ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិត្ត​បុថុជ្ជន​ជា​ចិត្ត​ប្រកបដោយ​បដិឃៈ

3 ឆ្នាំ មុន

អ្នក​ទស្សនវិជ្ជា​ពុទ្ធសាសនា​បាន​ពន្យល់​ថា ចិត្ត​ដែល​នាំ​ឱ្យ​បុគ្គល​ម្នាក់​ជេរ​ប្រមាថ​បុគ្គល​ដទៃ​ទៀត​មិនមែន​ជា​ចិត្ត​ប្រកបដោយ​ព្រហ្ម​វិហារធម៌​គឺ មេត្តា ករុណា មុទិតា និង​ឧបេក្ខា​ឡើយ ។ ចិត្ត​បែប​ហ្នឹង​ជា​ចិត្ត​ស្រាល​ប្រកបដោយ​បដិឃៈ​ជា​ចិត្តចង្អៀត​ចង្អល់ ចិត្ត​ថ្នាំងថ្នាក់​, លោភៈ…

អ្នក​ទស្សនវិជ្ជា​ពុទ្ធសាសនា​បាន​ពន្យល់​ថា ចិត្ត​ដែល​នាំ​ឱ្យ​បុគ្គល​ម្នាក់​ជេរ​ប្រមាថ​បុគ្គល​ដទៃ​ទៀត​មិនមែន​ជា​ចិត្ត​ប្រកបដោយ​ព្រហ្ម​វិហារធម៌​គឺ មេត្តា ករុណា មុទិតា និង​ឧបេក្ខា​ឡើយ ។ ចិត្ត​បែប​ហ្នឹង​ជា​ចិត្ត​ស្រាល​ប្រកបដោយ​បដិឃៈ​ជា​ចិត្តចង្អៀត​ចង្អល់ ចិត្ត​ថ្នាំងថ្នាក់​, លោភៈ សេចក្តី​លោភលន់​, ទោសៈ សេចក្តី​ក្តៅក្រហាយ ការ​ប្រទូស្ត និង​មោហៈ ភាព​ល្ងង់ខ្លៅ​មិនដឹង​ទិស​តំបន់ ។

លោក​ពន្យល់​ថា ប៉ុន្តែ​មិនជា​អ្វី​ទេ ទ​ង្វើ​បែប​ហ្នឹងហើយ​ទើប​គេ​ហៅ​ថា ចិត្ត​មនុស្ស​បុថុជ្ជន មនុស្ស​គឺ​បែប​ហ្នឹង ស្រឡាញ់ ស្អប់ និន្ទា សរសើរ ជា​រឿង​ធម្មតា​របស់​បុថុជ្ជន​ទៅ​ហើយ ។

ប៉ុន្តែ​បើ​យើង​ដឹង​ច្បាស់​ថា ខ្លួន​ជា​បុគ្គល​បុថុជ្ជន ជា​សាមញ្ញ​ជន មិនមែន​ជា​ព្រះ​អរិយបុគ្គល​នោះ យើង​គ្រប់​គ្នា​គួរ​ព្យាយាម​សម្អាត​នូវ​លោភៈ ទោសៈ និង​មោហៈ​ឱ្យ​ស្អាត​ចេញពី​ចិត្ត​របស់​យើង​បន្តិច​ម្តង​ៗ និង​ព្យាយាម​ហ្វឹកហាត់​ដើម្បី​អាច​គ្រប់គ្រង​ចិត្ត​យើង​បាន នោះ​ជា​ឱកាស​ដែល​បុថុជ្ជន​គួរ​ប្រតិបត្តិ​ឱ្យ​បាន​ល្អ​ប្រសើរ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ