ប្រទេសមីយ៉ាន់ម៉ា ៖ កាលពីប៉ុន្មានថ្ងៃមុន រដ្ឋមន្ត្រីក្រសួងព័ត៌មានដែលបានតែងតាំងដោយរបបយោធា មីយ៉ាន់ម៉ា ធ្លាប់បានព្រមានលើកាសែតឬសារព័ត៌មានល្បីៗ មួយចំនួនដែលបានហៅបក្សកាន់អំណាចបច្ចុប្បន្ន ថាជារបបយោធា និងមិនត្រូវមានការផ្សព្វផ្សាយ ពាក្យចចាមអារ៉ាមតាមបណ្តាញសង្គម ឬញុះញង់ឱ្យមានភាពចលាចលនោះឡើយ។
គួរបញ្ជាក់ផងដែរថា នៅពេលដែលលោកអ្នកចង់ស្វែងរកព័ត៌មានពីគេហទំព័រអ៊នឡាញ មីយ៉ាម៉ា ថាមស៍ នោះវានឹងបង្ហាញផ្ទាំងឬសារជូនដំណឹងថា ក្រុមហ៊ុន Myanmar Consolidated Media Co.,Ltd នឹងផ្អាកការផ្សាយបណ្តោះអាសន្ន រយៈពេល ៣ខែ នូវរាល់ប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន ដូចជាសារព័ត៌មាន Myanmar Times ជាភាសជាតិមីយ៉ាន់ម៉ា និងភាសាអង់គ្លេស ក៏ដូចជាការផ្អាកវេបសាយ Myanmar Times Daily ទាំងពីរភាសា, Myanmar Times Weekend, ការបិទផេក Twitter របស់ខ្លួននិងបិទផេកហ្វេសប៊ុក និងការបិទរោងពុម្ភផងដែរ ។
ការផ្អាកនូវប្រតិបត្តិការផ្សាយព័ត៌មានលើទម្រង់ផ្សេងៗដែលបានរៀបរាប់ខាងលើនឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២១ នៅម៉ោង ១០ ព្រឹកតទៅ។
ហើយប្រសិនជាលោកអ្នកចុចបិទទៅលើផ្ទាំងដែលបានជូនដំណឹងនោះ នោះលោកអ្នកអាចរកព័ត៌មានបានតែត្រឹមថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២១ ប៉ុណ្ណោះ។
គួររំលឹកថា យោងតាមការចេញផ្សាយរបស់សារព័ត៌មាន មីយ៉ាម៉ា ថាមស៍ (Myanmar Times) ចេញផ្សាយថ្ងៃទី០៣ ខែ កុម្ភៈ ឆ្នាំ ២០២១ បានឱ្យដឹងថា ក្រសួងព័ត៌នៃប្រទេសមីយ៉ាម៉ា បានចេញសេចក្តីថ្លែងការណ៍ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ ដោយព្រមានដល់ប្រព័ន្ធផ្សព្វផ្សាយ និងពលរដ្ឋមួយចំនួនកុំឱ្យផ្សព្វផ្សាយពាក្យចចាមអារ៉ាមតាមបណ្តាញសង្គម ឬញុះញង់ឱ្យមានភាពចលាចល ដោយជំរុញឱ្យប្រជាជនសហការជាមួយរដ្ឋាភិបាល ។
សូមរម្លឹកថារលកនៃការតវ៉ានៅប្រទេសមីយ៉ាន់ម៉ាប្រឆាំងនឹងរបបយោធាក្រោយការធ្វើរដ្ឋប្រហារនិងចាប់ឃុំខ្លួនលោកស្រី អ៊ុងសាន ស៊ូជី និងមន្ត្រីលោកស្រីជាច្រើនរូបផ្សេងទៀតនោះ បាននឹងកំពុងឡើងកំដៅយ់ាងខ្លាំងក្លារហូតឈានដល់ការប្រើប្រាស់រូបភាពអហឹង្សាតវ៉ាមិនទៅធ្វើការនាំឲ្យប៉ះពាល់ដ៉ណើរការផលិតនានា និងធ្វើឲ្យគាំងដល់សេដ្ឋកិច្ចប្រទេសផងដែរ ៕
ចែករំលែកព័តមាននេះ