គ្រួសារ​ទីទ័ល​ក្រ​ចំនួន​៣បាន​ទទួល​​​អំណោយ​តាម​រយៈ​ភ្នាក់ងារ​កោះសន្តិភាព – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គ្រួសារ​ទីទ័ល​ក្រ​ចំនួន​៣បាន​ទទួល​​​អំណោយ​តាម​រយៈ​ភ្នាក់ងារ​កោះសន្តិភាព

1 ខែ មុន
  • Banteay Meanchey

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ ពលរដ្ឋ​ទីទ័ល​ក្រ​ចំនួន​៣​គ្រួសារ​នៅ​ភូមិ​ក្បាលស្ពាន​១​ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត ​កាលពី​ថ្ងៃ​ទី​២៥ ​កុម្ភៈ​២០២១ ​បាន​ទទួល​អំណោយ​ជា​គ្រឿង​ឧប​ភោគ​ និង​បរិភោគ​ពី​លោក​អនុសេនីយ៍ឯក​ យី​វ វី​រ៉ា​…

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ ពលរដ្ឋ​ទីទ័ល​ក្រ​ចំនួន​៣​គ្រួសារ​នៅ​ភូមិ​ក្បាលស្ពាន​១​ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត ​កាលពី​ថ្ងៃ​ទី​២៥ ​កុម្ភៈ​២០២១ ​បាន​ទទួល​អំណោយ​ជា​គ្រឿង​ឧប​ភោគ​ និង​បរិភោគ​ពី​លោក​អនុសេនីយ៍ឯក​ យី​វ វី​រ៉ា​ នាយ​ប៉ុស្តិ​អូរ​ជ្រៅ​នៃ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨៩១​ និងភរិយា ​, ​លោក​វរសេនីយ៍ឯក​សៅ សា​រឿ​ន​ អធិការ​នគរ​បាល​​ក្រុង​ប៉ោយ​ប៉ែ​ត​ និងភរិយា តាម​រយៈ​ភ្នាក់ងារ​កោះសន្តិភាព​ ។ សូមរំលឹកថា ៖ រស់ក្រោមមេឃតែមួយ តែ​វាស​នា​មនុស្ស​​មិន​​អាច​សំណាង​​ដូច​​​គ្នា​​ទេ​

Picture

​គ្រួសារ​ទីទ័ល​ក្រទាំង​៣​ខាងលើ​ គ្រួសា​រទី​១-ឈ្មោះ​អាង​ ភឿន​ ភេទ​ស្រី​ អាយុ​៦១​ឆ្នាំ​មានកូន​ប្រុស​ម្នាក់ ​មាន​សតិ​មិន​គ្រប់​អាយុ​៣០​ឆ្នាំ​, ​គ្រួសារ​ទី​២-​ស្ត្រី​មេម៉ាយ​ឈ្មោះ​ទិ​ត្យ​ណា​វី​ អាយុ​៣៩​ឆ្នាំ​ មានកូន​ស្រី​ម្នាក់​អាយុ​១៣​ឆ្នាំ​ និង​គ្រួសា​ទី​៣-ប្តី​ឈ្មោះ​ថោ​ង ​គឹ​ម​វេ​ង​អាយុ​៤៤​ឆ្នាំ​ ប្រពន្ធ​ឈ្មោះ​ចូ​ច ​គង់ ​អាយុ​៤៥​ឆ្នាំ​ មានកូន​ប្រុស​ស្រី​ក្នុង​បន្ទុក​រហូត​៧​នាក់​។

Picture

គ្រួសា​រទាំង​៣​ខាងលើ ​ទទួល​បាន​អំណោយ​ស្មើ​ៗ​គ្នា​រួម​មាន​អង្ក​១​កា​រ៉ុ​ង​ ស្មើ​និង​៥០​គីឡូ ក្រាម​,​មី​១​កេស​,​ទឹកត្រី​១​យួរ​,​ទឹកស៊ីអ៊ីវ​១​យួរ​,​ទឹក​សុទ្ធ​១​យួរ​,​ត្រីខ​១​យួរ​,​ស្ករស​១​គីឡូក្រាម​,​ប៊ី​ចេ​ង​១​គីឡូក្រាម​,​ខ្ទឹម​១​គីឡូក្រាម​,​អំបិល​១​គីឡូក្រាម​,​សាប៊ូ​លាងចាន​១​ដប​ធំ​,​សាប៊ូម្សៅ​១​គីឡូក្រាម​,​សាប៊ូ​​១​ដុំ​,​ទឹកក្រូច​១​យួរ​ដោយឡែក​គ្រួសា​ទី​២​ទទួល​ថវិការ​បន្ថែម​៨​ម៉ឺន​រៀល​ព្រោះ​ត្រូវការ​យក​ទៅ​ធ្វើ​ដើមទុន​ទិញ​នំ​គេ​ដើរ​ទូល​លក់​ចិញ្ចឹម​កូនស្រី​ឲ្យ​បាន​រៀន​និង​គេ​។​

Picture

គួរ​បញ្ជាក់​ថា​ គ្រួសារ​ទាំង​៣​នេះ ​សុទ្ធតែ​ជា​អ្នក​ទីទ័ល​ក្រ​ ដោយ​២​គ្រួ​សាររស់​អាស្រ័យ​រើស​អេ​ត​ចាយ​លក់​ និង​១​គ្រួសា​ទៀត​រស់​អាស្រ័យ​ទូល​នំ​លក់​ហើយ​អះអាង​ថា ​គ្រួសារ​ពួក​គាត់​រស់នៅ​ក្នុងភូមិ​កើតហេតុ​យូរហើយ ​តែ​គ្មាន​ប័ណ្ណ​ក្រីក្រ​ទេ ៕

Picture