រាជធានីភ្នំពេញ ៖ មានមនុស្សតិចបំផុត នៅក្នុងចង្កោមសិល្បៈដែលបានដឹងថា អ្នកស្រី ចាន់ តារាទី បានភ្ជាប់ពាក្យកូនស្រីរបស់អ្នកនាងយ៉ាងរីករាយជាមួយសាច់ញាតិទាំងសងខាង ជាពិសេសនោះសូម្បីតែអតីតស្វាមីដែលជាមន្ត្រីធំក្នុងជួររាជរដ្ឋាភិបាលក៏បានមកចូលរួមផងដែរ ។
![Picture]()
ដោយសារតែមានមនុស្សតិចតួចបំផុតបានដឹងអំពីពិធីមង្គលរបស់កូនស្រីតារាសម្តែងស្រីចាស់វស្សានេះ ម្ល៉ោះហើយគ្រប់គ្នាសុទ្ធតែបង្ហាញនូវអារម្មណ៍ភ្ញាក់ផ្អើលនៅពេលដឹងថា កូនស្រីតារាសម្តែងជើងចាស់ ដែលមានទម្រងមុខដូចតួកុនឥណ្ឌា បានភ្ជាប់ពាក្យ ហើយបើនិយាយពីរូបសម្រស់វិញ គឺកូនស្រីរបស់តារាសម្តែងឆ្នើមរូបនេះ គឺពិតជាស្អាតផូរផង់ ចង់លើសតារាមួយចំនួន ។
ពិធីភ្ជាប់ពាក្យកូនស្រីរបស់អ្នកនាង ចាន់ តារាទី បានធ្វើឡើង កាលពីព្រឹកថ្ងៃទី២៧ កុម្ភៈ ឆ្នាំ២០២១ ក្នុងបុរីពិភពថ្មីចម្លារដូង ។ អ្វីដែលគេដឹងនោះ គឺក្រៅពីមានវត្តមាន អ្នកស្រី ចាន់ តារាទី ជាម្តាយបង្កើតចូលរួមត្រេកអរ និងជូនពរកូន គឺឃើញ វត្តមានអតីត តារាសម្តែងជាកំពូល សម្រស់ស្រស់សោភា អ្នកនាង ពេជ្រ ច័ន្ទបរមី មកចូលរួមជាមួយស្វាមី ឯកឧត្តម កែវ វណ្ណថន ( ឯកឧត្តម កែវ វណ្ណថន គឺជាអតីតស្វាមីអ្នកស្រី ចាន់ តារាទី ) មកភ្ជាប់ពាក្យកូនលោកជាមួយនឹងអតីតភរិយា និងបណ្តើរភរិយាបច្ចុប្បន្ន គឺអ្នកនាង ពេជ្រ ច័ន្ទបរមី មកក្នុងពីធីយ៉ាងរាក់ទាក់ ហើយចងដៃជូនកាដូទៀត ។
![Picture]()
ម្ល៉ោះហើយ ពិធីទាំងមូល ញាំងបរិយាកាសកាន់តែចាប់អារម្មណ៍ ពេលឃើញវត្តមាន ម្តាយខាងស្រី សុទ្ឋតែជាអ្នកល្បីឈ្មោះក្នុងវិស័យសិល្បៈ ។ អ្វីដែលមហាជនសរសើរ គឺឯកឧត្តម កែវ វណ្ណថន ពិតជាមានភាពជាឪពុក នៅតែគ្រប់គ្រង តាំងពីដើមហើយ មិនចោលកូនៗឡើយ ។ ឯអ្នកនាង ពេជ្រ ច័ន្ទបរមី ជាភរិយាក្រោយ ក៏មានចិត្តទូលាយហើយ រាប់អានដូចជាកូនបង្កើត ។
![Picture]()
កូនស្រី ចាន់ តារាទី ដែលបានភ្ជាប់ពាក្យនេះ គឺជាកូនទី២ ដែលមានឈ្មោះ ថន រាជនី កូនបង្កើតឯកឧត្តម នាយឧត្តមសេនីយ៍កែវ វណ្ណថន មានតួនាទី ជាអគ្គនយករងនៃអគ្គនាយកដ្ឋានអន្តោរប្រវេសណ៍ ។ កូនៗ របស់ឯកឧត្តម ទាំង៣នាក់ សុទ្ធតែមានសម្រស់ស្រស់ស្អាត ស្រស់សោភា ដូចតារា ប៉ុន្តែកូនប្រុសស្រីរបស់លោក មិនបានចូលសិល្បៈទេ ខ្លះបម្រើការងារផ្នែករាជការ ។
![Picture]()
![Picture]()
យ៉ាងណាគេនៅមិនទាន់ដឹង អំពីកាលវេលា ចូលរោងការក្នុងខែណាទេ ខណៈរឿងមួយនេះ អ្នកណាក៏ភ្ញាក់ផ្អើល៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()