លោក ហេង សួរ ៖ ការចង់ឱ្យរោង​ចក្រដួលយកសំណង ដូចកាប់ដើមឈើយកផ្លែ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

លោក ហេង សួរ ៖ ការចង់ឱ្យរោង​ចក្រដួលយកសំណង ដូចកាប់ដើមឈើយកផ្លែ

1 ខែ មុន

រាជធានីភ្នំពេញ ៖ ទំនងចង់ប្រតិកម្មការទៅការលើកឡើងណាមូយ ដែលប៉ុនប៉ងឲ្យវិស័យរោងចក្រ​នៅកម្ពុជាដួលរលំនោះ លោក ហេង សួរ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួង​ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា  ការដែលចងឲ្យរោងចក្រដួលរលំ…

រាជធានីភ្នំពេញ ៖ ទំនងចង់ប្រតិកម្មការទៅការលើកឡើងណាមូយ ដែលប៉ុនប៉ងឲ្យវិស័យរោងចក្រ​នៅកម្ពុជាដួលរលំនោះ លោក ហេង សួរ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួង​ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា  ការដែលចងឲ្យរោងចក្រដួលរលំ ឬទិបទ្វារដើម្បីទទួលបានកញ្ចប់ថវិកាទូទាត់ជាសំណងនោះ ប្រៀបដូចជាការកាប់ដើម​ឈើទំាងមូលដើម្បីយកផ្លែ ។

មន្រ្តីជាន់ខ្ពស់ក្រសួងការងារ បាននិយាយក្នុងសម្តីដើមដូច្នេះថា «ចង់ឱ្យក្រុមហ៊ុន ឬរោងចក្ររបស់ខ្លួនដួលរលំ ឬបិទទ្វារ ដើម្បីទទួលបាននូវកញ្ចប់ថវិកា​ទូទាត់សំណង​មួយដុំ គឺជាការគិតមិនត្រឹមត្រូវនោះទេ ផ្ទុយទៅវិញ វាហាក់បីដូចជាការកាប់​ដើមទាំងមូល ដើម្បីទទួលបានផ្លែយកមកហូបតែមួយពេលអញ្ចឹងដែរ» ។

Picture

លោក ហេង សួរ បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម Facebook របស់ លោកថា «សព្វថ្ងៃនេះ យើងម្នាក់ៗសុទ្ធតែដឹង និងយល់ថាជីវភាពមនុស្សយើងលំបាក ប៉ុន្តែមនុស្សយើងអាចកាន់តែលំបាកថែមទៅទៀត ប្រសិនបើយើងបានសំណងមក​តែមួយពេល ប៉ុន្តែត្រូវបាត់ចំណូលនៅខែបន្តបន្ទាប់រាប់ឆ្នាំតទៅមុខទៀត» ។

រដ្ឋលេខាធិការក្រសួងការងារបានទទួលស្គាល់ថា អាជីវកម្ម និងចំនួនការងារ ដែលបង្កើតថ្មីនៅ​ឆ្នាំ ២០២១ និង ២០២២ នេះ នឹងមិនទាន់វិលមករកភាពវិជ្ជមានដូចឆ្នាំ ២០១៩ នោះទេ ។ លោកថាជំងឺកូវីដ-១៩ បានធ្វើឱ្យមនុស្សទូទាំងពិភពលោករង​ទុក្ខវេទនាគ្រប់បែបយ៉ាង ហើយប្រទេសជាតិណាក៏មិនរួចខ្លួនដែរ ។ «ពេលខ្លះ យើងមើលរំលងការងារដែលយើង​មាន ខណៈដែលអ្នកខ្លះរកតែការងារធ្វើសម្រាប់​បានចំណូលបន្តិចបន្តួចក៏មិនបានផង ។ ក្នុងស្ថានភាពដ៏លំបាកនេះ មានការងារធ្វើ និងមានចំណូលសម្រាប់ផ្គត់ផ្គង់ជីវិតប្រចាំថ្ងៃ គឺជាដំណោះស្រាយដ៏ប្រសើរមួយ ។ យើងគួរតែថែរក្សាឱកាសការងារដែលយើង​មានរាល់ថ្ងៃឱ្យបាន កុំដល់ពេលបាត់វា ទើបយើងស្តាយក្រោយនោះ» ។

Picture

វិបត្តិជំងឺកូវីដ ១៩ បានធ្វើឲ្យ​រោងចក្រ សហគ្រាស ក្នុង​វិស័យ​កាត់ដេរ​ និង​ផលិត​ស្បែក ជើង​ចំនួន ១២៩ បាន​បិទទ្វារ លែង​ដំណើរការ​ធ្វើឱ្យ​កម្មករនិយោជិត​ជាង​ ៧ ​ម៉ឺន​នាក់ រង​ផលប៉ះពាល់​នៅក្នុង​ឆ្នាំ​ ២០២០ ។ ប៉ុន្តែ​ជាមួយ​គ្នា​នេះ​ក្រសួងការងារក៍បាន​អះអាង​ថា​មាន​រោងចក្រ​ថ្មី​ចំនួន​ ១១២ បាន​បើក​ដំណើរការ​ហើយ​បាន​ផ្តល់​ការងារ​ជាង​ ២ ​ម៉ឺន​នាក់​ដល់​កម្មករ​វិញ​ដែរ​។នេះបើតាមព័ត៌មានដែលផ្តល់ឲ្យកាលពីខែកន្លងទៅ ៕