ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុប្រធាន​សមា​ពាណិជ្ជកម្ម​ថា​ក្រុម​អ្នក​វិនិយោគ​កំពុង​មាន​ភាព​អល់ឯក​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​បន្ទាប់​ពី​មាន​ព្រឹត្តិការណ៍​២០​ កុម្ភៈ ​២០២១ និង​ការ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​បន្ត​មានការ​កើន​ឡើងជា​បន្តបន្ទាប់​មកនេះ វា​បាន​ធ្វើ​ឱ្យ​ក្រុម​អ្នក​វិនិយោគ​កំពុង​មាន​ភាព​អល់ឯក​ក្នុង​ធ្វើ​អាជីវកម្ម ឬ​ពាណិជ្ជកម្ម​របស់​ខ្លួន ។ លោក…

រាជធានី​ភ្នំពេញ ​៖ ​បន្ទាប់​ពី​មាន​ព្រឹត្តិការណ៍​២០​ កុម្ភៈ ​២០២១ និង​ការ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​បន្ត​មានការ​កើន​ឡើងជា​បន្តបន្ទាប់​មកនេះ វា​បាន​ធ្វើ​ឱ្យ​ក្រុម​អ្នក​វិនិយោគ​កំពុង​មាន​ភាព​អល់ឯក​ក្នុង​ធ្វើ​អាជីវកម្ម ឬ​ពាណិជ្ជកម្ម​របស់​ខ្លួន ។

លោក ឧកញ៉ា លឹ​ម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​មាន​ប្រសាសន៍​ថា កន្លង​មក​យើង​បាន​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង បាន​ផ្តល់​ក្តី​សង្ឃឹម​ទៅ​ឱ្យ​អ្នក​វិនិយោគ ដល់​អីចឹង​គាត់​សង្ឃឹមថា ​ចាក់​វ៉ាក់សាំង​របស់​យើង​ប្រកបដោយ​ប្រសិទ្ធភាព ហើយ​មាន​បរិមាណ​ច្រើន​ចៀសវាង​ការ​ឆ្លង​បាន ទោះបី​យើង​ចាក់​វ៉ាក់សាំង​មិន​ទាន់​ទៅ​ដល់​សហគមន៍​ក៏​ដោយ យើង​ចាក់​ត្រឹម​មន្ត្រី​សាធារណ​មួយ​ចំនួន​ដែល​ជា​អាទិភាព​នេះ ធ្វើ​ឱ្យ​យើង​អាច​ការពារ​បាន​មួយ​ជំហាន តែ​ដល់​មានការ​ផ្ទុះ​ឡើង​វិញ​នៅ​ថ្ងៃ​ទី​២០​ កុម្ភៈ​កន្លង​ទៅ វា​ធ្វើ​ឱ្យ​មានការ​អល់ឯក​ពី​ក្រុម​អ្នក​វិនិយោគ​។

លោក ឧកញ៉ា លឹ​ម ហេង មាន​ប្រសាសន៍​ថា​«​ការ​អល់ឯក​នេះ វា​មាន​យូរហើយ​តាំងពី​ផ្ទុះ​ជំងឺ​ឆ្នាំ​មុន​រហូត​ដល់​ឥលូវ ។​ដៃគូ​ក្រុមហ៊ុន​របស់ខ្ញុំ និង​មិត្ត​ភ​ក្រ​មួយ​ចំនួន​គេ​រង​ចាំ​ឱ្យ​តែ​យើង​មាន​វ៉ាក់សាំង​ហើយ​គេ​នឹង​ចាក់​វ៉ាក់សាំង​នោះ​ដែរ ហើយ​គេ​នឹង​មក​កម្ពុជា​យើង​។​ដូចនេះ​អ្វី​ដែល​យើង​ចង់បាន​គឺ​ការ​ជំរុញ​ឱ្យ​រាជរដ្ឋាភិបាល​ចាក់​វ៉ាក់សាំង​ឱ្យ​បាន​លឿន​ដល់​សហគមន៍ ចៀសវាង​ការ​ឆ្លង ហើយ​បើ​ការ​រីក​រាលដាល​នៃ​ជំងឺ​មិន​មាន​ផ្ទុះ​ឡើង​ថែម​ទៀត ខ្ញុំ​ជឿ​ថា​នឹង​ជំរុញ​ទឹកចិត្ត​អ្នក​វិនិយោគ គាត់​និង​ចូល​មក​កាន់​កម្ពុជា​យើង​»​។

តាម​អនុប្រធាន​សភាពាណិជ្ជកម្ម រូប​នេះ គូសបញ្ជាក់​ថា​ការ​អល់ឯក វា​អល់ឯក​ហើយ ប៉ុន្តែ​គ្រាន់​ថាឱ្យ​ពួក​គាត់​មានគំនិត​ដក​ចេញពី​កម្ពុជា​មិន​ទាន់​ទេ​។ គាត់​នៅ​តែ​ទន្ទឹង​រង​ចាំ​ការ​ធូរស្បើយ​នៃ​ជំងឺឆ្លង​ទាំងនេះ ដើម្បី​ឱ្យ​គាត់​ចូល​មក​កាន់​កម្ពុជា ព្រោះ​ជំងឺ​នេះ​មិនមែន​មាន​តែ​នៅ​កម្ពុជា​នោះ​ទេ វា​មាន​ជាស​កល​ទៅ​ហើយ​ទៅ​ប្រទេស​ណា​ក៏​ដូច​គ្នា​។
លោក​ឧកញ៉ា សង្កត់ធ្ងន់​ថា​« ខ្ញុំ​សង្ឃឹមថា​ក្រោយ​ពី​យើង​មានការ​ចាក់​វ៉ាក់សាំង​និង​មានការ​ចេញ​លិខិត​សម្គាល់​ដល់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ហើយ​នៅ​ស្រុក​គាត់​ឬ​យើង​បាន​ចាក់​រួច​ហើយ​នៅ​ស្រុក​យើង ដោយ​មានការ​ទទួលស្គាល់​ទៅ​វិញ​ទៅ​មក​ដោយ​មិន​ចាំបាច់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក វា​ជា​ការ​លើកទឹកចិត្ត​ឱ្យ​ពួក​គាត់​ចូល​មក​កម្ពុជា​។​តែបើ​យើង​នៅ​តែ​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក ទោះបី​យើង​បាន​ចាក់​វ៉ាក់សាំង​ហើយ​ក្តី នោះ​វា​ធ្វើ​ឱ្យ​ពួក​គាត់​នៅ​តែ​មានចិត្ត​អល់ឯក​»​។

ទន្ទឹម​នឹង​កម្ពុជា​មាន​ករណី​ផ្ទុះ​ឡើង​វិញ​នៅ​ជំងឺ​កូ​វី​ដ​១៩​ជា​ថ្មី ដែល​ប្រមុខ​រាជរដ្ឋាភិបាល​ប្រសិទ្ធ​នាម​ថា​«​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​»​នេះ បាន​ត្រឹម​ធ្វើ​អ្នក​វិនិយោគ​មាន​ភាព​អល់ឯក​តែ​នៅ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម ប៉ុន្តែ​ឱ្យ​ក្រុម​អ្នក​វិនិយោគ​ទាំងនោះ​ដក​ចេញពី​កម្ពុជា​មិន​មាន​នោះ​ទេ ដោយសារ​ច្បាប់​វិនិយោគ​របស់​កម្ពុជា​មាន​ភាព​អំណោយផល​ច្រើន​ជាង​បណ្តា​ប្រទេស​ផ្សេង​ៗ​។

លោក ឧកញ៉ា លឹ​ម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​មាន​ប្រសាសន៍​ថា ច្បាប់​វិនិយោគ​យើង​មាន​ភាព​អ​ណោ​ផល​ជាង​ប្រទេស​ផ្សេង ដែល​អាច​ឱ្យ​ពួក​បរទេស​អាច​បោះទុន​វិនិយោគ​១០០% ហើយ​អាច​បង្វែរ​ប្រាក់​ចំណេញ​ចេញ​ទៅ​ក្រៅ​បាន​, លើកទឹកចិត្ត​ឱ្យ​គាត់​រួច​ពន្ធ​លើ​ប្រាក់​ចំណូល​របស់​គាត់​លើស​ពី​៣​ឆ្នាំ ហើយ​បរទេស​មាន​ជិត​ទិញ​អ​លន​ទ្រព្យ​ចាប់ពី​កម្ពស់​មួយ​ជាន់ឡើង​ទៅ​។​លើស​ពី​នេះ​នៅ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន ជាមួយ​កូរ៉េ ហើយ​កំពុង​តែ​ចរចារ​ជាមួយ​ជប៉ុន អឺរ៉ុប​ខាងកើត ឥណ្ឌា​។​បន្ថែម​លើស​ពី​នេះ​យើង​នៅ​ទទួល​បាន​GSP​ពី​ចក្រភព​អង់គ្លេស និង​ការ​ទទួល​បាន​GSP​ពី​អា​មេ​រិ​ក ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អា​មេ​រិ​ក​និង​ចិន មាន​ភាព​តានតឹង​នេះ វា​ជា​ច​លករ​មួយ​ជំរុញ​ឱ្យ​អ្នក​វិនិយោគ​ទាំង​ចិន និង​អា​មេ​រិ​ក​ឬ​អ្នក​វិនិយោគ​ផ្សេង​ទៀត​ដែល​ផលិត​នៅ​ចិន​-​អា​មេ​រិ​ក គាត់​មើលឃើញ​កម្ពុជា ព្រោះ​គាត់​ផលិត​នៅ​កម្ពុជា​នាំ​ចេញ​ដោយ​រួច​ពន្ធ​»​។

ពាក់ព័ន្ធ​និង​ច្បាប់​វិនិយោគ​នេះ ប្រទេស​កម្ពុជា​បាន​បង្កើត​ច្បាប់​វិនិយោគ​ថ្មី ហើយ​បើ​យោង​តាម​មន្ត្រី​ជំនាញ​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​លើក​ឡើង​កាលពី​ថ្ងៃ​ទី​២៧ មក​រា​កន្លង​មកនេះ​ថា​ច្បាប់​វិនិយោគ​មក​ដល់​ពេល​នេះ​យើង​បាន​បញ្ចប់​ទាំងស្រុង​ហើយ​ប្រហែលជា​នៅ​ដើមខែ​២​ខាង​មុខ​នេះ​នឹង​មានការ​ពិភាក្សា​នៅ​ក្នុង​គណៈកម្មការ​គោលនយោបាយ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​សាធារណៈ ហើយ​បន្ទាប់​ពី​ពេល​នេះ​ទៅ​យើង​និង​ដាក់​ចូល​ទៅ​គណៈរដ្ឋមន្ត្រី ចេញពី​គណៈរដ្ឋមន្ត្រី​និង​ទៅ​សភា​។​ដូចនេះ​បើសិន​ដំណើរការ​ទៅ​ដោយ​រលូន ប្រហែល​នៅ​ខែ​៤​ច្បាប់​ទៅ​ដល់​សភា អាច​នុ​ម័ត​ដោយ​សភា​និង​ព្រឹត្តិ​សភា អាច​នឹង​ដាក់​ឱ្យ​ប្រើប្រាស់​។

តាម​មន្ត្រី​ជំនាញ​របស់​ក្រសួង​សេដ្ឋកិច្ច​ដដែល​លើក​ជា​សំនួ​រថា​« តើ​ច្បាប់​ថ្មី​នេះ​ខុស​ពី​ឆ្នាំ​ចាស់​យ៉ាងម៉េច?​ច្បាប់​ថ្មី​នេះ​យើង​បាន កែ​អ្វី​ដែល​អ្នក​វិ​យោគិន​ពី​មុន​គាត់​ឈឺក្បាល​។​អីចឹង​យើង​កែ​ចំណុច​ដែល​គាត់​ឈឺក្បាល​ពី​មុន​មក​នៅ​ក្នុង​ច្បាប់​ថ្មី​នេះ​។​ឧទាហរណ៍​នៅ​ក្នុង​ច្បាប់​ចាស់​កាលណា​អ្នក​វិនិយោគ​សុំ​គម្រោង​អ្វីមួយ​ជូន​កាល​យើង​ឱ្យ​តែ​មួយ​ផ្នែក​។​

តួយ៉ាង​បើ​គាត់​សាងសង់​អូ​តែ​ល​ផ្កាយ​៥​យើង​ជូន​ដល់​គាត់​សម្រាប់​វិនិយោគ​ពិសេស​នេះ​តែ​ទៅ​លើ​អគារ​ឬ​ផ្នែក​ណាមួយ​ទេ មិន​បាន​ទាំងមូល​នោះ​ទេ ប៉ុន្តែ​ច្បាប់​ថ្មី​នេះ​បើ​គាត់​វិនិយោគ​ជា​អូ​តែ​ល​ផ្កាយ​៤​ឬ​ផ្កាយ​៥ យើង​ជូន​គាត់​ទាំង​អគារ ម៉ាស៊ីនត្រជាក់ ពួក ដែល​មាននៅ​ក្នុង​គម្រោង​របស់​គាត់​។​មួយទៀត ពាក់ព័ន្ធ​និង​ពន្ធ​ឬ​អាករ​ពិសេស​មួយ​ចំនួន​ក្នុង​ច្បាប់​ចាស់ គឺ​គាត់​ត្រូវ​នៅ​បង់​ទាក់ទង​និង​សម្ភារៈ​ខ្លះ​ដែល​គាត់​នាំ​ចូល​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​ផលិតកម្ម​នេះ តែ​នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ​យើង​បាន​ចែង​មិន​ឱ្យ​គាត់​បង់​ទេ​»​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ