ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​អះអាង​ប្រសិទ្ធភាព​វ៉ាក់សាំង ចាក់​​តែ​១​លើក​ និង​ងាយ​ទុក​ត្រឹម​ទូទឹក​កក

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ទីភ្នាក់ងារ​ឱសថ​អា​មេ​រិ​កអះអាង​នា​ថ្ងៃ​ទី​២៤ កុម្ភៈ ពី​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំងប្រឆាំង​វីរុស COVID-19 របស់​ក្រុមហ៊ុន JOHNSON&JOHNSON ដែល​ចាក់​តែ​មួយ​លើក​និង​ងាយ​ទុកដាក់​ត្រឹម​សីតុណ្ហភាព​ក្នុង​ទូទឹកកក ។…

សហរដ្ឋអាមេរិក ៖ ទីភ្នាក់ងារ​ឱសថ​អា​មេ​រិ​កអះអាង​នា​ថ្ងៃ​ទី​២៤ កុម្ភៈ ពី​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង
ប្រឆាំង​វីរុស COVID-19 របស់​ក្រុមហ៊ុន JOHNSON&JOHNSON ដែល​ចាក់​តែ​មួយ​លើក​និង​ងាយ​ទុកដាក់​ត្រឹម​សីតុណ្ហភាព​ក្នុង​ទូទឹកកក ។

វ៉ាក់សាំង​នោះ​មាន​ប្រសិទ្ធ​ចំពោះ​វីរុស​ទម្រង់ថ្មី​ៗ​ផង​ដែរ ត្រៀម​អនុញ្ញាត​ឲ្យ​ប្រើ​ក្នុង​ពេល​ដ៏​ឆាប់
ខាង​​មុខ​នេះ​នៅ​សហរដ្ឋអាមេរិក ។ ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​នោះ​មាន​៨៥,៩% ប្រឆាំង​រូបភាព
ធ្ងន់ធ្ងរ​នៃ​ជំងឺ​នៅ​សហរដ្ឋអាមេរិក ហើយ​វា​ក៏​មានប្រសិទ្ធភាព​ផង​ដែរ​ ប្រឆាំង​វីរុស​ដែល​ឆ្លង​លឿន
ទម្រង់​ថ្មី​ទាំងនោះ​ដល់​ទៅ​៨១,៧%​នៅ​អាហ្វ្រិក​ និង​៨៧,៦%​នៅ​ប្រេ​ស៊ី​ល ដែល​នៅ​ទីនោះ​បណ្ដា​វីរុស​ទម្រង់​ថ្មី​កំពុង​ឆ្លង​រាតត្បាត​ខ្លាំងក្លា ។

ទីភ្នាក់ងារ​ឱសថ​អា​មេ​រិ​ក FDA បាន​សិក្សាដោយ​ឯករាជ្យ​បណ្ដា​លទ្ធផល​នៃ​ការ​សាកល្បង​គ្លីនិក ដែល​ធ្វើ​លើ​មនុស្ស​ប្រមាណ​ជា​៤០.០០០​នាក់​ក្នុង​ប្រទេស​ជា​ច្រើន និង​បាន​ចេញផ្សាយ​ឯកសារ​មួយ​ចំនួន​២​ថ្ងៃមុន​កិច្ចប្រជុំ​របស់​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​សម្រាប់​ពិនិត្យ​ការ​អនុញ្ញាត​ឲ្យ​ប្រើ​ក្នុង​គ្រា​បន្ទាន់​នៃ​វ៉ាក់សាំង​នោះ​នៅ​សហរដ្ឋអាមេរិក ។

វ៉ាក់សាំង​នោះ​ប្រមាណ​ជា​៣​លាន​ដូ​សបាន​ត្រៀម​ចែកចាយ ចាប់ពី​ស​ប្ដា​ហ៍​ខាង​មុខ​នេះ​ទៅ ។
ក្រុម​ហ៊ុន JOHNSON&JOHNSON អះអាង​ដែរ​ថា មាន​បំណង​ផ្ដល់​នូវ​វា់ក់​សាំង​របស់​ខ្លួន​សរុប​២០​លាន​ដូ​សរ​ហូត​ដល់​ខែមិថុនា ។ តែរ​ដ្ឋា​ភិបាល​អា​មេ​រិ​ក​និយាយ​ថា​ធ្វើការ​ជាមួយ​សហគ្រាស​នោះ ដើម្បី​ជម្រុញ​សង្វា​ក់​ផលិតកម្ម ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ