ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកវិទូ​ប្រកបដោយ​ធម៌​៩

3 ឆ្នាំ មុន

លោកវិទូ​ប្រែ​ថា​ជា​អ្នក​ជ្រាប​ច្បាស់​នូវ​លោក​នេះ​គឺជា​អ្នកដឹង​ច្បាស់​នូវ​លោក​ទាំង​បី​គឺ កាម​លោក រូប​លោក និង​អរូបលោក និង​មាន​ន័យ​មួយ​ផ្សេង​ទៀត​ថា លោក​បី​គឺ ១-​សង្ខារលោក អ្វី​ៗ​ដែល​ធម្មតា​តាក់តែង​បង្កើត​ឱ្យ​មាន​ដូច​ជា ទឹក ដី…

លោកវិទូ​ប្រែ​ថា​ជា​អ្នក​ជ្រាប​ច្បាស់​នូវ​លោក​នេះ​គឺជា​អ្នកដឹង​ច្បាស់​នូវ​លោក​ទាំង​បី​គឺ កាម​លោក រូប​លោក និង​អរូបលោក និង​មាន​ន័យ​មួយ​ផ្សេង​ទៀត​ថា លោក​បី​គឺ ១-​សង្ខារលោក អ្វី​ៗ​ដែល​ធម្មតា​តាក់តែង​បង្កើត​ឱ្យ​មាន​ដូច​ជា ទឹក ដី ភ្លើង ខ្យល់ ឈើ ស្មៅ វល្លិ​ជាដើម​, ២-​សត្តលោក ឬ​សត្វលោក សត្វលោក​ទាំងអស់​ដែល​កើត​ស្លាប់​វិលវល់​ក្នុង​ភព​ទាំង​បី​, ៣-​ឱកាសលោក គឺ​ប្រទេស​ដែល​ជា​ចន្លោះ​ធេង​ទទេ ។

លើស​ពី​នេះ​ទៀត លោកវិទូ​ជា​អ្នក​ជ្រាប​ច្បាស់​នូវ​ធម៌​ទាំង​៩​ទៀត​គឺៈ ១-​អធ្យាស្រ័យ ២-​ធម៌​ដេក​ត្រាំ​ក្នុង​សន្ដាន ៣-​ការ​សន្សំ​ប្រព្រឹត្ត​ជា​ប្រក្រតី ៤-​ចំណង់​ចំណូលចិត្ត ៥-​ធូលី​តិច​ឬ​ច្រើន ក្នុង​ភ្នែក ៦-​ឥន្ទ្រិយ​ចាស់​ក្លា ឬ​ទន់ខ្សោយ ៧-​អាកា​រៈ​ល្អ​ឬ​អាក្រក់ ៨-​បញ្ញា​ក្រាស់​ឬ​ស្ដើង​និង​៩-​សត្វ​ដែល​មាន​ភ​ព្វ​ឬ​ឥត​ភ​ព្វ ។

ព្រះសម្មាសម្ពុទ្ធ​ជា​លោកវិទូ​ប្រពៃ​ពិត ព្រះ​អង្គ​ជ្រាប​ច្បាស់​នូវ​ត្រៃលោក ត្រៃភព ព្រមទាំង​ស្គាល់​នូវ​និស្ស័យ​សត្វ​ទាំងអស់​នៅ​ក្នុង​លោក​ទាំង​បី​នេះ គឺ​មិន​មាន​ភព​ណា​ដែល​មាន​ភាព​អាថ៌​កំបាំង​ចំពោះ​ព្រះ​អង្គ​ឡើយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ