ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​ជប៉ុន​ដាក់​ប្រទេស​កម្ពុជា​ក្នុង​បញ្ជី​ដែល​មាន​ជំងឺ​កូ​វី​ដ​-១៩ ទម្រង់​ថ្មី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ថាន​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន សូម​ជម្រាប​ជូន​សាធារណជន មេត្តា​ជ្រាប​ថា នៅ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១ រដ្ឋាភិបាល​ជប៉ុន​បាន​ដាក់​ប្រទេស​កម្ពុជា​ក្នុង​បញ្ជី ប្រទេស​ដែល​មាន​ជំងឺ​កូ​វី​ដ​-១៩…

រាជធានី​ភ្នំពេញ ៖ ស្ថាន​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន សូម​ជម្រាប​ជូន​សាធារណជន មេត្តា​ជ្រាប​ថា នៅ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១ រដ្ឋាភិបាល​ជប៉ុន​បាន​ដាក់​ប្រទេស​កម្ពុជា​ក្នុង​បញ្ជី ប្រទេស​ដែល​មាន​ជំងឺ​កូ​វី​ដ​-១៩ ទម្រង់​ថ្មី បន្ទាប់​ពី​កម្ពុជា​បាន​រក​ឃើញ​ការ​ឆ្លង​ជំងឺ​ប្រភេទ​ថ្មី​នេះ​ចំនួន​៣ ករណី លើ​អ្នកដំណើរ​បរទេស ។

ការ​ប្រកាស​បញ្ចូល​កម្ពុជា​ទៅ​ក្នុង​បញ្ជី​នេះ​នឹង​ចូល​ជា​ធរមាន នៅ​ម៉ោង ០០:០០ ថ្ងៃ​ទី​០១ មីនា ២០២១ ។ រហូត​មក​ដល់​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២១ រដ្ឋាភិបាល​ជប៉ុន បាន​ដាក់​ប្រទេស​/​តំបន់ ចំនួន​៨៨ នៅ​ក្នុង​បញ្ជី​ប្រទេស​ជំងឺ​កូ​វី​ដ​-១៩​ទម្រង់​ថ្មី ។

អ្នកដំណើរ​មក​ពី​ប្រទេស /​តំបន់​ទាំង​៨៨​នេះ តម្រូវ​ឱ្យ​បង្ហាញ​មន្ត្រី​អន្តោប្រវេសន៍​ជប៉ុន​នូវ​លិខិតបញ្ជាក់​សុខភាព​អវិជ្ជមាន​កូ​វី​ជ​១៩ ដែល​ធ្វើតេស្ត​ក្នុង​រង្វង់​៧២​ម៉ោង មុន​ធ្វើ​ដំណើរ ហើយ​ត្រូវធ្វើ​តេស្ត កូ​វី​ដ​-១៩ នៅ​ពេល​មក​ដល់​ជប៉ុន ។

ក្នុង​ករណី​មិន​អាច​ផ្តល់​លិខិតបញ្ជាក់​សុខភាព​អវិជ្ជមាន​កូ​វី​ដ​-១៩ ជន​នោះ​នឹង​ត្រូវ​ស្នើ​ឱ្យ​ស្នាក់​នៅ​រយៈពេល​១៤​ថ្ងៃ នៅ​ទីតាំង​ណាមួយ ដែល​កំណត់​ដោយ​ប្រធាន​ស្ថានីយ៍ ច​ត្តា​ឡី​ស័ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ