ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម័យឥឡូវអ្នកមិនជំពាក់បំណុលគេ អន់មែនឬ ?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បំណុលជាប្រភពទុនដើម្បីបានប្រាក់យកទៅប្រកបអាជីវកម្មផ្សេងៗ ។ បំណុល​ជា​ផ្លូវដែល​អនុញ្ញាតឲ្យមនុស្សមានគំនិត មានគម្រោងបើកអាជីវកម្ម អាចមានប្រាក់យក​ទៅវិនិ​យោគ​តាមបំណងប្រាថ្នា ។ ហេតុដូច្នេះបានជាមានមនុស្សមួយចំនួនដែលគេមាន​គំនិតរកស៊ី លើកឡើងថា…

រាជធានីភ្នំពេញ ៖ បំណុលជាប្រភពទុនដើម្បីបានប្រាក់យកទៅប្រកបអាជីវកម្មផ្សេងៗ ។ បំណុល​ជា​ផ្លូវដែល​អនុញ្ញាតឲ្យមនុស្សមានគំនិត មានគម្រោងបើកអាជីវកម្ម អាចមានប្រាក់យក​ទៅវិនិ​យោគ​តាមបំណងប្រាថ្នា ។ ហេតុដូច្នេះបានជាមានមនុស្សមួយចំនួនដែលគេមាន​គំនិតរកស៊ី លើកឡើងថា នៅក្នុងសម័យនេះ អ្នកមិនជំពាក់បំណុលគេជាមនុស្សអត់ ។

លោក ង៉ែត ជូ ដែលមនុស្សមួយចំនួនបានស្គាល់ថា ជាអ្នកទស្សនៈល្អៗស្តីពី​ការគ្រប់គ្រងហិរញ្ញវត្ថុ លោកបានលើកឡើងថា «ការមិនមានជំពាក់បំណុល ​គឺជាឥរិយាបទហិរញ្ញវត្ថុមិនសមហេតុផល (ឬឆ្គួតលីលា) ។ បំណុលល្អ គឺ​ជាគន្លឹះឈានទៅរកការកសាងទ្រព្យសម្បត្តិ» ។

ការលើកឡើងជាសាធារណៈបែបនេះ បានបង្ករឲ្យមានសំណួរជាបន្តទៀតថា តើអ្វីទៅ​ជាបំណុលល្អនោះ ? ។ លោក ង៉ែត ជូ ឆ្លើយទៅនឹងសំណួរនេះថា បំណុលល្អ គឺការយកបំណុលខ្ចីពីគេទៅរកស៊ី ឬទៅធ្វើអ្វីមួយ ដែលជាលទ្ធផលមានប្រាក់​ដើម និងការប្រាក់សង់ម្ចាស់បំណុល ហើយនៅសល់ប្រាក់ចំណេញទៀត នោះហើយជាបំណុលល្អ ។

ជាទូទៅគេបានបែងចែកបំណុលជាពីរប្រភេទគឺ បំណុលល្អនិងបំណុលអាក្រក់ ។ អ្នករក់ស៊ីឬអ្នកមានទ្រឹស្តីរកស៊ីជាច្រើននាក់នៅក្នុងស្រុកតែងតែបានបកស្រាយ​ពីបំណុលនេះផ្សេង​ៗគ្នា ។ អ្នកខ្លះនិយា​យ​ដោយត្រង់ថាបំណុលអាក្រក់ ដូចជាខ្ចី​ប្រាក់ពីធនាគារ យកទៅទិញ​រថយន្តជិះ ខ្ចីប្រាក់ពីគេ យកទិញសម្ភារៈប្រើប្រាស់ ដូចជាទូរស័ព្ទដៃ ឬរបស់មិនសំខាន់ ដោយគ្រាន់ជាការឡូយឆាយ ហើយនៅទីបញ្ចប់​បំណុលបានកើនការប្រាក់ ចំណែកសម្ភារៈ សឹករីករិល ចាស់ ខូចខាត ធ្លាក់ថ្លៃជាដើម ។

ចំណែកបំណុលល្អ ទំនងមិនពិបាកយល់នោះទេ ការបកស្រាយរបស់លោក ង៉ែត ជូ ខាងលើអាចយកជាមេរៀនបាន ។ បំណុលដែលល្អ គឺការយកទៅវិនិយោគដើម្បីឲ្យ​លុយបង្កើតលុយ ។

លោក ពៅ រិទ្ធី កសិករម្នាក់ដែលបានប្រើប្រាក់បំណុលចំគោលដៅ បំណុល​បានធ្វើឲ្យជីវ ភាព​របស់គាត់ប្រសើរឡើង ។ លោកបានចាប់ផ្តើមប្រើប្រាស់ប្រាក់​កម្ចីពីគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុប្រមាណ ១៥ឆ្នាំមកហើយ ។ ដំបូងឡើយលោកបាន​ប្រើប្រាស់ប្រាក់កម្ចី ដែលជាបំណុលនោះទៅ បង្រប់សាងសង់ផ្ទះ បន្ទាប់មកបើក​កន្លែងលក់ចាប់ហួយ (គ្រឿងទេស) ដាំដុះបន្លែចំការផ្សេងៗ និងទិញលក់គោ ពង្រីកមុខរបរដែលមានស្រាប់ឲ្យកាន់តែធំ ។

 ពលរដ្ឋនៅក្នុងខេត្តត្បូងឃ្មុំរូបនេះនិយាយថាបើគ្មានស្ថាប័នឲ្យលោកខ្ចីបុលទេលោកគ្មានដើមទុនមករកស៊ីនោអឡើយ ។ «បើប្រៀបធៀបជីវភាពគ្រួសារខ្ញុំកាលពី ១៥ឆ្នាំមុន ពោលគឺមុនប្រើប្រាស់ប្រាក់កម្ចី មកសព្វថ្ងៃមានការខុសគ្នា ។ ឥឡូវខ្ញុំធូរធារច្រើន ដោយមានដីចំការ ដីភូមិ មានផ្ទះ មានគោ និងមុខរបរផ្សេងៗ ។ ការប្រើប្រាស់កម្​ចីមានផលប្រយោជន៍ច្រើន ពិសេសពេលដែលត្រូវការប្រាក់ច្រើនសម្រាប់ទិញអ្វីមួយ ព្រោះបើរងចាំប្រាក់​សន្សំដោយខ្លួនឯង ត្រូវចំណាយពេលយូរ ហើយប្រាក់កម្ចីរឹតតែ​មានភាពចាំបាច់បំផុតក្នុងបង្កើត ឬពង្រីកមុខរបរដើម្បីបង្កើន​ចំណូលក្នុងគ្រួសារ» កសិក​ររិទ្ធីនិយាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ