ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើបតែ​ចេញពី​គុក​តែង​មាន​អ​កា​រៈ​ប្លែក​ៗ​ ហើយក៏​ផ្អើលនៅថ្ងៃនេះ​

3 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បុរសម្នាក់​ដែលគេដឹងថា ​ទើបតែចេញ​ពីពន្ធនាគារបាន​ចង.ក​​ខ្លួនឯង​បណ្តាលឱ្យ​ស្ល.ា.ប់​ ​កាលពី​វេលា​ម៉ោង២ និង​៤៦នាទីថ្ងៃ​ទី​២៤ ​កុម្ភៈ​ ស្ថិត​នៅ​ក្នុងភូមិ​ដូង ឃុំ​ដូង ស្រុក​ប្រាសាទ​បល្ល័ង្ក…

ខេត្តកំពង់ធំ ៖ បុរសម្នាក់​ដែលគេដឹងថា ​ទើបតែចេញ​ពីពន្ធនាគារបាន​ចង.ក​​ខ្លួនឯង​បណ្តាលឱ្យ​ស្ល.ា.ប់​ ​កាលពី​វេលា​ម៉ោង២ និង​៤៦នាទីថ្ងៃ​ទី​២៤ ​កុម្ភៈ​ ស្ថិត​នៅ​ក្នុងភូមិ​ដូង ឃុំ​ដូង ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ ។ ​​ជន​រង​គ្រោះ​ឈ្មោះ ងួ​ន ងឿ​ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។

បើ​យោង​តាម​ការ​​ឱ្យ​ដឹងពី​​ឈ្មោះ យុន ងួ​ន ​អាយុ​៥៥​ឆ្នាំ​ ត្រូវជា​ឪពុក​របស់​ស.ព.​​បាន​ប្រាប់​សមត្ថកិច្ច​ថា កូនប្រុស​របស់​គាត់​ទើប​ចេញពី​ពន្ធនាគារ ដែល​ជាប់ចោទ​ពី​បទ​ហិង្សា​ដោយ​វា​បាន​វាយ​ម្ដាយ​ខ្លួនឯង ក៏​ត្រូវ​ជាប់​ពន្ធនាគារ​ ។

ចាប់តាំងពី​ត្រឡប់​ពី​​​មក​វិញ វា​មាន​សតិ​ខុស​ប្លែក​ពី​មុន វា​ចេះ​តែ​និយាយ​រវើរវាយ ដើរ​សើច​ញញឹម​តែឯង ហើយ​ចូល​ចិត្ត​ធ្វើ​អ្វី​ប្លែក​ៗ ដូច​មនុស្ស​សតិ​មិន​គ្រប់​អ​ញ្ចឹ​ង តែ​គាត់​មិន​បាន​នាំ​កូន​ទៅ​ឲ្យ​ពេទ្យ​ពិនិត្យ​សុខភាព​នោះ​ទេ ។

នៅ​មុន​ថ្ងៃ​កើតហេតុ ម៉ោង​ប្រហែល១​រំលង​អ​ធ្រា​ត​នៅ​ក្នុងភូមិ​កើ ត​មាន​ករណី​គ្រោះថ្នាក់​ចរាច​ណ៍ កូន​របស់​គាត់​បាន​ទៅ​មើល​អ្នក​រង​គ្រោះ ជាមួយ​អ្នក​ភូមិ​នៅ​មណ្ឌល​សុខភាព​ដូង ឃុំ​ដូង លុះ​ពេល​ត្រឡប់​មក​ផ្ទះ​វិញ​ស្រាប់តែ​ឃើញ​វា​.ច.ង.ក នៅ​ក្រោមផ្ទះ​​តែ​ម្ដង
​ទៅ​ ។

នៅ​ពេល​ទទួល​បាន​ព័ត៌មាន​ខាងលើ សមត្ថកិច្ច​ជំនាញ​បាន​សហការ ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ក្រុមប្រឹក្សា​ឃុំ មេ​ភូមិ គ្រូពេទ្យ និង​ក្រុម​គ្រួសារដើម្បី​ចូលរួម​ពិនិត្យ ទីកន្លែង​កើតហេតុ ​។

អត្ថបទសរសេរ ដោយ