ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​អង្វរ​ឱ្យទៅ​ពេទ្យ​២​ដង​មិន​ព្រម លុះ​មិន​ដល់​កន្លះ​ម៉ោង​ផង​ប្រកាច់​ម្តង​ទៀត

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​៣​កន្លះ​ទៀប​ភ្លឺ ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២១ មាន​ករណី​បុរស​ម្នាក់​បាន​បាត់បង់​អាយុ​ជីវិត​នៅ​ក្នុង​បន្ទប់ ស្ថិត​នៅ​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយ​ប៉ែ​ត…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​៣​កន្លះ​ទៀប​ភ្លឺ ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២១ មាន​ករណី​បុរស​ម្នាក់​បាន​បាត់បង់​អាយុ​ជីវិត​នៅ​ក្នុង​បន្ទប់ ស្ថិត​នៅ​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយ​មាន​ជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​នោះ​មានឈ្មោះ រឹម ឡា អាយុ​៥៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ផ្សារ​កណ្តាល សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ បើ​តាម​សាក្សី​ឈ្មោះ ខូ​វ ស្រី​គី​ម ភេទ​ស្រី អាយុ​៣២​ឆ្នាំ ត្រូវជា​ប្រពន្ធ​ជន​រង​គ្រោះ​បាន​រៀបរាប់​ថា គាត់​និង​ជនរ​គ្រោះ​មាន​ទំនាក់ទំនង​ស្នេហា​ស្រឡាញ់​គ្នា​ដូច​ប្តី​ប្រពន្ធ​ចាប់តាំងពី​ខែកញ្ញា ឆ្នាំ​២០២០ មក ។ បន្ទាប់​មក​ពួក​គាត់​បាន​ជួល​បន្ទប់​មួយ​ស្នាក់​នៅ​ជាមួយ​គ្នា​ខាងក្រោយ​ផ្ទះសំណាក់​បក្សី​ចាំ​ក្រុង ។

ស្ត្រី​ខាងលើ​បន្ត​ថា លុះ​នៅ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង​៦​និង​៤០​នាទី​ល្ងាច ប្តី​គាត់​មាន​អាកា​រៈ​មិនសូវ​ស្រួលខ្លួន ចេះ​តែ​ប្រកាច់​ទាញ​ដៃ​ទាញ​ជើង និង​ភ្នែក​ត្រឡប់​ឡើង​លើ ដោយ​ឃើញ​ដូច្នោះ គាត់​ជា​ប្រពន្ធ​បាន​ធ្វើ​ចលនា​ច្របាច់​គក់​ឲ្យ​គាត់ លុះ​មួយសន្ទុះ​គាត់​ក៏​បានដឹង​ខ្លួន​វិញ ប៉ុន្តែ​ពេល​ដឹងខ្លួន​ហើយ គាត់ (​ប្រពន្ធ​) បាន​សុំ​ជូន​ប្តី​ទៅ​ពេទ្យ ប៉ុន្តែ​ប្តី​គាត់​ប្រាប់​ថា គាត់​មិន​អី​ទេ មិនបាច់​យក​គាត់​ទៅ​ពេទ្យ​នោះ​ទេ ។

ស្ត្រី​ជា​ប្រពន្ធ​បន្ត​ថា ទើប​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ដដែល ពួក​គាត់​ក៏​នាំ​គ្នា​ដេក​ទៅ លុះដល់​វេលា​ម៉ោង​ប្រមាណ​៣​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែកុម្ភៈ​នេះ គាត់​ជា​ប្រពន្ធ​បាន​ងើប​ចេញពី​បន្ទប់​ទៅ​ក្រៅ​ប្រហែល​៣​នាទី ស្រាប់តែ​ឮ​សូរ​សំឡេង​ប្តី​គាត់​ធ្លាក់​ពីលើ​គ្រែ ពេល​នោះ​គាត់​ក៏​ស្ទុះ​ទៅ​បើក​ទ្វារ​បន្ទប់​ចូល​វិញ ក៏​ឃើញ​ប្តី​គាត់​ដេក​ផ្កាប់មុខ​លើ​ការ៉ូ​ទៅ​ហើយ​។ ភ្លាម​ៗ​នោះ គាត់​បាន​លើក​ប្តី​ដាក់​លើ​គ្រែ និង​បាន​ធ្វើ​ចលនា​ឲ្យ​គាត់​ដូច​លើក​មុន​ទៀត ហើយ​ប្តី​គាត់​ក៏​បានដឹង​ខ្លួន​វិញ​ដែរ ។

ស្ត្រី​ជា​ប្រពន្ធ​បញ្ជាក់​ថា ប៉ុន្តែ​បើ​ទោះជា​ប្តី​ដឹងខ្លួន​វិញ​ក៏​ដោយ រូប​គាត់​ជា​ប្រពន្ធ​ស្រឡាញ់​ប្តី ក៏​សុំ​អង្វរករ​ជូន​ប្តី​គាត់​ទៅ​ពេទ្យ​ដើម្បី​ពិនិត្យ និង​តាមដាន​អាការៈរោគ តែ​ប្តី​គាត់​នៅ​តែ​មិន​ព្រមទៅ​ដដែល​។ មិនយូរ​ប៉ុន្មាន ខណៈ​ពេល​កំពុង​ជជែក​គ្នា​មិន​បាន​កន្លះ​ម៉ោង​ផង ក៏​ស្រាប់​ប្តី​គាត់​មាន​អាកា​រៈ​ប្រកាច់​ម្តងទៀត ពេល​នោះ​គាត់​ក៏​បាន​ទូរស័ព្ទ​ទៅ​បងស្រី​របស់​ខ្លួន​ប្រាប់​ឲ្យ​គាត់​ដឹង ដើម្បី​មក​ជួយ និង​នាំ​ប្តី​ទៅ​ពេទ្យ តែ​មិន​ទាន់​បាន​យក​ទៅ​ពេទ្យ​ផង ប្តី​របស់​គាត់​ក៏​បាន​ដាច់ខ្យល់​បាត់​បង់​ជីវិត​តែ​ម្តង​ទៅ ។

បន្ទាប់​មក សមត្ថកិច្ច​គ្រប់​ជំនាញ និង​នគរបាល​មូលដ្ឋាន បាន​ចុះ​ទៅ​ពិនិត្យ​សាកសព និង​ធ្វើ​កំណាត់​ហេតុ រួម​ទាំង​បាន​ប្រគល់​សាកសព​ជន​រង​គ្រោះ​ជូន​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ