ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថត​ជាប់សកម្មភាព​ចោរ​ចូល​ប្លន់​ក្នុង​​​ទីតាំងវេរលុយ«វីង»​ច្រមុះជ្រូក​ស្ទឹង​​មាន​ជ័យ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រូបភាពនិងសកម្មភាពរបស់ចោរ​ប្លន់ ​ត្រូវបាន​ថតជាប់ក្នុង​កាមេរ៉ា​សុវត្ថិ​​​​ភាពទាំងអស់ ​ស្ថិត​ក្នុង​ទីតាំងកើតហេតុ​​វេរលុយវីង​មួយកន្លែង នៅ​ម្តុំ​ច្រមុះជ្រូក​ស្ទឹង​មាន​ជ័យ ​កើត​ឡើង​កាល​ពីវេលាម៉ោង​០៤ និង៥៧នាទីរសៀលថ្ងៃទី​២៦ កុម្ភៈ ហើយ​ក៏​សង្ឃឹម​​​ថា…

រាជធានីភ្នំពេញ ៖ រូបភាពនិងសកម្មភាពរបស់ចោរ​ប្លន់ ​ត្រូវបាន​ថតជាប់ក្នុង​កាមេរ៉ា​
សុវត្ថិ​​​​ភាពទាំងអស់ ​ស្ថិត​ក្នុង​ទីតាំងកើតហេតុ​​វេរលុយវីង​មួយកន្លែង នៅ​ម្តុំ​ច្រមុះជ្រូក​ស្ទឹង​មាន​ជ័យ ​កើត​ឡើង​កាល​ពីវេលាម៉ោង​០៤ និង៥៧នាទីរសៀលថ្ងៃទី​២៦ កុម្ភៈ ហើយ​ក៏​សង្ឃឹម​​​ថា សមត្ថកិច្ចនឹងធ្វើការ​ស្រាវជ្រាវ​រក​ជ​នដៃដល់​រូបនេះ​ឱ្យទាល់តែ​បាន​ក្នុងពេល​ឆាប់ៗ ​។

តាមសកម្មភាព​ក្នុងកាមេរ៉ាបាន​បង្ហាញ ​​គឺឃើញជននេះមក​ឈប់ម៉ូតូឈរ​នៅ​មុខទីតាំង​​ហាង​​មួយសន្ទុះ ក្នុងសម្លៀកបំពាក់​​ពាក់យ៉ាង​ជិតឈឹង ដោយមានពាក់មួក​សុវត្ថិភាព​ការ​ពារ​ទៀត​ផង ​ដោយឈរ​សំឡឹង​រក​ឱកាសហុច​ឱ្យខ្លួនគេ​ ។

តាមវីដេអូទី២​របស់កាមេរ៉ាគឺឃើញចោរនេះ ដើរចូល​ក្នុងទីតាំងវេរលុយដោយ​ឃើញ​ម្ចាស់កំពុងអង្គុយលេង ហើយចោរក៏​ដើរ​ចូល​ដល់​ក្នុងរួចមកសំឡុតទាំងកំរោល និង​មានដកកាំភ្លើងផងដែរ ។ ប៉ុន្តែចៃដន្យ​កាំភ្លើងដកបាញ់​មិនផ្ទុះ ​ទើប​ម្ចាស់​ប្រតាយប្រតប់​ទៅវិញធ្វើឱ្យ​ចោរ​រត់ចេញក្រៅ​ចោល​ទាំងម៉ូតូ​ ទាំងកាំភ្លើង​ ហើយក៏បង្ក​ការ​ភ្ញាក់​ផ្អើល​ឆោឡោតែម្តង ។

នេះអាច​ចាត់ទុកជា​សំណាង​ល្អ​​បំផុតដល់ម្ចាស់ទីតាំង​និង​ស្ត្រីចំណាស់​ម្នាក់​ទៀត​​ព្រោះ​ពួក​គាត់​​ប្រឈម​គ្រោះថ្នាក់ខ្លាំង​បំផុត តែកាំភ្លើងចោរបាញ់មិនផ្ទុះ ។ ហើយ​​​បើ​ចោរដក​កាំភ្លើង​បាញ់​បាន​វិញ​មិនដឹងថា តើ​មនុស្ស​ប៉ុន្មាននាក់​នឹងមានគ្រោះ​ថ្នាក់​​​ទេ ព្រោះ​ទី​តាំង​កើតហេតុ ជាតំបន់​ប្រជុំជនដែលមាន​មនុស្ស​​ធ្វើ​ដំណើរ​ច្រើន​ណាស់​ ។

សូមរំលឹកថា ៖ ចោរប្លន់​ប្រដាប់​អាវុធ​ម្នាក់ ធ្វើ​សកម្មភាព​ចូល​បាញ់​ប្លន់ ទីតាំង​វី​ង​មួយ​កន្លែង​យីហោ «​ប៉េង សុខ​ចំរើន​» មាន​ទីតាំង​ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​២១៧ (​យ​ចំណុច​ច្រមុះជ្រូក​ស្ទឹង​មាន​ជ័យ​) ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ បង្ក​ការ​ភ្ញាក់ផ្អើលយ៉ាងខ្លាំង ។​

នៅ​មុន​កើតហេតុ ចោរប្លន់​ម្នាក់​ខាងលើ ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ស្គុ​ប​ពី ពណ៌​ផ្កាឈូក ពាក់​ស្លាក​លេខ​ភ្នំពេញ 1BX-5216 ចូល​ទៅ​ទីតាំង​វី​ង​ខាងលើ រួច​ដក​កាំភ្លើងខ្លី​ម៉ាក កា​៥៩ ពី​ចង្កេះ​ធ្វើ​សកម្មភាព​ភ្ជង់​ទៅ​លើ​បុរស​ជា​ម្ចាស់​ទីតាំង​គំរាម​ប្លន់​យក​លុយ ។ លុះ​មិន​បាន​ប៉ុន្មាន​ផង ជនល្មើស​បាន​បាញ់​១​គ្រាប់ ប៉ង​សម្លាប់​ម្ចាស់​ទីតាំង តែ​គ្រាប់កាំភ្លើង មិន​ផ្ទុះ​! បណ្តាល​អោយ​បុរស​ជា​ម្ចាស់​ទីតាំង ស្ទុះ​ទៅ​វាយ​ប្រតាយប្រតប់​ជាមួយ​ជនល្មើស រហូត​ជ្រុះ​កាំភ្លើង និង​ដណ្តើម​បាន​កាំភ្លើង​ពី​ជនល្មើស​វិញ ជា​ហេតុ​ធ្វើ​អោយ​ជនល្មើស​ភ័យ​ស្ទុះ​រត់​ចេញពី​ទីតាំង​វី​ង ប៉ង​គេចខ្លួន ។​

ភ្លាម​ៗ​នោះ បុរស​ជា​ម្ចាស់​ទីតាំង ក៏​បាន​កាន់​កាំភ្លើង​ដេញ​តាម និង​បាន​បាញ់​ទៅ​កាន់​ជនល្មើស​ចំនួន​១​គ្រាប់​ដែរ តែ​គ្រាប់កាំភ្លើង មិន​ផ្ទុះ​ទៀត (​ចំ​គ្រាប់​ស្អុយ​បាញ់​អត់​ផ្ទុះ​ដូច​គ្នា​) ជា​ហេតុ​ធ្វើ​អោយ​ជនល្មើស មានឱកាស​រត់​ដោយ​ថ្មើរជើង គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង ។​បន្ទាប់​មក បុរស​ជា​ម្ចាស់​ទីតាំង​វី​ង បាន​ត្រឡប់​ទៅ​ផ្ទះ​ខ្លួន​វិញ ព្រោះ​ខ្លាច​មាន​អ្នក​ចូល​ទៅ​យក​លុយ ទើប​ជនល្មើស​អាច​រត់គេច​បាន​ដោយ​គ្មាន​អ្នក​តាម ។​

ក្រោយ​កើតហេតុ កម្លាំង​នគរបាល​មូលដ្ឋាន និង​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ រួម​ជា​មួយ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចុះ​ដល់ទី​តាំង​ខាងលើ ដើម្បី​ពិនិត្យ និង​សាកសួរ​នាំ​ព័ត៌មាន ។ រួច​ហើយ​ក៏​បាន អ​ញ្ចើ​ញ​ម្ចាស់​ទីតាំង ទៅ​កាន់​មូលដ្ឋាន​កងរាជ​អាវុធហត្ថ​ខណ្ឌមានជ័យ ដើម្បី​សាកសួរ​នាំ​បន្ថែម និង​ដាក់​ពាក្យបណ្តឹង​ផង​ដែរ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ