ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំឱ្យកូវីដ ១៩ ឆ្លងដែន តែទំនិញ ពាណិជ្ជកម្មផ្តោះប្តូរជាធម្មតា !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កម្ពុជាបានពង្រឹងការចេញចូលឆ្លងដែនរបស់ប្រជាពលរដ្ឋជាមួយប្រទេសជិតខាង មានប្រទេសថៃ ប្រទេសវៀតណាម និងប្រទេសឡាវ ដើម្បីពង្រឹងការធ្វើចត្តាឡីស័ក ដើម្បីកុំឲ្យមានការនាំជំងឺ​កូវីដ ១៩ ពីក្រៅប្រទេសចូលមកកម្ពុជា…

រាជធានីភ្នំពេញ ៖ កម្ពុជាបានពង្រឹងការចេញចូលឆ្លងដែនរបស់ប្រជាពលរដ្ឋជាមួយប្រទេសជិតខាង មានប្រទេសថៃ ប្រទេសវៀតណាម និងប្រទេសឡាវ ដើម្បីពង្រឹងការធ្វើចត្តាឡីស័ក ដើម្បីកុំឲ្យមានការនាំជំងឺ​កូវីដ ១៩ ពីក្រៅប្រទេសចូលមកកម្ពុជា ប៉ុន្តែការផ្លាស់ប្តូរទំនិញ​ឆ្លងដែនជាមួយប្រទេសជិតខាងទំាងនោះ នៅតែដំណើរការជាធម្មតា គ្មានការរឹតបន្តឹង​ឬវិធានការទប់ស្កាត់ណាមួយនោះឡើយ។ផ្ទុយទៅវិញអាជ្ញាធរ មានតែសម្រួល បង្ករ​លក្ខណៈងាយស្រួល ដើម្បីធ្វើយ៉ាងណាឲ្យពលរដ្ឋបាននាំចេញ​កសិផលចេញកាន់តែ​ច្រើន ។ កសិផលកម្ពុជាពឹងលើប្រទេសជិតខាង។ នេះបើតាមបទបញ្ជាមួយរបស់​ប្រមុខរដ្ឋាភិ​បាលកម្ពុជា ។

ការចេញបទបញ្ជាដើម្បីកុំឲ្យមានការហាមឃាត់ឬទប់ស្កាត់សកម្មភាពធ្វើពាណិជ្ជកម្មតាមព្រំដែន កើតមានក្រោយពីកម្ពុជាបានរឹតបន្តឹងការឆ្លងដែនរបស់​ពលរដ្ឋដើម្បីពង្រឹង​ការធ្វើចត្តាឡីស័កនៅតាមព្រំដែន ។ សម្តេចនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ផ្ទុយពីវិធាន​ការ​ទប់ស្កាត់​ការនាំចូលកូវីដ ១៩ ពីក្រៅប្រទេស អគ្គនាយកដ្ឋានអន្តោប្រវេសន៍បាន​ចេញបទ​បញ្ជាហាមឃាត់មិនឲ្យពលរដ្ឋនាំទំនិញឆ្លងដែនពិសេស​នៅច្រកព្រំដែនកម្ពុជា​ថៃ ក្នុងខេត្តប៉ៃលិន ។ សម្តេចេតជោ ហ៊ុន សែន បានបញ្ជាក់កាលពីថ្ងៃទី ២៤កុម្ភៈថា “ប្រសិនជាមានបទបញ្ជាដូច្នេះមែន សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ សូមស្នើទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍​ដកបទបញ្ជា​នោះវិញ” ។

សម្តេចនាយករដ្ឋមន្រ្តី បានលើកឡើងថា ការធ្វើពាណិជ្ជកម្មរបស់ពលរដ្ឋមិន​មានការ ហាមឃាត់ទេ ទំាងច្រកព្រំដែនជាមួយប្រទេសថៃ ប្រទេសវៀតណាមនិង​ប្រទេសឡាវ ។ “គេនាំទំនិញចូល​ប្រទេសយើងបាន យើងមិនគួរហាមឃាត់មិនឱ្យកសិករ​យើងដឹក​ទំនិញទៅប្រទេសគេនោះទេ ។ ខែនេះជារដូវប្រមូលផល ដូច្នេះ​ត្រូវតែសម្រួល បង្ករលក្ខណងាយស្រួលដល់ពលរដ្ឋនាំទំនិញ​ទៅប្រទេស​ជិតខាង​កាន់តែច្រើនកាន់តែ ។ កូវីដបំផ្លាញយើងហើយមិន​អាចឲ្យមានការបំផ្លាញខាងសេដ្ឋកិច្ចទៀតទេ” ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ