ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មភាព​តាម​ផ្សារ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ចាប់ផ្ដើម​ស្ងប់ស្ងាត់​ខណៈ​ការ​រាលដាល​ក្នុង​សហគមន៍​កាន់តែ​ធំ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​រីក​រាលដាល​ជា​សហគមន៍​នៃ​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​វិវត្តន៍​កាន់តែ​ធ្ងន់ធ្ងរ ហើយ​ទីតាំង​អាជីវកម្ម​កាន់តែ​ច្រើន​ក៏​ត្រូវ​បាន​បិទ​ដើម្បី​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​មក​ធ្វើតេស្ត​និង​ធ្វើ​ច​ត្តា​ឡី​ស័ក ។ ងាក​មក​មើល​ស្ថានភាព​នៅ​តាម​ផ្សារ​នានា​ក្នុង​រាជធានី​ភ្នំពេញ ឃើញ​ថា​ក៏​មាន​សកម្មភាព​ស្ងប់ស្ងាត់​ខុស​ប្លែក​ពី​ធម្មតា​ដែរ​ដូច​ជា​ផ្សារ​ថ្មី​ដែល​ធ្លាប់​មាន​មនុស្ស​អ៊ូរ​អរ និង​ជា​ផ្សារ​កណ្ដាល​ក្រុងភ្នំពេញ តែ​អ្នក​ចេញចូល​ផ្សារ​មួយ​នេះ…

រាជធានី​ភ្នំពេញ ៖ ការ​រីក​រាលដាល​ជា​សហគមន៍​នៃ​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​វិវត្តន៍​កាន់តែ​ធ្ងន់ធ្ងរ ហើយ​ទីតាំង​អាជីវកម្ម​កាន់តែ​ច្រើន​ក៏​ត្រូវ​បាន​បិទ​ដើម្បី​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​មក​ធ្វើតេស្ត​និង​ធ្វើ​ច​ត្តា​ឡី​ស័ក ។

ងាក​មក​មើល​ស្ថានភាព​នៅ​តាម​ផ្សារ​នានា​ក្នុង​រាជធានី​ភ្នំពេញ ឃើញ​ថា​ក៏​មាន​សកម្មភាព​ស្ងប់ស្ងាត់​ខុស​ប្លែក​ពី​ធម្មតា​ដែរ​ដូច​ជា​ផ្សារ​ថ្មី​ដែល​ធ្លាប់​មាន​មនុស្ស​អ៊ូរ​អរ និង​ជា​ផ្សារ​កណ្ដាល​ក្រុងភ្នំពេញ តែ​អ្នក​ចេញចូល​ផ្សារ​មួយ​នេះ កាន់តែ​ស្ងាត់​ទៅ​ៗ​ពី​មួយ​ទៅ​មួយ​ថ្ងៃ ។

អ្នកស្រី ចាន់ ប៊ុ​ណ្ណា អាជីវករ​មួយ​រូប​នៅ​ផ្សារ​ធំ​ថ្មី​បានឱ្យ​ដឹង​ថា ស្ថានភាព​ភ្ញៀវ​ចូល​ទិញ​អីវ៉ាន់​នៅ​ក្នុង​ផ្សារ​ធំ​ថ្មី​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់តែ​តិច​ទៅ​ៗ ហើយ​ស្ថានភាព​លក់ដូរ​ក៏​កាន់តែ​ស្ងាត់​ទៅ​ៗ​ដែរ ដោយ​អាជីវករ​មួយ​ចំនួន​បាន​បិទ​តូប និង​មួយ​ចំនួន​ទៀត​នៅ​បើក​ធម្មតា តែ​អ្នក​នៅ​បើក​តូប​ក៏​មិន​ប្រាកដ​ថា​មាន​ភ្ញៀវ​ចូល​មក​ទិញ​ដែរ គឺ​ស្ងប់ស្ងាត់​ដូច​តែ​គ្នា​ទេ ។

អ្នកស្រី​បន្ត​ថា កាលពី​ថ្ងៃ​មិ​ល​មិ​ញ​ឃើញ​ថា​ស្ងាត់​តែ​ក៏​មាន​ភ្ញៀវ​មួយ​ៗ​ចូល​មក​ក្នុង​ផ្សារ តែ​មក​ដល់​ថ្ងៃនេះ ( ថ្ងៃ​ទី​២៦ កុម្ភៈ ) កាន់តែ​ស្ងប់ស្ងាត់​ទៅ​ទៀត ហើយ​អាជីវករ​បិទ​តូច​ក៏​កាន់តែ​ច្រើន ។ ហើយ​បើសិនជា​ស្ថានភាព​នេះ នៅ​តែ​អូស​បន្លាយ​ទៀត វា​នឹង​ធ្វើ​ប៉ះពាល់​កាន់តែ​ធ្ងន់​ដល់​ប្រាក់​ចំណូល​របស់​អាជីវករ​ក៏​ដូច​ជា​អ្នកស្រី​ផង​ដេរ ។

អ្នកស្រី​បន្ថែម​ថា តាំងពី​មុន​មាន​ព្រឹត្តិការណ៍​២០​កុម្ភៈ សកម្មភាព​អាជីវកម្ម​ក្នុង​ផ្សារ​ធំ​ថ្មី​ហាក់​កម្រើក​ឡើង​វិញ​បន្តិច ធ្វើ​ឱ្យ​អាជីវករ​សប្បាយចិត្ត​និង​រំពឹង​ថា​ស្ថានភាព​នឹង​វិល​ទៅ​រក​ភាព​ដើម​វិញ តែ​មិន​បាន​ប៉ុន្មាន​ស្រាប់តែ​មក​ជួប​ព្រឹត្តិការណ៍​ឆ្លង​សហគមន៍​ជា​ថ្មី និង​ធ្ងន់ធ្ងរ​ជាង​ព្រឹត្តិការណ៍​មុន​ទៅ​ទៀត ។

អ្នកវិភាគ​សេដ្ឋកិច្ច​បាន​មើលឃើញ​ថា ទំហំ​នៃ​ការ​ប៉ះពាល់​ទៅ​លើ​ប្រាក់​ចំណូល​និង​សេដ្ឋកិច្ច​គ្រួសារ របស់​ពលរដ្ឋ​កម្ពុជា ពី​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ក្នុង​សហគមន៍​លើក​នេះ អាច​នឹង​ធ្ងន់ធ្ងរ ខណៈ​អាជីវកម្ម​ជា​ច្រើន​បាន​បិទ​ដើម្បី​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ ហើយ​ទំហំ​នៃ​ការ​ប៉ះពាល់​នេះ ក៏​កាន់តែ​ធំ​ឡើង​ៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។

លោក​វន់ ពៅ ​ប្រធាន​សមាគម​សេដ្ឋកិច្ច​ឯង​រាជ្យ​ក្រៅ​ប្រព័ន្ធ បានឱ្យ​ដឹង​ថា នៅ​ពេល​បិទ​អាជីវកម្ម​បែប​នេះ គឺ​ជៀស​មិន​ផុត​ពី​ប៉ះពាល់​នោះ​ទេ ក្នុង​នោះ​មាន​ទាំង​ប៉ះពាល់​ដោយ​ប្រយោល និង​ប៉ះពាល់​ដោយ​ផ្ទាល់ ។ អ្នក​ប៉ះពាល់​ផ្ទាល់ គឺជា​អ្នកធ្វើការ​នៅ​ក្នុង​អាជីវកម្ម​នោះ ហើយ​ទទួល​បាន​ចំណូល​ពី​អាជីវកម្ម​ដែល​បិទ​នោះ ចំណែក​អ្នក​ប៉ះពាល់​ប្រយោល​ជា​អ្នក​ដែល​បាន​ប្រយោជន៍​ពី​អ្នកធ្វើការ​នៅ​ទីតាំង​នោះ ដូច​ជា​ក្រុម​អ្នក​លក់ដូរ ក្រុម​អ្នក​រត់​ម៉ូតូឌុប កង់​បី​តាក់ស៊ី​ជាដើម ។

បើ​តាម​លោក​ច​ន្ថា អ្នក​រត់​កង់​បី​ឥណ្ឌា​មួយ​រូប នៅ​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ពោល​គឺ​នៅ​ខែធ្នូ និង​ខែមករា ឃើញ​ថា​ស្ថានភាព​កូ​វី​ដ​១៩ ហាក់​ស្ងប់ស្ងាត់ ធ្វើ​ឱ្យ​សកម្មភាព​សេដ្ឋកិច្ច​និង​អាជីវកម្ម​មួយ​ចំនួន​ក៏​ចាប់ផ្ដើម​ដំណើរការ​ឡើង​វិញ ក្នុង​នោះ​រូប​លោក​ក៏​ទទួល​បាន​ចំណូល​ឡើង​វិញ​ដែរ តែ​ស្រាប់តែ​ថ្មី​ៗ​នេះ ក៏​មានការ​ឆ្លង​ជា​ថ្មី​ក្នុង​សហគមន៍ ដែល​ជំរុញ​ឱ្យ​រូប​លោក​ក៏​ដូច​ជា​បងប្អូន​ដទៃ​ទៀត​ជួប​បញ្ហា​ជា​ថ្មី និង​ធ្វើ​ឱ្យ​បាត់​ចំណូល​ជា​ថ្មី​ផង​ដែរ ។

លោក​បន្ត​ថា​កាលពី​ផ្ទុះ​ក្នុង​សហគមន៍​លើក​មុន​រូប​លោក​មិន​ហ៊ាន​ចេញ​ដឹក​ភ្ញៀវ​ទេ គឺ​នៅ​តែ​ផ្ទះ​ដោយសារ​តែ​ខ្លាច​ពី​ជំងឺ​នេះ​ផង ហើយ​ក៏​មិន​មាន​ភ្ញៀវ​សម្រាប់​ដឹក​ទៅ​ទៀត ព្រោះ​គេ​ក៏​សំងំ​នៅផ្ទះ ហើយ​បើសិនជា​ព្រឹត្តិការណ៍​នេះ​កាន់តែ​ធំ​ទៀត​លោក​មាន​តែ​សំងំ​នៅផ្ទះ​ជា​ថ្មី ។

សូម​រំលឹក​ថា រហូត​មក​ដល់​ពេល​នេះ​ទីតាំង​ប្រមាណ​ជាង​៧០​ទីតាំង​ហើយ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២០​កុម្ភៈ​២០២១ និង​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ក្នុង​សហគមន៍​ជាង​២០០​នាក់​ហើយ គិត​ត្រឹម​ថ្ងៃ​ទី​២៦ កុម្ភៈ ២០២១ ក្នុង​នោះ​ភាគច្រើន​ជា​ជនជាតិ​ចិន​ខណៈ​អ្នក​ឆ្លង​សរុប​នៅ​កម្ពុជា​បាន​ហក់​ឡើង​ដល់ ៧៤១​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ