រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានបញ្ជាក់ថា បានកំពុងស្វែងរុករកអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២នាក់ ដើម្បីមកសម្រាកព្យាបាល ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ បានបញ្ជាក់ថា«សម្រាប់អ្នកជំងឺចំនួន២នាក់ កំពុងរុករកបន្ថែមទៀត ដើម្បីយកមកដាក់សម្រាកព្យាបាល(ដោយបូកបញ្ចូលសរុប២៨៩កំពុងសម្រាកព្យាបាល)» ។

ទាក់ទិននឹងការរុករកអ្នកជំងឺកូវីដ១៩ សហគមន៍២០ កុម្ភៈ ក្នុងដំណាក់កាលទី៣នេះ ស្របពេលសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីបានអំពាវនាវឲ្យប្រជាពលរដ្ឋ រួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នេះបើមិនចាំបាច់កុំចាកចេញពីផ្ទះ ។ ជាងនេះពិធីរៀបការ និងពិធីបុណ្យផ្សេង បើអាចផ្អាកបានគួរផ្អាក ដើម្បីកុំមានការរីករាលជំងឺផងដែរ ។

ការស្វែងរុករកអ្នកជំងឺនេះ មិនត្រូវបានស្គាល់អាស្រ័យដ្ឋាននៅឡើយទេ គិតមកដល់ពេលនេះ ។ សូមជម្រាបថា ការគិតមកដល់ពេលនេះ អ្នកឆ្លងជំងឺកូវីដ១៩ ពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កើនកើនដល់ ២៥៩នាក់ ។ អ្នកឆ្លងកូវីដ១៩សរុប ៧៦៦នាក់ អ្នកព្យាបាលសះស្បើយ៤៧៧នាក់ និងកំពុងសម្រាកព្យាបាល ២៨៧នាក់ ៕
ចែករំលែកព័តមាននេះ