ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិត​ណាស់​! បុរស​ម្នាក់​ត្រូវ​​គ្រាប់​មីនតោន​ផ្ទុះត្រូវ ខណៈកំពុងធ្វើ​ដីកសិកម្ម​

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ មាន​ករណី​ផ្ទុះ​គ្រាប់​មីនតោន​សំណល់​ពី​សង្គ្រាម បណ្ដាល​ឱ្យ​អ្នក​បើ​បរ អាយុ​២៥​ឆ្នាំ រង​របួស​ជា​ទម្ងន់ និង​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ទេ​ព្យ ដែល​ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ថ្ងៃត្រង់ ថ្ងៃ​ទី​២៧…

ខេត្តឧត្តរមានជ័យ ៖ មាន​ករណី​ផ្ទុះ​គ្រាប់​មីនតោន​សំណល់​ពី​សង្គ្រាម បណ្ដាល​ឱ្យ​អ្នក​បើ​បរ អាយុ​២៥​ឆ្នាំ រង​របួស​ជា​ទម្ងន់ និង​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ទេ​ព្យ ដែល​ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ថ្ងៃត្រង់ ថ្ងៃ​ទី​២៧ ខែកុម្ភ​: ឆ្នាំ​២០២១​នេះ នៅ​ភូមិ​សាមគ្គី ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

នេះ​បើ​យោង​តាម លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន (CMAC) បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែកុម្ភៈ​នេះ ។

លោក​បាន​បន្ត​ថា នេះ​ជា​ការ​បំផ្លិចបំផ្លាញ​ចំពោះ​ក្តី​សង្ឃឹម និង​សុខ​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ មនុស្ស​រង​របួស​ធ្ងន់ធ្ងរ និង​ត្រាក់ទ័រ​ថ្មី​ខិតខំ​ចំណាយ​ទិញ ដើម្បី​ធ្វើ​កសិកម្ម​លើក​ស្ទួយ​ជីវភាព​គ្រួសារ តែ​ត្រូវ​គ្រោះថ្នាក់​ដោយសារ​គ្រាប់​មីនតោន​សំណល់​ពី​សង្គ្រាម​បំផ្លាញ​ចោល​ទាំងស្រុង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ