​នោះគឺ​​ឈ្មោះ​បូ សុ​ជាតិ អាយុ​២៨​ឆ្នាំ​ មុខរបរ​លក់​និង​ទិញ​អេ​ត​ចាយ ជា​បុរស​ពោះម៉ាយ​ស្នាក់​នៅ​សង្កាត់​ស្វាយ​រលំ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល និង​មានស្រុក​កំណើត​នៅ​ខេត្តព្រៃវែង ហើយ​កន្លង​មកជន​រងគ្រោះ​​ធ្លាប់​មាន​ប្រពន្ធ​២​នាក់​រួច​មក​ហើយ​ដែរ ប៉ុន្តែ​លែង​លះ​គ្នា​ទាំងអស់​ ។ ​មិនតែប៉ុណ្ណោះ​ កាលពី​នៅ​ជាមួយ​ប្រពន្ធ​ទី​១ មាន​រថយន្ត​ដឹក​អេ​ត​ចាយ​ត្រឹមត្រូវ​​ដែរ ប៉ុន្តែ​ក្រោយ​ពេល​លែងលះ​គ្នា ប្រពន្ធ​ទី​១​ជា​អ្នក​ទទួល​បាន​សិទ្ធិ​គ្រប់​រថយន្ត​នោះ បន្ទាប់​មក​ជនរងគ្រោះ​ក៏​បាន​រៀប​ការ​ប្រពន្ធ​​ថ្មីម្នាក់​​ទៀត តែ​បាន​មួយ​រយៈ​ក៏​លែងលះ​គ្នា​បាត់​ទៀត ​ក្លាយជា​បុរស​ពោះម៉ាយ​២​ដង​។ គួររំលឹកថា​ អ្នក​ភូមិ​តក់ស្លុត​ផ្អើល​ចោមរោម​ដើម​ប្រេងខ្យល់​ក្បែរ​វត្ត ក្រោយ​ប្រទះ​ឃើញ​បុរស​ម្នាក់

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នៅ​ចុង​ក្រោយ​នេះ ​ស្ត្រី​ជា​ម្ដាយ​បាន​ខ្ចីប្រាក់​ពី​ធនាគារ​ចំនួន​១​ម៉ឺន​ដុល្លារ ទិញ​រថយន្ត​កូរ៉េ​១​គ្រឿង​ដើម្បី​ឲ្យ​កូនប្រុស​រូប​នេះ​រក​ស៊ី​ដឹក​អេ​ត​ចាយ​នឹង​គេ ហើយ​នៅ​វេលា​យប់​ថ្ងៃ​ទី​២៧ ខែកុម្ភៈ បាន​ធ្វើ​ពិធីជប់លាង​រថយន្ត​ទើប​ទិញ​បាន​ថ្មី ដោយ​មានការ​ផឹក​ស៊ី​ផង​ដែរ​ ។ ​លុះ​ក្រោយមក​ក៏​ស្រាប់តែ​បាត់​ខ្លួន​មិនដឹង​មូលហេតុ​និង​រក​ពុំ​ឃើញ​ឡើយ លុះដល់​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ទើប​ទទួល​ដំណឹង​ថា​កូនប្រុស​បាត់បង់ជីវិត ហើយ​ពួក​គាត់​​ក៏​ទៅ​មើល​ ។​ មិនតែប៉ុណ្ណោះ​ពួក​គាត់​មិន​ទាន់​ជឿ​ថា​ កូនប្រុស​​បញ្ចប់ជីវិត​ដោយខ្លួន​ឯង​​ឡើយ និង​សង្ស័យ​ថា​ជា​ករណីអ្វី​​ផ្សេង ​ព្រមទាំង​បាន​អះអាង​ថា លុយ​ចំនួន​៤០០​ដុល្លារ​និង​ចិញ្ចៀន​ត្រា​១​វង់​និង​ទូរស័ព្ទ​១​គ្រឿង​ផង​ដែល​នៅ​ជាប់​ខ្លួន​ត្រូវ​បាន​បាត់​ទាំងអស់​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ