ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឺ​ព្រួច! បុរស​​ម្នាក់វះយក​បេះ​ដូង​​​នារី​ជិតខាង​​មក​ធ្វើ​​ម្ហូប​​ឲ្យ​គ្រួសារ​គេ​បរិភោគ

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ជា​រឿងរ៉ាវ​មួយ​ដែល​កើត​មាន​ដោយ​ស្មាន​មិន​ដល់ នៅ​ទីក្រុង ​CHICKASHA ជាទី​ក្រុង​តូច​មួយ​នៃ​រដ្ឋ​អូ​ក្លា​ហូ​ម៉ា​ សហរដ្ឋអាមេរិក​។ នៅ​ទីនោះ​នា​ពេល​ថ្មី​ៗ​នេះ ជា​កន្លែង​កើត​មាន​រឿង​​ផ្តាច់​ជីវិត​​មនុស្ស​គួរ​ឲ្យ​ខ្លាច​​៣​នាក់ នៅ​ក្នុងផ្ទះ​២​ផ្សេង​គ្នា​នៃ​សង្កាត់​តែ​មួយ​។…

សហរដ្ឋអាមេរិក ៖ ជា​រឿងរ៉ាវ​មួយ​ដែល​កើត​មាន​ដោយ​ស្មាន​មិន​ដល់ នៅ​ទីក្រុង ​CHICKASHA ជាទី​ក្រុង​តូច​មួយ​នៃ​រដ្ឋ​អូ​ក្លា​ហូ​ម៉ា​ សហរដ្ឋអាមេរិក​។ នៅ​ទីនោះ​នា​ពេល​ថ្មី​ៗ​នេះ ជា​កន្លែង​កើត​មាន​រឿង​​ផ្តាច់​ជីវិត​​មនុស្ស​គួរ​ឲ្យ​ខ្លាច​​៣​នាក់ នៅ​ក្នុងផ្ទះ​២​ផ្សេង​គ្នា​នៃ​សង្កាត់​តែ​មួយ​។

ជន​រង​គ្រោះ​ទាំង​៣​នាក់​ ម្នាក់​ជានា​រី​អាយុ​៤១​ឆ្នាំ លោកស្រី ​ANDREA LYNN BLANKENSHIP, បុរស​ម្នាក់​អាយុ​៦៧​ឆ្នាំ ​លោក ​LEON PYE ​និង​ចៅស្រី​អាយុ​៤​ឆ្នាំ​ នាង​KAEOS YATES ។ ចំណែក​អ្នក​រង​របួសធ្ងន់ គឺ​​ភរិយា​របស់​លោក​ LEON PYE​ នៅ​រស់រាន​មានជីវិត​។

សោកនាដកម្ម​នោះ ​កើត​មាន​តាំងពី​ថ្ងៃ​ទី​៩ ខែ​​កុម្ភៈម៉្លេះ ហើយ​លទ្ធផល​ដំបូង​ៗ​នៃ​ការ​ស៊ើ​ប​អង្កេត ហាក់​គូសបញ្ជាក់​ថា មនុស្ស​តែ​ម្នាក់​គត់​​ដែល​ជា​​អ្នក​ផ្តាច់​ជីវិត​​មនុស្ស​ទាំង​៣​នាក់​នោះ ដែល​ជន​​ដៃ​ដល់​រូប​នេះ គឺ​​ជា​បុរស​អាយុ​៤២​ឆ្នាំ​ មានឈ្មោះ​ថា LAWRENCE ANDERSON​។ ជន​នោះ​បន្ទាប់​ពី​ជាប់គុក​១៥​ឆ្នាំ ក្រោយ​ពី​​ការ​កាត់ទោស​ជា​ច្រើន​បន្តបន្ទាប់​គ្នា ជាពិសេស​ពី​បទ​រត់ពន្ធ​គ្រឿង​ញៀន និង​ប្រព្រឹត្ត​អំពើ​ហិ​ហ្សា​ក្នុង​គ្រួសារ ក្រោយ​មក​ត្រូវ​បាន​ដោះ​លែង​​វិញ​កាលពី​ខែមករា ហើយ​ក៏​​មក​រស់នៅ​ផ្ទះ​ឪពុកមា​លោក ​LEON PYE ​និង​ម្ដាយមីង​លោកស្រី ​DELSIE PYE​។

តាម​ប្រភព​ប៉ូលិស​ដកស្រង់​ស​ម្ដី​ដោយ​កាសែត​ THE OKLAHOMAN បាន​ឱ្យ​ដឹង​​ថា កាលពី​ថ្ងៃ​ទី​៩ ខែ​​កុម្ភៈ​នោះ​ LAWRENCE ANDERSON​ បាន​មក​ផ្ទះ​លោកស្រី ANDREA LYNN BLANKENSHIP ស្ថិត​នៅ​តាម​វិ​ថី​ជាមួយ​គ្នា​នឹង​ផ្ទះ​របស់​ឪពុកមា​និង​ម្ដាយមីង​គេ​។ ជន​នោះ​បាន​​វាយប្រហារ​នារី​រូប​នោះ ​ហើយ​ចាក់​ផ្តាច់​ជីវិត​ មុន​ពេល​ជន​នេះ​​ពុះ​ទ្រូង​ រួច​ទាញ​យក​បេះដូង​គាត់​។​

បន្ទាប់​មកជនដៃ​ដល់​​រូប​នោះ​បាន​យក​បេះដូង​នេះ ​មក​កាន់​ផ្ទះ​គ្រួសារ​របស់​គេវិញ និង​ធានា​ខ្លួន​ជា​អ្នក​ធ្វើ​ម្ហូប​។ គេ​បាន​យក​បេះដូង​នារី​រង​គ្រោះ​មក​ចម្អិន​ជាមួយ​ដំឡូងបារាំងឲ្យ​គ្រួសារ​របស់​​គេ​បរិភោគ ដើម្បី​បណ្ដេញ​ខ្មោច​បិសាច​។ នេះ​ជា​ការ​អះអាង​របស់​ភ្នាក់ងារ​ស៊ើ​ប​អង្កេត​ម្នាក់​។

កាសែត​ក្នុងស្រុក​នោះ​បញ្ជាក់​ទៀត​ថា គឺ​ជនសង្ស័យ​ផ្ទាល់​ដែល​បាន​សារភាព​ប្រាប់​ដល់​បណ្ដា​អ្នក​ស៊ើ​ប​អង្កេត​។ ក្រោយ​ព្រឹត្តិការណ៍​នោះ LAWRENCE ANDERSON ​បាន​វាយប្រហារ​ដោយ​​កាំបិត ឪពុកមា ​និង​ម្ដាយមីង​របស់​គេ ព្រមទាំង​ចៅស្រី​របស់​អ្នក​ទាំង​២​ដែល​នៅផ្ទះ​។ ពេល​ប៉ូលិស​​​ទៅ​ដល់​ផ្ទះ​នោះ លោក​ LEON PYE ​បាន​បាត់​បង់​ជីវិត​​ទៅ​ហើយ ចំណែក​​ភរិយា​គាត់​ និង​ចៅស្រី​រង​របួស​ជា​ទម្ងន់​។ ក្រោយ​មក​កុមារី (ត្រូវជា​ចៅ​ជនរងគ្រោះ​) ​បាន​បាត់​បង់​ជីវិត​នៅ​​ក្នុង​រថយន្ត​សង្គ្រោះ ​ចំណែក​ជីដូន ​អាច​ត្រូវ​បាន​ជួយ​សង្គ្រោះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ