ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​អ្នក​កើត​កូ​វី​ដ​១៩​ថ្មី​៤៤​នាក់ ដែល​មាន​៤​នាក់​ជា​អ្នកដំណើរ​មក​ពី​ក្រៅប្រទេស

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​ព្រឹក ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ ថ្មី​ចំនួន​៤៤​នាក់ ក្នុង​នោះ​មាន​៤០​នាក់ ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​នៃ​ព្រឹត្តិការណ៍​២០ កុម្ភៈ…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​ព្រឹក ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ ថ្មី​ចំនួន​៤៤​នាក់ ក្នុង​នោះ​មាន​៤០​នាក់ ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​នៃ​ព្រឹត្តិការណ៍​២០ កុម្ភៈ និង​មាន​៤​នាក់​ទៀត​ដែល​ជា​ករណី​ធ្វើ​ដំណើរ​មក​ពី​ក្រៅប្រទេស​ផង​ដែរ និងគ្មានករណីជាសះស្បើយឡើយព្រឹកនេះ ។

ក្រសួង​បាន​បន្ត​ថា អ្នក​ដែល​ឆ្លង​ក្នុង​សហគមន៍​៤០​នាក់​ខាងលើ​នេះ មាន​ជនជាតិ​ចិន​ចំនួន​៣១​នាក់ , ជនជាតិ​វៀតណាម ចំនួន​៦​នាក់​, ជនជាតិ​ខ្មែរ ២​នាក់ និង​ជនជាតិ​ម៉ា​ឡេ​ស៊ី​ម្នាក់​ផង​ដែរ ។

ដោយឡែក​អ្នកដំណើរ​មក​ពី​ក្រៅប្រទេស​៤​នាក់ ដែល​រក​ឃើញ​ឆ្លង​កូ​វី​ដ​១៩ ខាងលើ មាន​ជនជាតិ​ខ្មែរ​ម្នាក់ ដែល​ជា​បម្រើ​ការ​នៅ​អង្គការសហប្រជាជាតិ (​កងទ័ព​មួក​ខៀវ UN), ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ម្នាក់ និង​ជនជាតិ​ចិន​២​នាក់ ។

គិត​ត្រឹម​ម៉ោង​៧​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ សរុប​ចំនួន​៧៤១​នាក់ ក្នុង​នោះ​អ្នកជា​សះស្បើយ​ចំនួន ៤៧៧​នាក់ និង​អ្នកជំងឺ​ចំនួន ២៦២​នាក់​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ