ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ធ្វើការ​ងារ​ដែល​ស្រឡាញ់ ឬ ​ជា​អាទិ​ភាព និង​បត់បែន​ក្នុង​សម័យ​កូ​វី​ដ​-១៩ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​រកស៊ី​មិន​មាន​មេរៀន​លក់ដាច់​ទេ ហើយ​ក៏​មិន​មាន​មេរៀន​ជោគ ជ័យ​ដែរ គឺ​មាន​តែ​សេណារេ​យោ និង​ការ​រៀបចំ​ឆ្អឹងខ្នង ឬ​ដំណើរ​ផែនការ​នៃ​អាជីវកម្ម​ប៉ុណ្ណោះ ចង់​លក់ដាច់​គឺ​អាស្រ័យ​ទៅ​លើ​ទេ​ព្យ​កោសល្យ និង​ការ​ប្រកួតប្រជែង​ខ្ពស់…

រាជធានី​ភ្នំពេញ ៖ ការ​រកស៊ី​មិន​មាន​មេរៀន​លក់ដាច់​ទេ ហើយ​ក៏​មិន​មាន​មេរៀន​ជោគ ជ័យ​ដែរ គឺ​មាន​តែ​សេណារេ​យោ និង​ការ​រៀបចំ​ឆ្អឹងខ្នង ឬ​ដំណើរ​ផែនការ​នៃ​អាជីវកម្ម​ប៉ុណ្ណោះ ចង់​លក់ដាច់​គឺ​អាស្រ័យ​ទៅ​លើ​ទេ​ព្យ​កោសល្យ និង​ការ​ប្រកួតប្រជែង​ខ្ពស់ និង​ល្បឿន​ក្នុង​ការ​លក់​របស់​បងប្អូន​ទាំងអស់​គ្នា​នេះឯង ​។

ក្នុង​ការ​ឆ្លើយ​តប​ជាមួយ​សារព័ត៌មាន «​កោះសន្តិភាព» នៅ​ថ្ងៃ​ទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ​លោកគ្រូ ម៉ិច សីហា ស្ថាបនិក​វិទ្យាស្ថាន​អន្តរជាតិ អាយ ឃី (iKey) បាន​បន្ត​ថា ៖ «​ដូច​យើង​គ្រប់​គ្នា​បានដឹង​ហើយ​ថា វិបត្តិ​សេដ្ឋកិច្ច វិបត្តិ​ហិរញ្ញវត្ថុ នា​ពេល​បច្ចុប្បន្ន​នេះ​គឺ​ស្ទើ​តែ​គ្រប់​គ្នា​ជួប​ប្រទះ​នូវ​ផល​លំបាក​នេះ ​។ ប៉ុន្តែ​លើ​លោក​នេះ គ្មាន​អ្វី​ជា​អមតៈ​នោះ​ទេ ការ​ចាប់ផ្តើម​គឺ​តែងតែ​មានការ​បញ្ចប់​ដូច​គ្នា មាន​ន័យ​ថា​កូ​វី​ដ​ ១៩​ បាន​ចាប់ផ្តើម នោះ​ក៏​នឹង​មាន​ថ្ងៃ​នៃ​ការ​បញ្ចប់​វា​ទៅ​វិញ​ដែរ គ្រាន់តែ​មិនយូរ​ឬ​មិនឆាប់​ប៉ុណ្ណោះ ​។ នៅ​ក្នុង​សម័យនេះ ការ​ធ្វើ​ជំនួញ​ត្រូវ​យល់​អំពី​កាលៈទេសៈ និង​មិន​គួរ​ធ្វើ​ជំនួញ​តាម​អារម្មណ៍ ធ្វើ​ជំនួញ​ជាមួយ​ជំនាញ​ផ្កាប់មុខ​របស់​ខ្លួនឯង ធ្វើ​ជំនួញ​ផ្តោត​លើ​និស្ស័យ​របស់​ខ្លួនឯង ទាំងនេះ​គឺជា​ហាម​ ។

លោកគ្រូ បន្ត​ថា ធ្វើ​ជំនួញ​ក្នុង​ពេល​នេះ ​គឺ​ផ្តោត​លើ​កាលៈទេសៈ ភូមិសាស្ត្រ និង​បត់បែន​តាម​សេដ្ឋកិច្ចជាតិ មិនមែន​ទៅ​ផ្កាប់មុខ​នឹង​អ្វី​ដែល​ខ្លួនឯង​ស្រឡាញ់​នោះ​ទេ ផ្កាប់មុខ​គិត​ថា «​ខ្ញុំ​ចេះ​តែ​អា​នឹង​ចឹ​ង​ខ្ញុំ​ធ្វើ​តែ​អា​នឹង» ។ មូលហេតុ​ក៏​ព្រោះថា ការ​ធ្វើ​ជំនួញ ​គឺ​ពឹង​លើ​សេដ្ឋកិច្ច ប្រសិនបើ​សេដ្ឋកិច្ច​ថ្ងៃនេះ «ក» នោះ​ប្រាកដ​ណាស់​យើង​ត្រូវធ្វើ​ជំនួញ​ក៏​ហើយ មិន​គួរ​ទៅ​ធ្វើ ខ គ នោះ​ទេ​បើ​មិន​ចឹ​ង​នោះ យើង​គឺជា​អ្នក​រុំារៃ​ជាមួយនឹង​ភាព​ឈឺចាប់​ហើយ នឹង​អាច​ឈាន​ដល់​ការ​វិនាស ឬ​ក៏​អាច​បាត់​ដើមទុន ​។

លោកគ្រូ បានលើកឧទាហរណ៍ដូចនេះថា ៖ «យើង​គួរ​មើល​គំរូ​ឧក​ញ្ញ៉ា​ធំ​ៗ ហេតុ​អ្វី​បានជា​គាត់​ជ្រែង​ជំនួញ​របស់​គាត់​ច្រើន​ម្ល៉េះ នោះ​គឺ​ដោយសារ​គាត់​ស្គាល់​កាលៈទេសៈ ភូមិសាស្ត្រ ព្រមទាំង​សេដ្ឋកិច្ច ដូចនេះ​ជំនួញ​របស់​គាត់ បើ​ទោះបី​មាន​អា​មួយ​ស្ទើ ក៏​នៅ​មាន​អា​មួយទៀត​ដើរ​ខ្លាំង​ដែរ​» ។

សូមជម្រាបជូនផងដែរថា បច្ចុប្បន្នក្នុងប្រទេសកម្ពុជា ប្រជាជនខ្លះបានងាកមកចាប់ យកការធ្វើអាជីវកម្មតាមអនឡាញ តាមការដឹកជញ្ជូន (កុម្ម៉ង់តាម App) តាមការដាំដុះ ចិញ្ចឹមសត្វត្រី ជាដើមដើម្បីលក់ក្នុងទីផ្សារ ។

លោកគ្រូ ម៉ិច សីហា បាន​បន្ថែមយើងគួរត្រៀមខ្លួន​ក្រោយ​ចប់​កូ​វី​ដ ព្រោះអ្នក​រត់​បាន​មុន​អ្នក​នោះ​ជា​អ្នក​ឈ្នះ ​។ បងប្អូន​ចង់​មាន​អាជីវកម្ម ដែល​អាច​ដំណើរការ​បាន​ល្អ នោះ​គួរ​ទី​ ១ ធ្វើ​ផែនការ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ ទី ​២ មាន​ដៃគូរ​ពាក់ព័ន្ធសហការ​ ទី​៣ធ្វើការ​ប្រជុំ​ជាមួយ​ដៃគូ​របស់​យើង ទី ​៤ កំណត់​ទីតាំង និង​ទី ​៥ មាន​ភូមិសាស្ត្រ​ធនធានមនុស្ស​របស់​ថៅកែ ​។ សូម​ជម្រាប​ជូន​ថា ឳ​កាស​បន្ទាប់​យើង​នឹង​លើកយក​ចំណុច​ទាំង ៥ មក​បកស្រាយ​បន្ត​ ៕

អត្ថបទសរសេរ ដោយ