ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយ​​! ដៃគូ​កំប្លែងដ៏ល្អបំផុត​​របស់ ទិន ហ្វី ទទួលមរណភាព​ហើយ

3 ឆ្នាំ មុន

ហុងកុង ៖ វិស័យ​ភាពយន្ត​ហុងកុង​មានទុក្ខ​ក្រៀមក្រំ បន្ទាប់​ពី​ទទួល​ដំណឹង​នៃ​មរណភាព​របស់​តារា​សម្តែង​ជើង​ចាស់​លោក Ng Man Tat ក្នុង​អាយុ​៧០​ឆ្នាំ ដោយសារ​តែ​ជំងឺមហា​រីក​ថ្លើម កាលពី​ថ្ងៃ​ទី​២៧…

ហុងកុង ៖ វិស័យ​ភាពយន្ត​ហុងកុង​មានទុក្ខ​ក្រៀមក្រំ បន្ទាប់​ពី​ទទួល​ដំណឹង​នៃ​មរណភាព​របស់​តារា​សម្តែង​ជើង​ចាស់​លោក Ng Man Tat ក្នុង​អាយុ​៧០​ឆ្នាំ ដោយសារ​តែ​ជំងឺមហា​រីក​ថ្លើម កាលពី​ថ្ងៃ​ទី​២៧ ខែ​កុ​ម្ភៈ ឆ្នាំ​២០២១ កន្លង​ទៅ​ថ្មី​ៗ​នេះ​។

មុន​ទទួលមរណភាព តារា​សម្តែង​ជើង​ចាស់​ដ៏​ល្បីល្បាញ ដែល​លេចមុខ​ស្ទើរ​គ្រប់​រឿង​របស់​លោក ទិន ហ្វី (Stephen Chow) រូប​នេះ ត្រូវ​បាន​គេ​រាយការណ៍​ថា​ទទួល​ការ​វះកាត់​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ បន្ទាប់​ពី​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ថា​មាន​ជំងឺមហារីក​ថ្លើម ដែល​តម្រូវ​ទទួល​ការ​ព្យាបាល​ដោយ​ចាក់​គីមី​។ ដែល​បណ្តាល​ឱ្យ​សុខភាព​គាត់​ចុះ​ខ្សោយ​យ៉ាង​ខ្លាំង ដែល​អាច​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ដទៃ​ដោយ​កាយវិការ​ដៃ​តែ​ប៉ុណ្ណោះ​។

ក្រៅពី​ជំងឺមហារីក​ថ្លើម លោក Ng Man Tat មាន​ជំងឺ​ប្រចាំ​កាយ​កាច​សាហាវ​មួយទៀត​គឺ «​ជំងឺ​បេះដូង​» ដែល​មាន​តាំង​ឆ្នាំ​២០១៤​។ ខណៈ​ដែល​កាលពី​ខែ​មុន លោក​ស្ទើរតែ​បាត់បង់​ជិ​វិត​ដោយសារ​ជំងឺ​គាំងបេះដូង​ទៅ​ហើយ ប៉ុន្តែ​ត្រូវ​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា​។

សូម​រំលឹក​ថា​លោក Ng Man Tat ចាប់ផ្តើម​អាជីព​សម្តែង​ជា​លើក​ដំបូង​ត្រឹម​អាយុ​២២​ឆ្នាំ​កាលពី​ឆ្នាំ​១៩៧៣ ដោយ​ឆ្លងកាត់​ការ​សម្តែង​រឿង​រាប់​មិន​អស់​។ លោក​ត្រូវ​បាន​ទស្សនិក​ជន​ចង​ចាំ​បំភ្លេច​មិន​បាន គឺជា​ដៃគូ​កំប្លែង​ដ៏​ល្អ​បំផុត​របស់ ទិន ហ្វី ក្នុង​ខ្សែភាពយន្ត​ជា​ច្រើន​កន្លង​មក​៕ (​ដកស្រង់​ចេញពី Today Online)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ