ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​លុយ​អឺ​រ៉ូ​មាន​អត្រា​ខ្ពស់​ជាង​លុយ​ខ្មែរ !

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្រាប់​អ្នក​ដែល​និយម​ចាយប្រាក់​អឺ​រ៉ូ សូម​មក​ដឹង​ពី​ហាងឆេង​ធៀប​នឹងប្រាក់​រៀល​ខ្មែរ ថា​តើ​មាន​អត្រា​យ៉ាងណា ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២៥​ខែកុម្ភៈ ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ សម្រាប់​អ្នក​ដែល​និយម​ចាយប្រាក់​អឺ​រ៉ូ សូម​មក​ដឹង​ពី​ហាងឆេង​ធៀប​នឹងប្រាក់​រៀល​ខ្មែរ ថា​តើ​មាន​អត្រា​យ៉ាងណា ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២៥​ខែកុម្ភៈ ឆ្នាំ ២០២១​នេះ​ឱ្យ​ដឹង​ថា ១​អឺ​រ៉ូ ទិញ​ចូល ៤៩៥១ រៀល និង​លក់​ចេញ​រហូត​ដល់​ទៅ ៥០០១ រៀល ដែល​កាលពី​ថ្ងៃ​ម្សិលមិញ ទិញ​ចូល​ត្រឹមតែ ៤៩៤៨ រៀល និង​លក់​ចេញ​តែ ៤៩៩៧ រៀល​ប៉ុណ្ណោះ ។

ទន្ទឹម​នេះ សូម​មក​ដឹង​ពី​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​សំខាន់​ឯទៀត​ដែល រួម​មាន ៖ ១​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៧១ រៀល ហើយ ១​ដុល្លារ​អូស្ត្រាលី ទិញ​ចូល ៣២៤១ រៀល លក់​ចេញ ៣២៧៤ រៀល និង ១​យន់​ចិន ទិញ​ចូល ៦៣១ រៀល លក់​ចេញ ៦៣៧ រៀល ។

ថ្ងៃនេះ​ដែរ​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​យ៉េន​ជប៉ុន គឺ ១០០​យ៉េន​ជប៉ុន ទិញ​ចូល ៣៨៣៩ រៀល លក់​ចេញ ៣៨៧៨ រៀល ខណៈ ១០០​វុន​កូរ៉េ ទិញ​ចូល ៣៦៨ រៀល លក់​ចេញ ៣៧២ រៀល ។ ដោយឡែក ១​បាត​ថៃ ទិញ​ចូល ១៣៦ រៀល លក់​ចេញ ១៣៧ រៀល និង ១០០០​ដុ​ង​វៀតណាម ទិញ​ចូល ១៧៦ រៀល លក់​ចេញ ១៧៨ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ