ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​មាន​ផ្ទៃពោះ​៥​ខែ​នឹង​ប្តី ជួប​បុរស​២​នាក់​ជិះ​មក​ឆ្មក់​ពីក្រោយ តែ​មិន​សម្រេច

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​មាន​ផ្ទៃពោះ​៥​ខែ​ម្នាក់ រួម​ជាមួយនឹង​ប្តី​បាន​ជិះ​ម៉ូតូឌុប​គ្នា​ត្រឡប់​ទៅ​ផ្ទះ បែរ​ជា​ទៅ​ជួបនឹង​ជនសង្ស័យ​មួយ​ក្រុម​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ តែ​មិន​បាន​សម្រេច បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​ម៉ោង​១១​យប់ ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២១​ត្រង់​ចំណុច​ក្បែរ​ស្តុ​ប​ផ្សារ​ដើម​គ…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​មាន​ផ្ទៃពោះ​៥​ខែ​ម្នាក់ រួម​ជាមួយនឹង​ប្តី​បាន​ជិះ​ម៉ូតូឌុប​គ្នា​ត្រឡប់​ទៅ​ផ្ទះ បែរ​ជា​ទៅ​ជួបនឹង​ជនសង្ស័យ​មួយ​ក្រុម​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ តែ​មិន​បាន​សម្រេច បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​ម៉ោង​១១​យប់ ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២១​ត្រង់​ចំណុច​ក្បែរ​ស្តុ​ប​ផ្សារ​ដើម​គ តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុន្នី​រ៉េ​ត ស្ថិត​ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក​។

បើ​តាម​សម្ដី​ពី​ស្ត្រី​រង​គ្រោះ​សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ រូប​គាត់ (​ស្ត្រី​រង​គ្រោះ​) ដែល​កំពុង​មាន​ផ្ទៃពោះ​ចំនួន​៥​ខែ រួម​ជាមួយនឹង​បុរស​ជនជាតិ​ចិន​ដែល​ត្រូវជា​ប្តី បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 1D-7363 ហើយ​បាន​ជិះ​ដឹក​គ្នា​ចេញពី​ពិនិត្យ​ផ្ទៃពោះ​នៅ​មន្ទីរពេទ្យ​មួយ​កន្លែង រួច​បំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ត្រពាំង​ថ្លឹង ដោយ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុន្នី​រ៉េ​ត ទិស​ដៅ​ពី​ស្តុ​ប​ផ្សារ​ដើម​គ​ឆ្ពោះទៅ​ស្ទឹង​មាន​ជ័យ​។

ស្ត្រី​រង​គ្រោះ​បន្ត​ថា លុះដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​២​នាក់ ជិះ​ម៉ូតូ​ពីរ​គ្រឿង​មិន​ចាំ​ម៉ាក បាន​ជិះ​តាម​ពីក្រោយ​គាត់ (​ស្ត្រី​រង​គ្រោះ​) និង​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​របស់​គាត់​ដែល​ស្ពាយ​នៅ​ចំហៀង​ខ្លួន តែ​មិន​បាន​សម្រេច​ឡើយ ប៉ុន្តែ​បាន​បណ្តាល​ឲ្យ​ម៉ូតូ​របស់​គាត់​ដួល ធ្វើ​ឱ្យ​រង​របួសស្រាល​ទាំង​២​នាក់​តែ​ម្តង ចំណែក​ក្រុម​ជនសង្ស័យ​វិញ ក៏​បាន​បន្ថែម​ល្បឿន​នាំ​គ្នា​ជិះ​គេចខ្លួន​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល​ភ្លាម​ៗ ។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​មក​ក៏​មាន​រថយន្ត​របស់​គ្លីនិក​ឯក រួម​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​សាឡា​ង បាន​ចុះ​មក​ធ្វើការ​អន្តរាគមន៍ ប៉ុន្តែ​ពេល​នោះ​ស្ត្រី​រង​គ្រោះ​ដែល​កំពុង​មាន​អាកា​រៈ​ចុក​ឆ្អល់​ក្នុង​ពោះ មិន​ព្រម​ឡើង​រថយន្ត​របស់​គ្លីនិក​ឯកជន​ដើម្បី​ឲ្យ​គ្រូពេទ្យ​ធ្វើការ​ពិនិត្យ​ព្យាបាល​នោះ​ទេ​។

ក្រោយ​ពេល​កើតហេតុ ស្ត្រី​ដែល​ជា​ជន​រង​គ្រោះ និង​ប្តី​ក៏​បាន​ជិះ​ម៉ូតូ​ដឹក​គ្នា​បន្តដំណើរ​ចេញពី​កន្លែង​កើតហេតុ ដោយ​មិន​បាន​ទៅ​ធ្វើការ​ដាក់​ពាក្យបន្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង
សាឡា​ង នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ