ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀប​ការ​ធ្វើ​ឱ្យអ្នក​កើន​ទ្រព្យ​ និង​កាន់តែ​រីករាយ !

3 ឆ្នាំ មុន
  • ភ្នំពេញ

លុយ​ជា​ហេតុផល​ទូទៅ​មួយទៀត​ដែល​មនុស្ស​មិន​ចង់​រៀប​ការ ​។ វា​មិន​ត្រឹម​ជាការ​ពិត​ដែល​ការ​រៀប​ការ​ត្រូវ​ចំណាយ​ច្រើន​ពួក​គេ​គិត​ថា ​ការ​រៀប​ការ​អាច​ជា​បញ្ហា​ហិរញ្ញវត្ថុ​ ។ ភ័ស្តុតាង​មិន​គាំទ្រ​ការ​សន្និដ្ឋាន​ ។ ផ្អែក​តាម​ទិន្នន័យ​នៃ​ការ​ស្រាវជ្រាវ​មួយ​នៅ​អា​មេ​រិ​ក បង្ហាញ​ថា បុរស​រៀប​ការ​រកបាន​ពី…

លុយ​ជា​ហេតុផល​ទូទៅ​មួយទៀត​ដែល​មនុស្ស​មិន​ចង់​រៀប​ការ ​។ វា​មិន​ត្រឹម​ជាការ​ពិត​ដែល​ការ​រៀប​ការ​ត្រូវ​ចំណាយ​ច្រើន​ពួក​គេ​គិត​ថា ​ការ​រៀប​ការ​អាច​ជា​បញ្ហា​ហិរញ្ញវត្ថុ​ ។ ភ័ស្តុតាង​មិន​គាំទ្រ​ការ​សន្និដ្ឋាន​ ។ ផ្អែក​តាម​ទិន្នន័យ​នៃ​ការ​ស្រាវជ្រាវ​មួយ​នៅ​អា​មេ​រិ​ក បង្ហាញ​ថា បុរស​រៀប​ការ​រកបាន​ពី ១០% ​ទៅ ៤០% ​ច្រើន​ជាង​បុរស​ដែលមិន​រៀប​ការ ដែល​មានការ​អប់រំ​ និង​ប្រវត្តិ​ប្រហាក់ប្រហែល​គ្នា ​។ បុរស​ និង​ស្ត្រី​នៅ​ក្នុង​ការ​រៀបការ​យូរអង្វែងមានទ្រព្យ​ ៧៥% ​ច្រើន​ជាង​អ្នក​មិន​រៀប​ការ​ ឬ​លែងលះ ​។

ចំណែក​ក្នុង​ការ​រកស៊ី​ជាក់​ស្តែង​ក្នុង​សង្គម​ខ្មែរ​វិញ គេ​ក៏​ច្រើន​និយាយ​ដែរ​ថា ទាល់តែ​រៀប​ការទើប​សល់​លុយ ដោយ​យល់​ថា ​នៅ​ពេល​មនុស្ស​នៅ​លីវច្រើនតែ​ចាយ​មិន​ចេះ​គិត ​។ លុះដល់​ពេល​រៀប​ការ​ហើយ ពួក​គេ​មាន​អ​ម្រែ​កនៃការ​ទទួលខុសត្រូវ​ ហើយ​តម្រូវ​អោយ​ពួក​គេ​ប្រយ័ត្នប្រយែង​ក្នុង​ការ​ចាយ​លុយ និងប្រឹងប្រែង​រក​លុយ​បន្ថែម​ទៀត​សម្រាប់​គ្រួសារ ​។
គួរ​អោយ​ចាប់អារម្មណ៍​ដែរ​នោះ ការ​រៀប​ការ​មិន​ត្រឹមតែ​ល្អ​សម្រាប់​កាបូប​របស់​អ្នក​ទេ វា​ក៏​ធ្វើ​អោយ​អ្នក​រីករាយ​ជាង​មុន ​។ ​ការ​ស្រាវជ្រាវ​របស់អ្នក​សង្គមវិទ្យា ​លី​ន​ដា (Linda) បង្ហាញ​ថា ពេលធ្វើការ​ស្ទង់​មតិ ៦១% ​នៃ​អ្នក​រៀប​ការ​លើកឡើង​ថា ​ពួកគេ​រីករាយ​ ៕

អត្ថបទសរសេរ ដោយ