ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​រ៉ាវដែល​ឡាន៣គ្រឿងបុកគ្នា​ផ្ទុះ​​ឆេះ​ ឡើង​ផ្អើល​ក្រុងព្រៃ​វែង​ម្សិល​​មិញ

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ រថយន្ត​២​គ្រឿងក្នុង​ចំណោម​៣​គ្រឿង​បាន​ផ្ទុះ​ឆេះ​ហុយផ្សែង​ទ្រលោម​ងងឹត​មេឃ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១ លើ​ផ្លូវ​ក្រវាត់ក្រុង​ព្រៃវែង​ត​ភ្ជាប់​ផ្លូវជាតិ​លេខ​១១ បណ្ដាល​ឲ្យរថយន្ត​២​គ្រឿងផ្ទុះ​ឆេះ​អស់ទាំង​ស្រុង និង​មាន​មនុស្ស​៣​នាក់ រង​របួសធ្ងន់​និង​ស្រាល…

ខេត្តព្រៃវែង ៖ រថយន្ត​២​គ្រឿងក្នុង​ចំណោម​៣​គ្រឿង​បាន​ផ្ទុះ​ឆេះ​ហុយផ្សែង​ទ្រលោម​ងងឹត​មេឃ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១ លើ​ផ្លូវ​ក្រវាត់ក្រុង​ព្រៃវែង​ត​ភ្ជាប់​ផ្លូវជាតិ​លេខ​១១ បណ្ដាល​ឲ្យ
រថយន្ត​២​គ្រឿងផ្ទុះ​ឆេះ​អស់ទាំង​ស្រុង និង​មាន​មនុស្ស​៣​នាក់ រង​របួសធ្ងន់​និង​ស្រាល ក្នុងភូមិ​សាស្ត្រ​ក្រុង​ព្រៃវែង ខេត្តព្រៃវែង ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ណ៌​ដ៏​គួរ​ឱ្យ​រន្ធត់​បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ក្រុង​ព្រៃវែង ដោយសារ​តែ​មាន​រថយន្ត​រហូត​ដល់​៣​គ្រឿង បាន​បុក​គ្នា​លាន់ឮ​ដូច​រន្ទះ​ខែប្រាំង​នៅ​លើ​ផ្លូវ​ក្រវាត់ក្រុង រហូត​ធ្វើ​ឱ្យ​រថយន្ត​ចំនួន​២​គ្រឿង​ត្រូវ​ឆេះ​អស់ទាំង​ស្រុង នៅ​សល់​តែ​គ្រោងឆ្អឹង និង​មនុស្ស​៣​នាក់​បាន​រង​របួស​ព្រោះ​ចេញ​ទាន់ ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​២៥ កុម្ភៈ នៅ​លើ​ផ្លូវ​ក្រវាត់ក្រុង​ចំណុច​សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង ។ ចំណែក​រថយន្ត​ដែល​រង​គ្រោះ​នៅ​ក្នុង​ហេតុការណ៍​នេះ ទី​១​ជា​ប្រភេទ​រថយន្ត​បែន​ដឹក​ដី រថយន្ត​ទី​២​ម៉ាក​ហ្វ​ដ និង​ទី​៣​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ចំណុះ​៥​តោន ជា​រថយន្ត​ដឹក​ស្រា​បៀរ​អង្គរ ។

ដោយឡែក ​ជន​រង​គ្រោះ​ទាំង​៣​នាក់​នៅ​ក្នុង​ហេតុការណ៍​នេះ គេ​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ដោយសារ​ក្រោយ​កើតហេតុ​ភ្លាម ជន​រង​គ្រោះ​ត្រូវ​បាន​គេ​នាំ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បាត់​អស់ ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា យោង​តាម​ការ​សាកសួរ​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​បង្ក​ឡើង​ដោយសារ​តែ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ ដឹក​ស្រា​បៀរ​ដែល​បើក​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ពេល​មក​ដល់​កន្លែង​កើតហេតុ បាន
​រេ​ចង្កូត​ចេញពី​គន្លង​របស់​ខ្លួន ចូល​មក​ខាង ឆ្វេង​ដៃ ហើយ​បាន​ជ្រុល​ទៅ​បុក​នឹង​រថ
យន្ត​មួយគ្រឿង​ទៀត​ម៉ាក​ហ្វ​ដ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ ២AA ២០៩៣ ដែល​បើក​មក​បញ្ច្រាសទិស​គ្នា គឺ​បុក​ពេញទំហឹង បណ្តាល​ឱ្យ​រថយន្ត​ទាំង​២​ផ្ទុះ​ឆេះ​តែ​ម្តង ខណៈ​រថ យន្ត​ហ្វ​ដ​បាន​ឆេះ​ធ្លាក់​ទៅ​ជើងទេរ​ផ្លូវ ។ ចំណែក​រថយន្ត​ដឹក​ស្រា​បៀរ​ឆេះ​នៅ​កណ្តាល​ទ្រូង​ថ្នល់​តែ​ម្តង ។

ប្រភព​ដដែល​នេះ​បាន​បន្ត​ទៀត​ថា ពេល​ដែល​រថយន្ត​ទាំង​២​បុក​គ្នា និង​ឆេះ​ភ្លាម​ៗ​នោះ ក៏​មាន​រថយន្ត​បែន​ដឹក​ដី​១​គ្រឿង​ទៀត បាន​បើក​មក​ដល់​ដែរ ហើយ​រថយន្ត​បាន​ព្យាយាម​ជាន់​ហ្វ្រាំង​ឈប់​កុំឱ្យ​ជ្រុល​ទៅ​បុក​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ ដែល​កំពុង​ឆេះ​នៅ​លើ​ថ្នល់​នោះ តែ​ដោយសារ​មាន​ល្បឿន​លឿន​ហើយ​បង្ខំ​ជាន់​ហ្វ្រាំង​ទាំង​ប្រថុចញ៉ុច ទើប​ធ្វើ​ឱ្យ​រថយន្ត​វាត់​កន្ទុយ​ផ្ទុះ​បែក​កង់​ក្រោយ​ទាំង​២ ហើយ​ប្រាស់​ខ្លួន​ដេក​ច្រងាង នៅ​លើ​ផ្លូវ​តែ​ម្តង ដោយ​ពុំ​បាន​បុក​ប៉ះ​ជាមួយ​រថយន្ត​នៅ​ខាង​មុខ​ទេ ។

លោក នុ​ត ប៊ុ​ន​ឌឿ​ន អធិការ​នគរបាល​ក្រុង​ព្រៃវែង បានឱ្យ​ដឹង​ថា ក្រោយ​កើតហេតុ​ភ្លាម កម្លាំង​របស់​លោក និង​កម្លាំង​ស្នងការដ្ឋាន​បាន​ទៅ​ដល់​កន្លែង​កើតហេតុ ជួយ​ធ្វើ​អន្តរា​គម​ភ្លាម​ៗ ដោយ​បាន​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ​បាញ់​ទឹក​ពន្លត់ អស់​ចំនួន​៣​រថយន្ត​ទើប​អណ្តាតភ្លើង​ត្រូវ​បាន​រលត់ ។ ជាមួយ​គ្នា​នោះ​ក៏​បាន​ជួយ​នាំ​យក​ជន​រង​គ្រោះ​ចំនួន​៣​នាក់​នាំ​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ