ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ខ្មែរ​ត្រឡប់​ពី​ថៃ​ចូល​មក​កម្ពុជា​មាន ២១.៥៣៣​នាក់​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងអស់

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ពលករ​ខ្មែរ​ត្រឡប់​ពី​ប្រទេស​ថៃ​ចូល​កម្ពុជា ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​មាន​ចំនួន​២១.៥៣៣​នាក់ នៅ​ថ្ងៃនេះ មាន​ចំនួន​១៦៩​នាក់​វរ​ហូត​ដល់​ល្ងាច ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១ តាម​ច្រក​អូរ​បី​ជាន់ស្រុក​អូរ​ជ្រៅ…

បន្ទាយ​មាន​ជ័យ ៖ ពលករ​ខ្មែរ​ត្រឡប់​ពី​ប្រទេស​ថៃ​ចូល​កម្ពុជា ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​មាន​ចំនួន​២១.៥៣៣​នាក់ នៅ​ថ្ងៃនេះ មាន​ចំនួន​១៦៩​នាក់​វរ​ហូត​ដល់​ល្ងាច ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១ តាម​ច្រក​អូរ​បី​ជាន់ស្រុក​អូរ​ជ្រៅ ។

លោក លី សុ​វ​ណ្ណា​រិ​ទ្ធ អភិបាលស្រុក​អូរ​ជ្រៅ បាន​ប្រាប់​ថា នៅ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ មាន​ពលករ​ខ្មែរ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​ចូល​មណ្ឌល​សំ​ចោត​ព្រំដែន​អូរ​បី​ជាន់ស្រុក​អូរ​ជ្រៅ ដើម្បី​ទទួល​ពិនិត្យ​មាន​ចំនួន​១៦៩​នាក់ ស្រី​៧១​នាក់ បើ​ប្រៀបធៀប​នៅ​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១​មាន​ចំនួន​២០៨​នាក់ ស្រី​១០០​នាក់ និង​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១ មាន​ចំនួន​២៧៤​នាក់ ស្រី​១២៨​នាក់ ក្រោយ​ពេល​ទទួល​ពិនិត្យ​ហើយ​ត្រូវ​បាន​ដឹក​ជញ្ជូន​តាម​រថយន្ត ក្រសួងការពារជាតិ​ដាក់​តាម​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល​១៤​ថ្ងៃ នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ ។

លោក​វេជ្ជៈបណ្ឌិត រឿ​ន សុធី អនុប្រធាន​មន្ទី​សុខាភិបាល​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​ថា រហូត​ដល់​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ ពលករ​ខ្មែរ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​វិញ តាម​ច្រក​ភូមិ​សា​ស្គ្រ​ខេត្តបន្ទាយមានជ័យ ដែល​ទទួល​ដាក់​មណ្ឌល​រហូត​ពេល​នេះ មាន​ចំនួន​១៣​មណ្ឌល ដែល​ត្រូវ​បាន​ធ្វើ​ច​ត្តា​ឡី​ស័ក​មាន​ចំនួន​២១,៥៣៣​នាក់ ស្រី​៩,៥៩៧​នាក់ ហើយ​ត្រូវ​បាន​យក​សំណាក់​ចំនួន​២១,៥៥៩​នាក់​ស្រី​៩,៦៦២​នាក់ ហើយ​ត្រូវ​បាន​បញ្ជូន​ចេញ​មាន​ចំនួន​១៦,៨៣៣​នាក់ ស្រី​៧,៥២២​នាក់ អ្នក​ដែល​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ មាន​ចំនួន​១៣,៦១៥​នាក់ ស្រី​៦,១៣៨​នាក់ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​បន្ត​នៅ​សល់​៤,៧០០​នាក់ ស្រី​២,០៧៨​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ