ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រី ឱ វណ្ណឌីន៖ បុរសចិន​ម្នាក់​ មិនបាន​រត់​ចេញពី​កន្លែង​ព្យាបាល​ទេ!

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់​​ ​ដែលគេផ្សព្វផ្សាយថា បានរត់ចេញពីមណ្ឌល​ចត្តាឡីស័ក រាជធានីភ្នំពេញនោះ គឺគាត់មិនបាន​រត់ចេញពីមណ្ឌល​ចត្តាឡីស័ក នៅភ្នំពេញ​ ដូចការផ្សព្វផ្សាយព័ត៌មានមួយចំនួនទេ។ បុរសចិនរូបនេះ កំពុងស្ថិតនៅក្នុងកន្លែងព្យាបាល​នៅឡើយ។…

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់​​ ​ដែលគេផ្សព្វផ្សាយថា បានរត់ចេញពីមណ្ឌល​ចត្តាឡីស័ក រាជធានីភ្នំពេញនោះ គឺគាត់មិនបាន​រត់ចេញពីមណ្ឌល​ចត្តាឡីស័ក នៅភ្នំពេញ​ ដូចការផ្សព្វផ្សាយព័ត៌មានមួយចំនួនទេ។ បុរសចិនរូបនេះ កំពុងស្ថិតនៅក្នុងកន្លែងព្យាបាល​នៅឡើយ។ នេះបើ​តាម​លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់នៅយប់ថ្ងៃទី​២៦ ខែកុម្ភៈនេះថា «​ខ្ញុំសូមច្រាន​ចោលទាំង​ស្រុងនូវព័ត៌មានប្រឌិតនេះ ព្រោះអ្នកជំងឺ កំពុងតែស្ថិតនៅក្នុង​មណ្ឌលចត្តាឡីស័ក ព្យាបាល​ជំងឺនៅឡើយទេ ដោយមិនបានរត់ចេញពីមណ្ឌល ដូចការលើកឡើងនេះដែរទេ»។

សូមរម្លឹកថា រូបថត​ប៉ាស្ព័ររបស់បុរសចិនម្នាក់ ត្រូវបាន​មន្ទីរទេសចរណ៍ខេត្តកែប ផ្សព្វផ្សាយតាមហ្វេសប៊ុកថា បានរត់ចេញពីមណ្ឌលចត្តាឡីស័ក ខណៈបុរសនោះ កំពុងផ្ទុកជំងឺកូវីដ១៩​។ ប៉ុន្តែ​ប៉ុន្មានម៉ោងក្រោយមក នៅយប់ថ្ងៃទី២៦ ខែកុម្ភៈនេះ ហ្វេសប៊ុករបស់មន្ទីរទេសចរណ៍ ខេត្តកែប បានលុបចោល​នូវប្រកាស​របស់​ខ្លួននោះចេញវិញ៕ ដោយ៖ ភី ផល

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ