ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារពិភពលោក ៖ ការ​បង្កើន​នវានុវត្តន៍​មាន​សារៈសំខាន់​សម្រាប់​ការ​ស្តារ​សេដ្ឋកិច្ច​បណ្តាប្រទេស​នៅ​អាស៊ី​បូព៌ា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នវានុវត្តន៍ គឺជា​សមាស​ភាគ​មួយ​មាន​សារៈសំខាន់​ខ្លាំង​សម្រាប់​កំណើន ផលិតភាព និង​វឌ្ឍនភាព​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​អាស៊ី​បូព៌ា​ដែល​កំពុង​អភិវឌ្ឍ នៅ​ក្នុង​ពិភព លោក​មួយ​ដែល​មានការ​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស ។ នេះ​បើ​តាម​របាយការណ៍​របស់​ធនាគារ…

រាជធានី​ភ្នំពេញ ៖ នវានុវត្តន៍ គឺជា​សមាស​ភាគ​មួយ​មាន​សារៈសំខាន់​ខ្លាំង​សម្រាប់​កំណើន ផលិតភាព និង​វឌ្ឍនភាព​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​អាស៊ី​បូព៌ា​ដែល​កំពុង​អភិវឌ្ឍ នៅ​ក្នុង​ពិភព លោក​មួយ​ដែល​មានការ​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស ។ នេះ​បើ​តាម​របាយការណ៍​របស់​ធនាគារ ពិភពលោក​ចេញផ្សាយ​ថ្ងៃ​ទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២១ ។

របាយការណ៍​លើក​ឡើង​ថា បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​បូព៌ា​រក្សា​បាន​កំណើន និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​ក្នុង​កម្រិត​កំណត់​ត្រា​មួយ​គួរ​ឱ្យ​ស្ងើចសរសើរ ។ យ៉ាងណា ក៏​ដោយ ការ​ធ្លាក់​ចុះ​កំណើន​ផលិតភាព ភាព​មិន​ប្រាកដប្រជា​ក្នុង​ពាណិជ្ជកម្ម​ពិភពលោក និង ភាព​ជឿនលឿន​ផ្នែក​បច្ចេកវិទ្យា កំពុង​តែ​ញ៉ាំង​ឱ្យ​មាន​ភាព​ចាំបាច់​ធ្វើការ​ប្រែធាតុ​ទៅ​រក​គំរូ ផលិតកម្ម​បែប​ថ្មី និង​កាន់តែ​ប្រសើរ​ថែម​ទៀត ដើម្បី​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​រក្សា​បាន​សម្ទុះ​ទៅ​មុខ ។

នៅ​ក្នុង​គោលដៅ​ជួយ​ដល់​អ្នក​តាក់តែង​គោលនយោបាយ​ធ្វើការ​ឆ្លើយ​តប​ទៅ​នឹង​ភាព​ប្រឈម​ខាងលើ​នេះ របាយការណ៍​ឈ្មោះ​ថា «​ភាព​ចាំបាច់​នៃ​នវានុវត្តន៍​សម្រាប់​តំបន់​អាស៊ី បូព៌ា​កំពុង​អ​ភ​វិ​ឌ្ឍ​» (The Imperative for Developing East Asia) បាន​ពិនិត្យ​មើល​ស្ថានភាព​ន វា​នុ​វត្ត​ន៍​នៅ​ក្នុង​តំបន់ វិភាគ​ឧបសគ្គ​ធំ​ៗ​ដែល​បណ្តា​ក្រុមហ៊ុន​កំពុង​ជួប​ប្រទះ​នៅ​ក្នុង​កិច្ច​ខិតខំ ធ្វើ​នវានុវត្តន៍ និង​លើក​ឡើង​នូវ​របៀបវារៈ​សម្រាប់​ផែនការ​មួយ​ឈាន​ទៅ​ជំរុញ​កំណើន​ដែល​យ ក​នវានុវត្តន៍​ជា​មូលដ្ឋាន ។

លោកស្រី វិច​តូ​រី​យ៉ា ក្វា​ក្វា អនុប្រធាន​ធនាគារពិភពលោក​សម្រាប់​តំបន់​អាស៊ី​បូព៌ា និង ប៉ា​ស៊ី​ហ្វ៊ិ​ក មាន​ប្រសាសន៍​ថា «​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​-១៩ ការ​ប្រែប្រួល​អាកាសធាតុ អម​ដោយ បរិយាកាស​សាកលលោក​ដែល​ប្រែប្រួល​ឥត​ឈប់​ឈរ បាន​ញ៉ាំង​ឱ្យ​មាន​ភាព​បន្ទាន់​មួយ សម្រាប់​រដ្ឋាភិបាល​នៅ​ក្នុង​តំបន់​ធ្វើការ​ខិតខំ​បង្កើន​នវានុវត្តន៍​ឱ្យ​បាន​ខ្លាំងក្លា​ថែម​ទៀត តាម រយៈ​ការ​តាក់តែង​គោលនយោបាយ​ឱ្យ​កាន់តែ​ល្អ​ឡើង​» ។ ពិត​ណាស់ តំបន់​ប្រមូលផ្តុំ​អ្នក​ន​វា នុ​វត្ត​ន៍​មានកេរ្តិ៍ឈ្មោះ​លេចធ្លោ​ជា​ច្រើន ប៉ុន្តែ​ទិន្នន័យ​នៅ​ក្នុង​របាយការណ៍​នេះ​បង្ហាញ​ថា លើក លែង​តែ​ប្រទេស​ចិន​ចេញ ប្រទេស​ភាគច្រើន​នៅ​ក្នុង​តំបន់​មាន​នវានុវត្តន៍​ក្នុង​អត្រា​មួយ​ទាប ជាង​ការ​រំពឹង​ទុក​ទៅ​ទៀត បើ​ធៀប​ទៅ​នឹង​កម្រិត​ចំណូល​ក្នុង​ពលរដ្ឋ​ម្នាក់​ៗ ។

ក្រុមហ៊ុន​ភាគច្រើន​ដំណើរការ​ដោយ​ស្ថិត​នៅ​ក្រោយ​ឆ្ងាយ​ពី​ការ​ភាព​ជឿនលឿន​នៃ​បច្ចេកវិទ្យា​ទៅ​ទៀត ។ លើស​ពី​នេះ តំបន់​ទាំងមូល​កាន់តែ​នៅ​ដាច់​ឆ្ងាយ​ពីក្រោយ​បណ្តា​ប្រទេស មាន​សេដ្ឋកិច្ច​ជឿនលឿន ទាំង​ក្នុង​ភាព​ស៊ីជម្រៅ និង​ទាំង​ក្នុង​សម្ទុះ​នៃ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា សម្រាប់​ធ្វើ​ធុរកិច្ច ។

លោក ហា​វី​យេ ស៊ី​រ៉េ​រ៉ា ដែល​ជា​អ្នកដឹកនាំ​ការ​និពន្ធ​របាយការណ៍​នេះ មាន​ប្រសាសន៍ ថា «​ក្រៅ​តែ​ពី​គំរូ​លេចធ្លោ​មួយ​ចំនួន ក្រុមហ៊ុន​ភាគច្រើន​ដ៏​លើសលប់​នៅ​ក្នុង​តំបន់​អាស៊ី​បូព៌ា នៅ​មិន​ទាន់​ចាប់ផ្តើម​ធ្វើ​នវានុវត្តន៍​អាជីវកម្ម​របស់​ខ្លួន​នៅឡើយ​ទេ ។ អាស្រ័យ​ហេតុនេះ គេ​ចាំ បាច់​ត្រូវ​មាន​គំរូ​នវានុវត្តន៍​ជា​លក្ខណៈ​ទូលំទូលាយ​មួយ ដែល​អាច​ជួយ​ជ្រោមជ្រែង​ដល់​ក្រុម ហ៊ុន​ច្រើន​សន្ធឹកសន្ធាប់​ក្នុង​ការ​ចាប់​យក​បច្ចេកវិទ្យា​ថ្មី​ៗ ហើយ​ទន្ទឹម​គ្នា​នោះ បង្ក​លក្ខណៈ ឱ្យ​ក្រុមហ៊ុន​ដែល​ជឿនលឿន​ស្រាប់​អាច​ឈាន​ទៅ​ធ្វើ​ប្រតិបត្តិការ​គម្រោង​ដែល​កាន់តែ​មាន​កម្រិត​ជឿន​លឿង​ខ្ពស់​ថែម​ទៀត​» ។

របាយការណ៍​នេះ​បាន​កំណត់​កត្តា​មួយ​ចំនួន​ដែល​រារាំង​ដល់​ការ​ធ្វើ​នវានុវត្តន៍​ក្នុង​តំបន់ រួម​មាន​កង្វះ​ព័ត៌មាន​ស្តី​ពី​បច្ចេកវិទ្យា​ថ្មី ភាព​មិន​ប្រាកដប្រជា​អំពី​ផល​ដែល​គម្រោង​បែប ន​វា​នុ វត្ត​ន៍​អាច​ផ្តល់​ត្រឡប់​មក​វិញ សមត្ថភាព​ក្រុមហ៊ុន​ខ្សោយ បុគ្គលិក​មាន​ជំនាញ​មិន​គ្រប់គ្រាន់ និង​កង្វះខាត​ជម្រើស​ផ្នែក​ហិរញ្ញប្បទាន ។ ជាង​នេះ​ទៅ​ទៀត គោលនយោបាយ​នវានុវត្តន៍ និង ស្ថាប័ន​នៅ​តាម​ប្រទេស​នីមួយ​ៗ ច្រើន​តែ​មិន​ទាន់​ស៊ីចង្វាក់​គ្នា​ជាមួយ​សមត្ថភាព និង​សេចក្តី ត្រូវការ​របស់​ក្រុមហ៊ុន ។

ដើម្បី​ជំរុញ​នវានុវត្តន៍​ឱ្យ​ស្ទុះ​ទៅ​មុខ របាយការណ៍​នេះ​សង្កត់ធ្ងន់​ថា បណ្តា​ប្រទេស​ក្នុង​តំបន់​ចាំបាច់​ត្រូវ​តម្រែតម្រង់​ទិស​គោលនយោបាយ​ទៅ​លើក​ស្ទួយ​ការ​ផ្សព្វផ្សាយ​បច្ចេកវិទ្យា​ដែល​មាន​ស្រាប់​ឱ្យ​កាន់តែ​សាយភាយ មិន​ត្រឹមតែ​ការ​បង្កើត​ថ្មី​ទេ គាំទ្រ​ដល់ នវានុវត្តន៍​ក្នុង​វិស័យ​សេវាកម្ម មិន​ត្រឹមតែ​ក្នុង​វិស័យ​ផលិតកម្ម​ទេ និង​ពង្រឹងសមត្ថភាព​ន​វា នុ​វត្ត​ន៍​របស់​ក្រុមហ៊ុន​ឱ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត ។ ការ​ចាប់​យក​ទស្សនៈ​ទូលំទូលាយ​ស្តី​ពី គោលនយោបាយ​នវានុវត្តន៍​មាន​សារៈសំខាន់​ខ្លាំង ដើម្បី​បង្ក​លក្ខណៈ​នាំ​ឱ្យ​មាន​កំណើន ផលិតភាព​ក្នុង​ចំណោម​ក្រុមហ៊ុន​ច្រើន​ទូ​ទាំង​តំបន់ ។

លោក អែន​ឌ្រូ ម៉េ​សុ​ន ដែល​ជា​អ្នកនិពន្ធ​មួយ​រូប​ទៀត មាន​ប្រសាសន៍​ថា «​អ្វី​ដែល​សំ ខាន់​គឺ​រដ្ឋាភិបាល​ក្នុង​តំបន់​គួរ​ជួយ​ដល់​ការ​ធ្វើ​នវានុវត្តន៍​ក្នុង​វិស័យ​សេវាកម្ម នៅ​ពេល​ដែល សេវា​នេះ​កំពុង​បំពេញ​តួនាទី​កាន់តែ​សំខាន់​នៅ​ក្នុង​សេដ្ឋកិច្ច មិនមែន​សម្រាប់​តែ​ធ្វើ​ឱ្យ​សេវា មានគុណ​ភាពល្អ​ជាង​មុន​ទេ តែ​ដើម្បី​ប្រែក្លាយ​វា​ឱ្យទៅ​ជា​ធាតុ​ចូល​សំខាន់​ៗ​សម្រាប់​ផ្នែក ផលិតកម្ម​ដែរ​» ។

អ្វី​ដែល​ជា​ការ​ចាំបាច់​ដែរ​នោះ គឺ​ប្រទេស​ក្នុង​តំបន់​គួរ​ពង្រឹង​កត្តា​បំពេញបន្ថែម​សំខាន់​ៗ​ទៀត​សម្រាប់​នវានុវត្តន៍ ក្នុង​នោះ​មាន ជំនាញ​របស់​ពលករ និង​ឧបករណ៍​នានា​សម្រាប់​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​ដល់​គម្រោង​នវានុវត្តន៍ ។ លើស​ពី​នេះ កា​រត​ភ្ជាប់​ស្ថាប័ន​ស្រាវជ្រាវ​ជាតិ​ជាមួយ​ក្រុមហ៊ុន​នានា នឹង​ផ្តល់​សារៈសំខាន់​ខ្លាំង ដែរ​ក្នុង​ការ​លើក​ស្ទួយ​កំណើន​ដែល​មាន​នវានុវត្តន៍​ជា​មូលដ្ឋាន នៅ​ក្នុង​តំបន់​ទាំងមូល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ