ខេត្តព្រៃវែង ៖ សេចក្តីរាយការណ៍បឋមឲ្យដឹងថា ជនសង្ស័យម្នាក់ជាមនុស្សប្រើប្រាស់គ្រឿងញៀន កាលពីម៉ោងប្រមាណ៨ នឹង១៥នា ទីយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បានធ្វើសកម្មភាពចូលលួចលុយផ្ទះអ្នកជិតខាង ខណៈពេលម្ចាស់ផ្ទះកំពុងជាប់រវល់ធ្វើបុណ្យស.ពឲ្យបងបង្កើតស្លា.ប់.ដោយគ្រោះថ្នាក់ចរាចរ ។

ប៉ុន្តែការប្រព្រឹត្តអំពើលួចនោះមិនបានសម្រេចទេ ត្រូវម្ចាស់ផ្ទះឃើញទាន់ក៏នាំគ្នាចាប់ចោរនោះវ៉ៃ ស្ទើស្លាប់ស្ទើរស់សល់តែដង្ហើមចង្រឹត ទម្រាំសម ត្តកិច្ចនគរបាលប៉ុស្តិ៍ទៅទាន់ ។
ជនសង្ស័យឈ្មោះ រិន រើន ភេទ ប្រុស អាយុ២៧ឆ្នាំ មុខរបរ ស៊ីឈ្នួលលើកដាក់នំ នឹងដឹកជញ្ជូនឥវ៉ាន់ឲ្យគេ រស់នៅភូមិសង្កែរ ឃុំស៊ាងឃ្វាង ស្រុកកំចាយមារ ខេត្ត ព្រៃវែង ។ ចំណែកជនរងគ្រោះឈ្មោះ សាន ដិ ភេទប្រុស អាយុ៣ ៤ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយគ្នា ។ តាមសាក្សីដែលជាជនរងគ្រោះបានឲ្យដឹងថា នៅវេលាម៉ោងខាងលើគាត់(សាន ដិ)បានជាប់រវល់ធ្វើបុណ្យស.ពឲ្យបងបង្កើត ដោយគ្រោះថ្នាក់ចរាចរស្លា.ប់ ដែលផ្ទះបុណ្យនោះនៅជិតគ្នា ។

ខណៈពេលជនរងគ្រោះកំពុងជាប់រវល់ធ្វើបុណ្យ ស្រាប់តែជនសង្ស័យឈ្មោះ រិន រើន ដែលជាអ្នករស់នៅភូមិផងជាមួយគ្នា បានលបចូលក្នុងផ្ទះធ្វើសកម្មភាពរុករើកកាយ លួចយកលុយពីក្នុងទូ រាប់សែនរៀល ។ ប៉ុន្តែពេលជនសង្ស័យបាន នឹងកំពុងធ្វើសកម្មភាព គាត់ម្ចាស់ផ្ទះបានទៅទាន់ ហើយក៏ស្រៃកឲ្យបងប្អូនអ្នកជិតខាងជួយពេកនោះក៏ចាប់ជនសង្ស័យវ៉ៃម្មាក់មួយដៃម្នាក់មួយជើង ទើបប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិរដ្ឋបាលឃុំស៊ាងឃ្វាង ចាត់ការបន្ត ។
បន្ទាប់នគរបាលប៉ុស្តិ៍បានបញ្ជូនជនសង្ស័យ ទៅកាន់អធិការដ្ឋាននគរបាលស្រុកកំចា យមារ ជាមួយម៉ូតូមួយគ្រឿងម៉ាក HONDA icon ពណ៍ សលា យទឹកប៊ិច ដែលស្លាកលេខ ភ្នំពេញ 1R-0540 ដើម្បីកសាងសំណុំរឿងតាមនិតិវិធី ។
អ្នកស្រុកនិយាយថា ជនសង្ស័យជាមនុស្សរស់នៅស្រុកភូមិជាមួយគ្នា តែគេប្រើប្រាស់គ្រឿងញៀន ដូច្នេះរកការទុកចិត្តមិនបានទេ មានតែការប្រុងប្រយ័ត្នចំពោះទ្រព្យសម្បត្តិរៀងខ្លួនតែប៉ុណ្ណោះ ទើបអាចគង់វង្សបាន ៕
ចែករំលែកព័តមាននេះ