ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​​​ម្នាក់​រត់​ចោល​ជួរ​​​ រួច​ហែល​ទឹក​​ដ៏​ត្រជាក់​ខ្លាំង​អស់​៦​ម៉ោងលួច​​ឆ្លងដែន​​

3 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ បុរស​កូរ៉េ​ខាងជើង​ម្នាក់ ​ដែល​មាន​បំណង​រត់​ភៀសខ្លួន​មក​កាន់​កូរ៉េ​ខាង​ត្បូង ដែល​អាច​ហែល​ទឹក​ឆ្លង​​កាត់​ព្រំដែន រហូត​​មក​ដល់​គោលដៅ​កាលពី​ថ្ងៃ​ទី​២៥​ ខែ​​កុម្ភៈ​ ឆ្នាំ​២០២១នេះ។ បុរស​រូប​​នោះ ​បាន​ហែល​ទឹកសមុទ្រ​ជប៉ុន​ដែល​ត្រជាក់​​ខ្លាំង​អស់​​រយៈ​ពេល​៦​ម៉ោង…

ប្រទេស​កូរ៉េ​ខាងជើង ៖ បុរស​កូរ៉េ​ខាងជើង​ម្នាក់ ​ដែល​មាន​បំណង​រត់​ភៀសខ្លួន​មក​កាន់​កូរ៉េ​ខាង​ត្បូង ដែល​អាច​ហែល​ទឹក​ឆ្លង​​កាត់​ព្រំដែន រហូត​​មក​ដល់​គោលដៅ​កាលពី​ថ្ងៃ​ទី​២៥​ ខែ​​កុម្ភៈ​ ឆ្នាំ​២០២១នេះ។

បុរស​រូប​​នោះ ​បាន​ហែល​ទឹកសមុទ្រ​ជប៉ុន​ដែល​ត្រជាក់​​ខ្លាំង​អស់​​រយៈ​ពេល​៦​ម៉ោង ដោយ​ទិស​ដៅ​របស់​គេ​ដំបូង គឺ​គេ​ចង់​គេច​កុំ​ឲ្យ​អាជ្ញាធរ​ចាប់​បាន ​ទាំង​អាជ្ញាធរ​កូរ៉េ​ខាងជើង ទាំង​អាជ្ញាធរ​កូរ៉េ​ខាងត្បូង​។

បុរសរូប​នេះ គឺ​ជា​​ជន​ស៊ី​វិល​អាយុប្រមាណ​ជា​២០​ឆ្នាំ បាន​ប្រាប់​ដល់​អាជ្ញាធរ​កូរ៉េ​ខាងត្បូង​ថា គេ​បាន​​រត់ចោលជួរ​។ ហើយ​ការ​លួច​រត់​ចេញ​​របស់​គេដោយ​​ផ្សងព្រេង ហែល​កាត់​​ទឹក​សមុទ្រ និង​ប្រឡាយ ឆ្លងកាត់​ព្រំដែន​ប្រៀប​ដូច​ជា​​រឿង​ក្នុង​ខ្សែភាពយន្ត​ចារកម្ម​នោះ ដែល​បណ្ដាល​ឲ្យ​មាន​​សង្គ្រាម​​​ប៉ា​កា​នៅ​កូរ៉េ​ខាងត្បូង ហើយ​​នៅ​ទីនោះ​ប្រព័ន្ធ​ត្រួតពិនិត្យ​ជា​គោលដៅ​នៃ​ការ​រិះគន់​។

ការ​រៀបរាប់​ពី​ការ​លួច​រ​ត់របស់​បុរស​រូប​​នេះ ពិតជា​គួរ​ឲ្យ​ភ្ញាក់ផ្អើល​។ រូបគេ​​បាន​មុជ​ក្នុង​ប្រឡាយ​ទឹក​​ព្រំដែន ឆ្លង​កាត់​ក្រោម​លួស​បន្លា​ដែល​ដាក់​រាយ រារាំង​ការ​លួច​ឆ្លង​ដែន​រវាង​កូរ៉េ​ទាំង​២​។ ជន​នោះ​​ពិតជា​ប្រថុយ​ជាមួយ​ប្រព័ន្ធ​ត្រួតពិនិត្យ​គ្រប់​ប្រភេទ​។ ពេល​មុជ​ទឹក​​ឆ្លង​ប្រឡាយ ​យុវជន​រូប​នេះ បាន​ធ្វើ​ឱ្យ​​​មានការ​បញ្ចេញ​សញ្ញា​អាសន្ន​​ជា​ច្រើន​លើក ដោយពេល​ខ្លះ​មាន​ទាំង​​រូបភាព​តាម​អេ​ក្រង់​ត្រួតពិនិត្យ​ផងដែរ ប៉ុន្តែ​កង​យោធា​កូរ៉េ​ខាងត្បូង​ នៅ​តែ​មិន​ទាន់​​អាច​រក​ឃើញ​គេ​ភ្លាម​ៗ​។

ទីបំផុត ​កង​ទាហាន​បាន​រក​ឃើញ ក្រោយ​ការ​តាម​រុករក​អស់​​រយៈ​ពេល​៣​ម៉ោង​។ ពេល​ដែល​រក​ឃើញ ​គឺ​ពេល​ដែល​គេ​កំពុង​ដេក​លង់លក់ ដោយសារ​ការ​ហេវ​ហត់​អស់កម្លាំង ព្រោះតែ​គេ​ស្ថិត​​នៅ​ក្នុង​ទឹក​ដ៏​ត្រជាក់​ដែល​មាន​កម្រិត​ពី​៥​ទៅ​១០​អង្សា​សេ​យូរ​ពេក​​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ