ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល​ហែកទ្វារ​លូន​ចូល​បន្ទប់​នាង​​ជិត​ភ្លឺ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ​កុម្ភៈ ឆ្នាំ​២០២១ សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​០១​នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ ។…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ​កុម្ភៈ ឆ្នាំ​២០២១ សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​០១​នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ ។

ជនសង្ស័យ​ខាងលើ មានឈ្មោះ មឿ​ន រស្មី ​ អាយុ​១៨​ឆ្នាំ ជា​កម្មករ​សំណង់ មានស្រុក​កំណើត នៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​រំចេក ស្រុក​ព្រះស្តេច ខេត្តព្រៃវែង បច្ចុប្បន្ន​ស្នាក់​នៅ​រោង​កម្មករ​ក្នុង​បុរី​មួយ​កន្លែង ក្នុងភូមិ​ក្តី​តា​កុយ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​នា​ពេល​នេះ​ ធ្វើ​ឡើង​តប​តាម​ប​ណ្តឹ​របស់​នារី​រង​គ្រោះដោយ​ប្តឹង​ពី​បទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​។

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​០៣​ទៀប​ភ្លឺថ្ងៃ​ទ​២៤ ​កុម្ភៈ ឆ្នាំ​២០២១ ដោយ​ខ្លួន​គេង​ពុំ​លក់ ខ្លួន​ក៏​ងើប​ដើរ​សំដៅ​ទៅ​បន្ទប់​របស់​នារី​រង​គ្រោះ​ដែល​ជា​កម្មករ​សំណង់​ជាមួយ​គ្នា ។ ពេល​ដើរទៅ​ដល់​មុខ​បន្ទប់​របស់​នាង​ឃើញ​បន្ទប់​បាន​បិទ​ជិត ខ្លួន​ក៏​ចូល​ទៅ​ហែក​ទ្វារ​ដើម្បី​លូន​ចូល​ទៅ​ក្នុង​បន្ទប់​របស់​នារី​រង​គ្រោះ ហើយ​ក៏ឃើញ​នាង​កំពុង​គេង​ម្នាក់ឯង ។

ឆ្លៀត​ឱកាសល្អ​ ខ្លួន​បាន​ស្ទុះ​ទៅ​ឱប​នាង​ពីលើ ស្រាប់តែ​នាង​ដឹងខ្លួន​បាន​ចាប់​.ក​អាវ​ខ្លួន​ជាប់ និង​ស្រែក​ឲ្យ​គេ​ជួយ ហើយ​ក៏​មាន​បុរស​ម្នាក់​ជា​មេជាង​ដែល​គេង​នៅ​បន្ទប់​ក្បែរ​នោះ​រត់​មក​ជួយ​ចាប់​រូប​ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​អាវុធហត្ថ​ខណ្ឌ​ច្បារ​អំពៅ​តែ​ម្តង​ទៅ​។ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ