ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរលួចម៉ូតូ ៣នាក់ ត្រូវប៉ូលិស​ចាប់ នៅខេត្តព្រះសីហនុ

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត​ព្រះសីហនុ ឲ្យដឹងថា នគរបាលបង្ក្រាបករណីលួចម៉ូតូ ឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់​។ របាយការណ៍បញ្ជាក់ថា…

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត​ព្រះសីហនុ ឲ្យដឹងថា នគរបាលបង្ក្រាបករណីលួចម៉ូតូ ឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់​។

របាយការណ៍បញ្ជាក់ថា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៨:៥០នាទី កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់៤ បានទទួលពាក្យបណ្ដឹងរាយការណ៍ពីជន​រងគ្រោះ ឈ្មោះ វន វុទ្ធី ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្តីពី ករណីបាត់ម៉ូតូ១គ្រឿង ម៉ាក Honda Click ពណ៌ក្រហម ផលិតឆ្នាំ២០១៧ លេខតួ ០១០៦១៥៥ លេខម៉ាស៊ីន ៥៥០៦១៥៥ (គ្មានស្លាកលេខ) ដែលចតទុកក្នុងការដ្ឋាន​សំណង់ ស្ថិតក្នុងក្រុមទី៤ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះ​សីហនុ។ ម៉ូតូនោះ បាត់ ខណៈគាត់ក៏ចូលដេកលង់លក់ ក្នុងការដ្ឋាននោះ​។ លុះភ្ញាក់ដឹង​ខ្លួនឡើង វេលាម៉ោង ៥:០០នាទីព្រឹកថ្ងៃទី២៤.០២.២០២១ ស្រាប់តែបាត់ម៉ូតូនោះ មិនដឹងមូលហេតុ​។

​ក្រោយពីធ្វើការស្រាវជ្រាវជុំវិញករណីខាងលើ កម្លាំងជំនាញផែនការងារព្រហ្មទណ្ឌ បានកំណត់មុខសញ្ញាជនបង្ក និងឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យ បានចំនួន ៣នាក់ នៅវេលាម៉ោង ១៤:២០នាទីរសៀល នាថ្ងៃដដែល នៅចំណុចការដ្ឋានសំណង់ ដែលទុក​ចោលក្នុងភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ និងដកហូតម៉ូតូចំនួន ៣គ្រឿង រួមនឹងឧបករណ៍គ្រឿងបន្លាស់មួយចំនួនផ្សេងទៀត។

​ជនសង្ស័យទាំង ៣នាក់ រួមមាន៖ ១-ឈ្មោះ មាន សុភ័ណ្ឌ ហៅ ភ័ណ្ឌ ភេទប្រុស អាយុ២២ឆ្នាំ ជន​ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្រុកកំណើតភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ បច្ចុប្បន្នស្នាក់នៅផ្ទះជួលម្ដុំសាលាឡាយ៍ ស្ថិតក្នុងភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ​។ ២-ឈ្មោះ គឿន សំរុង ហៅសំរុង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតភូមិកំពង់ក្ដី ឃុំរំលេច ស្រុកបាកាន  បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នការដ្ឋានសំណង់ ក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។ ៣-ឈ្មោះ សុខ ជាតិ ហៅ ជាតិ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចាំដីឲ្យគេ មានស្រុកកំណើតភូមិរបោះខ្ទុំ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្ដកំពត បច្ចុប្បន្នស្នាក់នៅផ្ទះជួលស្ថិតក្នុងក្រុម ១៩ ភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ​។

ចំណែក​សម្ភារៈវត្ថុតាង ដកហូតបាន រួមមាន​៖ ម៉ូតូ ៣គ្រឿង ជាផលនៃអំពើលួច គឺ១-ម៉ាកHonda Clik ពណ៌​ក្រហម ស៊េរីឆ្នាំ២០១៧ លេខតួ  ០១០៦១៥៥ លេខម៉ាស៊ីន ៥៥០៦១៥៥, ២-ម៉ាកC-125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ លេខតួ៩៦៥៥៦៣៨ លេខម៉ាស៊ីន​៩៦៥៥៦៣៨, ៣-ម៉ាក Exciter ពណ៌ខៀវ លេខតួ RLHIFG302FZ066066 លេខ​ម៉ាស៊ីន RLHIFG302FZ066 066 ) និងគ្រឿងបន្លាស់មួយចំនួន។

​ជនសង្ស័យទាំង ៣នាក់ខាងលើ រួមទាំងវត្ថុតាង ត្រូវបាននាំមកកាន់ការិយាល័យ​នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីកសាងសំណុំរឿង បន្តតាមនីតិវិធី​ បញ្ជូនទៅ​ផ្តន្ទាទោស៕ ដោយ៖ ឈុន គឹមហៃ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ