ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានព្រះជន្ម៨៤ឆ្នាំ​ទៅហើយ នៅ​តែ​ដើរ​រើស​អេត​ចាយ

3 ឆ្នាំ មុន
  • កំពត

ខេត្ត​កំពត​ ៖ ​ដោយក្តីអាណិត​អាសូរ​លោកយាយ​ឯម ​ចង​ ជាពន់ពេក​ ដែលមានព្រះជន្ម​៨៤ឆាំ្ន​ទៅហើយនៅតែដើរ​រើស​អេ​ត​ចាយ​នៅ​ក្នុង​ខេត្ត​កំពត​ ​ក៏ត្រូវ​បាន​ទទួល​អំណោយ​ជា​ថវិកា​​ចំនួន១០០​ដុល្លារ​របស់​លោកជំទាវ វិញ ហួរ តាមរយៈ​កោះសន្តិភាព​…

ខេត្ត​កំពត​ ៖ ​ដោយក្តីអាណិត​អាសូរ​លោកយាយ​ឯម ​ចង​ ជាពន់ពេក​ ដែលមានព្រះជន្ម​៨៤ឆាំ្ន​ទៅហើយនៅតែដើរ​រើស​អេ​ត​ចាយ​នៅ​ក្នុង​ខេត្ត​កំពត​ ​ក៏ត្រូវ​បាន​ទទួល​អំណោយ​ជា​ថវិកា​​ចំនួន១០០​ដុល្លារ​របស់​លោកជំទាវ វិញ ហួរ តាមរយៈ​កោះសន្តិភាព​ ។​

លោកយាយ​ឯម ចង ​មានស្រុក​កំ​ណើ​ត​រស់នៅ​ជិត​ផ្សារ​តន់​ហន់ ​ឃុំ​ព្រែក​ក្រឹស​ ស្រុក​កំពង់ត្រាច​​​។ អំណោយ​ទាំងនោះ ​ត្រូវ​បាន​ភ្នាក់ងារ​ប្រចាំការ​នៅ​ខេត្តកំពត​យក​ទៅ​ប្រគល់​ជូនលោកយាយ​ឯម ​ចង ​កាលី​ព្រឹក​ថ្ងៃ​ទី២៦ ​កុម្ភៈ នៅ​សាលាឃុំ​ព្រែក​ក្រឹស​ ដោយ​មាន​លោក​ក្លូ​ មើ​យ​ មេឃុំ​ស្ដីទី​ និង​លោក​ហ៊​ន​ សា​រ៉ា​ន់ ​ក្រុមប្រឹក្សា​ឃុំ​ព្រែក​ក្រឹស​ផង​ដែរ​ ។​

លោកស្រី​ហ៊​ន​ សា​រ៉ាត់ ​ក្រុមប្រឹក្សា​ឃុំ​បាន​និយាយ​​​ថា​ លោកយាយ​ឯម​ ចង​ គឺ​អាជ្ញាធរ​បាន​ឧ​ប​ត្ថ​មជូ​ម​ជា​ហូរហែ ក្នុង​នោះ​លោកយាយក៏​មា​នប​ណ្ណ័​សំ​ធ​ម៌​ពី​រាជរដ្ឋាភិបាល​ផង​ដែរ​ហើយ​បើកប្រាក់​ក្នុង​1​ខែ​ៗ​បាន​16​មុ​ឺ​ន​រៀល​។​

សម្រាប់ប្រាក់​ចំនួន​១០០ដុ​ល្លារ​ ដែល​លោក​ជំទាវ​វិញ ហ៊ួ​រ​ ឧ​ប​ត្ថ​ម​ដល់​លោកយាយ​ឯម​ចង​ នេះ ​ត្រូវ​បាន​ប្រគល់​ជូន​ដល់​ដៃ​សាច់ប្រាក់២៨ម៉ឺន​រៀល​ និង​ទិញ​គ្រឿង​បរិភោគ​មាន​ទឹកត្រី​-​មី​-​ទឹកដោះគោឆៅ​-​ត្រីងៀត​-​និង​ត្រីខ​ ​។

លោកយាយ​ឯម​ ចង ​ក៏​បាន​ប្រសិទ្ធិ​ពរ​ជ័យ​ជួន​ដល់​លោក​ម្ចាស់​ទាន​អោយ​ជួប​ប្រទះ​តែ​សេចក្ដីសុខ​ និង​ចម្រុងចម្រើន​ដល់​ក្រុម​គ្រួសារ​លោក​ឧកញ៉ា​វិញ ​ហ៊ួ​រ​ ។

អត្ថបទសរសេរ ដោយ