ព្រះមានព្រះភាគ ទ្រង់ត្រាស់ដឹងនូវព្រះធម៌ទាំងពួង ដោយប្រពៃនិងដោយព្រះអង្គឯង ទ្រង់សម្ដែងនូវព្រះធម៌ ដល់សត្វទាំងឡាយ ដើម្បីការអស់រលីងទៅនូវការច្រណែន; ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំ នូវព្រះមានព្រះភាគអង្គនោះ ដោយកាយវាចាចិត្តទាំងបី ដោយគោរព ។
ព្រះធម៌ ដែលព្រះមានព្រះភាគទ្រង់សម្ដែងហើយដោយប្រពៃ ដើម្បីការអស់រលីងទៅនូវការច្រណែន តែងតែនាំចេញនូវសត្វទាំងឡាយ អំពីវដ្ដៈ ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំនូវព្រះធម៌នោះ ដោយកាយវាចាចិត្តទាំងបី ដោយគោរព ។
ព្រះសង្ឃសាវ័កនៃព្រះមានព្រះភាគ តែងតែប្រតិបត្តិតាមព្រះធម៌ ដើម្បីការអស់រលីងទៅនូវការច្រណែន; ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំនូវព្រះសង្ឃនោះ ដោយកាយវាចាចិត្តទាំងបី ដោយគោរព ៕ សាន សារិន
ចែករំលែកព័តមាននេះ