ច្បាស់ណាស់ ​! ចាប់ពី​ថ្ងៃសីល​ធំ​ដ​ល់​​ដាច់​ខែ​ជីវិត​ឆ្នាំ​ទាំង​៦​ភ្លឺ​ដូច​ពេជ្រ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ច្បាស់ណាស់ ​! ចាប់ពី​ថ្ងៃសីល​ធំ​ដ​ល់​​ដាច់​ខែ​ជីវិត​ឆ្នាំ​ទាំង​៦​ភ្លឺ​ដូច​ពេជ្រ

1 ខែ មុន

សំណាង​ពិតជា​មាន យោង​តាម​ហោរាសាស្ត្រ​ចិន​សែ​ដែល​ល្បី​បំផុត​បាន​ទស្សន៍​ទាយ​ថា លោក​អ្នក​ដែល​កើត​ឆ្នាំ ជូត ខាល ម្សាញ់ មមែ វក ច ចាប់ពី​ថ្ងៃសីល​ធំ​ចំ​ថ្ងៃ​សុក្រ…

សំណាង​ពិតជា​មាន យោង​តាម​ហោរាសាស្ត្រ​ចិន​សែ​ដែល​ល្បី​បំផុត​បាន​ទស្សន៍​ទាយ​ថា លោក​អ្នក​ដែល​កើត​ឆ្នាំ ជូត ខាល ម្សាញ់ មមែ វក ច ចាប់ពី​ថ្ងៃសីល​ធំ​ចំ​ថ្ងៃ​សុក្រ ទី​២៦ ដល់​​ដាច់​ខែ​នេះ​ជួប​មហា​សំណាង​មាសប្រាក់​ហូរ​ចូល​ជុំ​ទិស ប្រាថ្នា​អ្វី​ក៏​បាន​សម្រេច​ដូច​បំណង សូម​បួងសួង​ស៊យ​ៗ គ្រោះភ័យ​ទាំងឡាយ​ក្លាយជា​ល្អ ហេង​ហេង លាភ​តូច​ធំ​ចូល​មក មានសំណាង មាន​លុយ មាស ពេជ្រ កែវកង ទ្រព្យសម្បត្តិ ឋានៈ បុណ្យស័ក្តិ សុភមង្គល​ស្រោ​ចស្រព ជីវិត​ដ៏​មាន​សិរី​សួស្តី ទទួល​លាភ​សំណាង​ឥឡូវនេះ ។

ឆ្នាំជូត កណ្តុ​រមាស លាភ​ធំ​ចាំង​ចូល​ក្នុង​ជីវិត​មាន​ហុងស៊ុយ​ល្អ​ង៉ូ​វ​ហេង​ឡើង​ខ្ពស់​សម្បូរ​លុយ​ចាយ​និង​មាន​លាភ​ធំ​ដទៃ​ទៀត​ចូល​មក​ក្នុង​ពេល​ដំណាលគ្នា​នេះ ។ តាម​ជើង​លេខ​បាន​ប្រាប់​ថា នៅ​រង្វង់​បី​ថ្ងៃ​ចុងខែ​កុម្ភៈ​អ្នក​កើត​ឆ្នាំ​នេះ​មាន​លាភ​មាន​ជ័យ​លុយ​ធំ​ចូល​មក​ហៀរ​ដៃ​និង​ជា​អ្នកមាន​បញ្ញា​វាងវៃ​អាច​សម្រេច​រាល់​ការងារ​ល្អ​ប្រសើរ លេខ​នាំ​លាភ​សំណាង​លេខ​២៧៩​ប្រញាប់​បញ្ជូន​សារ​សុំ​មហា​សំណាង​ឥឡូវនេះ ។

ឆ្នាំខាល ស្តេចខ្លា​មានសំណាង លេខ​នាំ​លាភ លេខ​១៦៨ នៅ​រង្វង់​៣​ថ្ងៃ​ចុងខែ​នេះ រាសី​ឡើង​ខ្ពស់ត្រដែត​ទទួល​ជោគជ័យ​លើ​ការងារ​ដ៏​ត្រចះត្រចង់ ។ ដោយសារ​ដួង​រាសី​គាប់ប្រសើរ​ខ្លាំង លោក​អ្នក​អាច​សម្រុក​ការងារ​ឱ្យ​ពេញដៃពេញជើង​ព្រោះថា​ផល​ល្អ​នៅ​ចាំ​ហុច​ផល​ឱ្យ​ជា​និច្ច ហើយ​បើ​ចង់​ចរចា​ពី​រឿង​អ្វីមួយ​ក៏​តែង​ឆាប់​ត្រូវរ៉ូវ​គ្នា​ដែរ ។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ចេញ​ធ្វើ​ជំនួញ​ទី​ជិត​ឆ្ងាយ​មាន​ភាព​លូតលាស់​ទៅ​មុខ​ប្រសើរ​ណាស់ ឯ​ផល​កម្រៃ​ទៀត​សោត​ក៏​ចូល​មក​ហូរហៀរ ។ ចំណែក​សម្ព័ន្ធភាព​ស្នេហា​ស្វាមីភរិយា​កំលោះ​ក្រមុំ​មាន​តែ​ភាព​ផ្អែម​ល្អែ​ម​រកគ្នា​ប្រពៃ​ណាស់ ។

ឆ្នាំម្សាញ់ ស្តេចពស់​ទេវតា​ថែរក្សា នាំ​លាភ នាំ​ជ័យ រាសី​ឡើង​ខ្ពស់ត្រដែត មាន​លាភ​មានសំណាង​ធំ ជុំ​មនុស្ស​ល្អ​ចូល​មក​រាប់អាន សាទរ​គ្រប់​កិច្ចការ​ទាំងឡាយ​របស់​អ្នក លេខ​នាំ​លាភ​សំណាង លេខ​១៧១៨ យក​លាភ​សម្បត្តិ​អភិជន មាន​លុយ​រយ​លាន បារមី​ស័ក្តិសិទ្ធិ​ណាស់​នៅ​ក្នុង​រង្វង់​បី​ថ្ងៃ​ចុងខែ​នេះ ។

ឆ្នាំមមែ ពពែ​មានសំណាង ជា​អ្នកមាន​លាភ​មាន​លុយ​ហូរ​ចូល​ដូច​ភ្លៀង​ធ្លាក់​ពីលើ​មេឃ ។ តាម​ទំនាយ​កំពូល​ហោរា​ចិន​សែ​បាន​បង្ហាញ​ថា នៅ​រង្វង់​បី​ថ្ងៃ​ចុងខែ​នេះ​លោក​អ្នកមាន​លាភ​ធំ​លុយ​ធំ​ហូរ​ចូល​កាន់តែ​ខ្លាំង​រាសី​ឡើង​ខ្ពស់ត្រដែត​បើ​ចង់​ធ្វើការ​ផ្លាស់​ប្តូរ​អ្វី​តែង​ផ្តល់​ផល​ល្អ​និង​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ ។ រាល់​ការងារ​រក​ទទួលទាន​មាន​លាភ​មាន​លុយ​ចូល​ច្រើន​និង​មាន​អ្នក​នាំ​ប្រាក់​មក​ឱ្យ​ដល់​ផ្ទះ ។ ពណ៌​នៃ​លាភ​សំណាង ពណ៌​ក្រហម​, លេខ​នាំ​សំណាង​លេខ​៤៩៥៩ ស៊ែរ​ចេញ​ជា​ប្រញាប់​នាំ​មហា​សំណាង ។

ឆ្នាំវក ស្តេចពស់ លេខ​នាំ​សំណាង​៣៥៣៦ ពណ៌​នាំ​សំណាង ពណ៌​ទឹកក្រូច នៅ​រង្វង់​បី​ថ្ងៃ​ចុងខែ​នេះ​លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ បើ​លោក​អ្នក​ចង់​ធ្វើការ​ដាក់​ទុន​រកស៊ី​ឬ​ចរចា​រឿង​សំខាន់​អ្វីមួយ​គឺជា​ឱកាសល្អ​បំផុត​នឹង​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​ឥត​គណនា ។ រីឯ​បញ្ហា​ស្នេហា​គូ​ស្វាមីភរិយា​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​រកគ្នា​ប្រពៃ​ណាស់ ។

ឆ្នាំច ស្តេច​សុនខ រាសី​ឡើង​ខ្ពស់ត្រដែត​លេខ​នាំ​សំណាង ២៦៩, ពណ៌​នាំ​សំណាង​ខៀវ ចាប់​ថ្ងៃសីល​ធំ​ស្អែក​នេះ​រហូត​ដល់​ដាច់​ខែកុម្ភៈ លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ហូរ​ចូល ក្នុង​កំឡុង​ពេល​នេះ​បើ​លោក​អ្នក​ចង់​ធ្វើការ​ដាក់​ទុន​រកស៊ី ឬ​ចរចា​រឿង​សំខាន់​អ្វីមួយ​គឺជា​ឱកាសល្អ​បំផុត​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​ឥត​គណនា ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា​មាន​តែ​ភាព​ស្រស់ស្រាយ និង​ផ្អែមល្ហែម​រកគ្នា​ប្រពៃ​ណាស់ ៕ សាន សា​រិ​ន