ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាក្យដែលត្រូវចាំ៖ បើស្រវឹង​កុំ​បើក​​បរ​

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្ត​ក្រចេះ ​៖ បុរស​ចំណាស់ម្នាក់​​​ស្រវឹងស្រា​ជិះ​ម៉ូតូ​មាន​ល្បឿន​លឿន​ទៅ​បុក​ពីក្រោយ​គោ​យន្ត​កន្ត្រៃ បណ្ដាល​ឲ្យ​ស្ល.ា.ប់​ ក្រោយ​ពី​បាន​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះ ។ អធិការ​នគរបាល​ស្រុក​ចិត្រ​បុរី លោក​វរ​សេនីយ៍​ឯក ប៊ុត នឿ​ន…

ខេត្ត​ក្រចេះ ​៖ បុរស​ចំណាស់ម្នាក់​​​ស្រវឹងស្រា​ជិះ​ម៉ូតូ​មាន​ល្បឿន​លឿន​ទៅ​បុក​ពីក្រោយ​គោ​យន្ត​កន្ត្រៃ បណ្ដាល​ឲ្យ​ស្ល.ា.ប់​ ក្រោយ​ពី​បាន​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះ ។

អធិការ​នគរបាល​ស្រុក​ចិត្រ​បុរី លោក​វរ​សេនីយ៍​ឯក ប៊ុត នឿ​ន បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ​ បាន​កើតឡើង​នៅ​រសៀល​ថ្ងៃ​ទី​២៥ ​កុម្ភៈ ​លើ​ផ្លូវជាតិ​លេខ​០៧ ក្រចេះ​-​ស្ទឹង​ត្រែង ចន្លោះ​បង្គោល​គីឡូ​ម៉ែ​ត​លេខ ៣៥២/៣៥៣ នៅ​ចំណុច​ភូមិ​សម្ប​ទាន​កា​កុ​ត ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ រវាង​ម៉ូតូ​បុក​ពីក្រោយ​គោ​យន្ត​កន្ត្រៃ​មិន​ស្គាល់​អត្តសញ្ញាណ ក្នុង​ទិស​ដៅ​ស្របគ្នា​បណ្ដាល​អោយ​ជន​រង​គ្រោះ ឈ្មោះ សាន សឿង ភេទ​ប្រុស អាយុ៥២ឆ្នាំ ជា​អ្នកបើកបរ​ម៉ូតូ រស់នៅ​ភូមិ​សម្បទាន​កា​កុ​ត ឃុំ​សំបុក ស្រុក​ចិត្រ​បុរីបាន​ស្លា.ប់​ ក្រោយ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត ។

លោក​អធិការ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា បើ​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ថា នៅ​វេលា​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ចេញពី​កន្លែង​ផឹកស៊ី​នៅផ្ទះ​អ្នក​ភូមិ​ជាមួយ​គ្នា ក្នុង​ស្ថានភាព​ស្រវឹង និង​មិន​មាន​ពាក់មួក​សុវត្ថិភាព ដោយ​បើកបរ​ក្នុង​ល្បឿន​លឿន លុះដល់​ចំណុច​កើតហេតុ​ខាងលើ បាន​បើក​ម៉ូតូ​វ៉ា​ជាមួយនឹង​ម៉ូតូ​ផ្សេង​ទៀត ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ពីក្រោយ​គោ​យន្ត​កន្ត្រៃ បណ្ដាល​ឱ្យ​រង​របួស​យ៉ាង​ធ្ងន់ និង​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ តែ​ជា​អកុសល​ទៅ​ដល់​មន្ទី​ពេទ្យ​ត្រូវ​បាន​គ្រូ​ពេ​ទ​ប្រាប់​ថា​ជន​រង​គ្រោះ​បាន​ស្ល.ាប់​ទៅ​ហើយ​។

លោក​អធិការ​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​នគរបាល​កំពង់​តាម​ស្រាវជ្រាវ​រក​អ្នកបើកបរ​គោ​យន្ត​កន្ត្រៃ​បង្ក​មិន​ស្គាល់​អត្តសញ្ញាណ ដែល​បាន​បើក​រត់គេច​ខ្លួន​បាត់​ពី​កន្លែង​កើតហេតុ ។ រីឯ​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំពោះ​វ​ត្តុ​តាង​ម៉ូតូ​០១​គ្រឿង ត្រូវ​បាន​កម្លាំង​ជំនាញ​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចង្ក្រង់​ជា​បណ្ដោះអាសន្ន​ដើម្បី​កសាង​សំណុំរឿង​បន្ត​តាម​និ​តិ​វិធី​។​

អត្ថបទសរសេរ ដោយ