ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ចិញ្ចឹម​ជ្រូក​ហាក់​ចាប់ផ្តើម​ព្រួយបារម្ភ​ឡើង​វិញ​ពី​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​ដែល​គ្មាន​ថ្នាំ​ណា​អាច​ចាក់​ព្យាបាល​បាន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​ជា​ប្រទេស​មួយ​ដែល​ធ្លាប់​មាន​កើត ឬ​ផ្ទុះ​នូវ​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​ហើយ​ជំងឺ​នេះ​បាន​ធ្វើ​អន្តរាយ​ទៅ​ដល់​អ្នក​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក​ភាគច្រើន​កាលពី​ឆ្នាំ​២០១៩​។​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​បាន​ស្ងប់ស្ងាត់​មិន​ទាន់​ប៉ុន្មាន​ឆ្នាំ​ផង ស្រាប់តែ​ពេល​នេះ​បាន ធ្វើ​ឱ្យ​អ្នក​ចិញ្ចឹមសត្វ​ជ្រូក​ហាក់​ចាប់ផ្តើម​មានការ​ព្រួយបារម្ភ​ឡើង​វិញ​ជា​ថ្មី ដោយសារ​តែ​ជំងឺ​នេះ គ្មាន​ថ្នាំ​ឬ​វ៉ាក់សាំង​ណា​អាច​ចាក់​ព្យាបាល​បាន បន្ទាប់​ពី​ខាង​មន្ត្រី​ជំនាញ​របស់​កម្ពុជា​ថ្មី​ៗ​នេះ​ពិនិត្យ​រក​ឃើញ​មាន​វត្តមាន​មេរោគ​ជំងឺប៉េស្ដ​ជ្រូក​អាហ្វ្រិក​លើ​សត្វ​ជ្រូក​នាំ​ចូល​ខុសច្បាប់​ពី​ប្រទេស​ថៃ​។ លោក…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​ជា​ប្រទេស​មួយ​ដែល​ធ្លាប់​មាន​កើត ឬ​ផ្ទុះ​នូវ​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​ហើយ​ជំងឺ​នេះ​បាន​ធ្វើ​អន្តរាយ​ទៅ​ដល់​អ្នក​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក​ភាគច្រើន​កាលពី​ឆ្នាំ​២០១៩​។​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​បាន​ស្ងប់ស្ងាត់​មិន​ទាន់​ប៉ុន្មាន​ឆ្នាំ​ផង ស្រាប់តែ​ពេល​នេះ​បាន ធ្វើ​ឱ្យ​អ្នក​ចិញ្ចឹមសត្វ​ជ្រូក​ហាក់​ចាប់ផ្តើម​មានការ​ព្រួយបារម្ភ​ឡើង​វិញ​ជា​ថ្មី ដោយសារ​តែ​ជំងឺ​នេះ គ្មាន​ថ្នាំ​ឬ​វ៉ាក់សាំង​ណា​អាច​ចាក់​ព្យាបាល​បាន បន្ទាប់​ពី​ខាង​មន្ត្រី​ជំនាញ​របស់​កម្ពុជា​ថ្មី​ៗ​នេះ​ពិនិត្យ​រក​ឃើញ​មាន​វត្តមាន​មេរោគ​ជំងឺប៉េស្ដ​ជ្រូក​អាហ្វ្រិក​លើ​សត្វ​ជ្រូក​នាំ​ចូល​ខុសច្បាប់​ពី​ប្រទេស​ថៃ​។

លោក ស្រ៊ុ​ន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​នៅ​កម្ពុជា​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៦​កុម្ភៈ​នេះ​ថា ការ​រក​ឃើញ​នៅ​ជំងឺ ប៉េ​ស​ជ្រូក​អាហ្វ្រិក​នេះ ប្រាកដជា​ធ្វើ​ឱ្យ​យើង​មាន​ក្តី​បារម្ភ​ហើយ ព្រោះ​ជំងឺ​នេះ​គ្មាន​ថ្នាំ​ព្យាបាល​និង​គ្មាន​វ៉ាក់សាំង​ការពារ​នោះ​ទេ​។​អីចឹង​សមាគម​មាន​ក្តី​បារម្ភ​ខ្លាំង​ណាស់ បើសិនជា​ជំងឺ​នេះ​ផ្ទុះ​ឡើង​វិញ ពិតជា​ធ្វើ​ឱ្យ​អន្តរាយ​ដល់​កសិករ​ចិញ្ចឹម​ជ្រូក​យើង​ទៀត​ហើយ​។

លោក ស្រ៊ុ​ន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​នៅ​កម្ពុជា​សង្កត់ធ្ងន់​ថា​«​កន្លង​មក ខ្ញុំ​តែងតែ​ក្រើនរំលឹក​ដល់​អ្នក​ចិញ្ចឹម​ជ្រូក​ជា​ប្រចាំ ។​ខ្ញុំ​ថា​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​មិន​ភ្លេច​យើង​ទេ មាន​តែ​បងប្អូន​ទេ​ដែល​ភ្លេច​ជំងឺ​ប៉េ​ស​ជ្រូក​អា​ហ្វ្រិ​ចនេះ ហើយ​នៅ​ពេល​ដែល​ខ្ញុំ​បាន​លើក​ឡើង​បែប​នេះ យើង​សង្កេត​ឃើញ​ថា​ពួក​គាត់​មានការ​ភិតភ័យ ពិសេស​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ធំ​ៗ គាត់​មាន​ក្តី​បារម្ភ​ខ្លាំង​ណាស់ ហើយ​ប្រឹងប្រែង​ធ្វើ​ជីវៈ​សុវត្ថិភាព​ជា​ប្រចាំ​។​តែ​សម្រាប់​ប្រជា​កសិករ​របស់​យើង ពួក​គាត់​តែងតែ​ប្រថុយប្រថាន​» ។

លោក​បន្ត​ថា ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប្រាកដ​នៅ​មាន​ជំងឺ​នេះ​វា​មិន​ទាន់​មានការ​សាបរលាប​បាត់​ភ្លាម​ៗ​នៅឡើយ​ទេ តែបើ​អ្នក​ចិញ្ចឹម​មានការ​ប្រុង​ប្រយ័ត្ន វា​ជួយ​ទប់ស្កាត់​បាន​មួយ​ផ្នែក​ធំ​។​ប៉ុន្តែ​បើ​មានការ​ធ្វេសប្រហែស​វា​នឹង​ចូល​ដល់​កន្លែង​ចិញ្ចឹមសត្វ​ភ្លាម​(​ផ្ទុះ​ជំងឺ​)​។

តាម​ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​រូប​នេះ​« បាន​អំពាវនាវ​ទៅ​ដល់​កសិករ អ្នក​ចិញ្ចឹម​ជ្រូក​នៅ​កណ្តាលវាល​ឬ​មិន​មានការ​រៀបចំ គ្រប់គ្រង​បាន​ល្អ បើសិន​មាន​ផ្ទុះ​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​នេះ​ឡើង​វា​នឹង​ធ្វើ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​កសិដ្ឋាន​ឬ​ក្រុមហ៊ុន​ចិញ្ចឹម​ជ្រូក ព្រោះ​ត្បិត​អី​ជ្រូក​ទាំងនេះ​និង​មាន​នាំ​ទៅ​លក់​នៅ​លើ​ទីផ្សារ​។​ដូចនេះ​សូម​បងប្អូន​ដែល​ជា​អ្នក​ចិញ្ចឹម​ជ្រូក មេត្តា​ធ្វើ​ជីវៈ​សុវត្ថិភាព​ឱ្យ​បាន​ខ្ពស់ ហើយ​កុំ​នាំ​អ្វី​ដែល​ធ្វើ​ពី​សាច់​ជ្រូក​នាំ​ចូល​មក​កសិក​ដ្ឋា​ន​»​។

យោង​តាម​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​កាលពី​ថ្ងៃ​ទី​២៥​កុម្ភៈ​ថ្មី​ៗ​នេះ​បង្ហាញ​ថា មន្ដ្រី​ជំនាញ​របស់​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​ចុះ​ត្រួតពិនិត្យ​ការ​អនុវត្ត​របស់​មន្ត្រី​ត្រួតពិនិត្យ​អនាម័យ​សត្វ និង​ផលិតផល​សត្វ​នៅ​កន្លែង​ប្រមូលផ្ដុំ​សត្វ​ចំណុចដើម​ទី និង​ចុះ​យក​វត្ថុ​វិភាគឈាម​ជ្រូក​ដែល​នាំ​ចូល​ពី​ប្រទេស​ថៃ​ឡង់​ដ៏​ចូល​មក​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ស្ថិត​នៅ​ភូមិ​ផ្អុង សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្តឧត្ដរមានជ័យ ដើម្បី​បង្ការ និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺឆ្លង​សត្វ​ផ្សេង​ៗ ដែល​អាច​កើតឡើង​តាម​រយៈ​ការ​នាំ​ចូល​ជ្រូក ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ​និង​ផលប្រយោជន៍​របស់​កសិករ​ចិញ្ចឹម​ជ្រូក​នៅ​ប្រទេស​កម្ពុជា​។

បើ​តាម​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​គូសបញ្ជាក់​ថា​«​នៅ​ពេល​ថ្មី​ៗ​កន្លង​មកនេះ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​បង្ក្រាប​បទល្មើស​ចលនា​សត្វ និង​ផលិតផល​សត្វ​ជា​ច្រើន​ករណី និង​បាន​យក​វត្ថុ​វិភាគ​មក​វិភាគ​រក​វត្តមាន​មេរោគ​បង្ក​ជំងឺ ជា​លទ្ធផល​ឃើញ​ថា មាន​វត្តមាន​មេរោគ​ជំងឺប៉េស្ដ​ជ្រូក​អាហ្វ្រិក​លើ​សត្វ​ជ្រូក​នាំ​ចូល​ខុសច្បាប់​ពី​ប្រទេស​ថៃ​ឡង់​ដ៏​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ