ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាកបាទក្រហមកម្ពុជា ផ្តល់​ស្ថានីយ​ទឹកលាងដៃ និងអណ្តូង​ទឹកស្អាត ២កន្លែង ដល់សាលា​រៀន

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ កាកបាទក្រហមកម្ពុជា បានផ្តល់ស្ថានីយទឹកលាងដៃ និងអណ្តូងទឹកស្អាត ចំនួន ២កន្លែង ដាក់នៅ​សាលារៀន សម្រាប់ប្រើប្រាស់​លាងដៃសំអាត ក្នុងឱកាសកូវីដ១៩។ ពិធីសម្ពោធដាក់ប្រើប្រាស់ស្ថានីយទឹកលាងដៃ…

បន្ទាយមានជ័យ៖ កាកបាទក្រហមកម្ពុជា បានផ្តល់ស្ថានីយទឹកលាងដៃ និងអណ្តូងទឹកស្អាត ចំនួន ២កន្លែង ដាក់នៅ​សាលារៀន សម្រាប់ប្រើប្រាស់​លាងដៃសំអាត ក្នុងឱកាសកូវីដ១៩។ ពិធីសម្ពោធដាក់ប្រើប្រាស់ស្ថានីយទឹកលាងដៃ និងអណ្តូងទឹកស្អាតនេះ បានធ្វើឡើង នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី។

ក្នុងឱកាស​នោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ថា ស្របពេល ដែលរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា កំពុងបង្ការ និងទប់ស្កាត់កូវិដ១៩ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានប្រគល់ស្ថានីយទឹក សម្រាប់លាងសំអាតដៃ និងអណ្តូងទឹកស្អាត ចំនួន ២កន្លែង ដែលត្រូវបានដាក់សម្ពោធអោយប្រើប្រាស់ រួមមាន ១.ស្ថានីយទឹកលាងដៃ ដាក់នៅបរិវេណអនុវិទ្យាល័យគយម៉ែង ស្រុកមង្គលបូរី ២.ស្ថានីយទឹកលាងដៃ នៅសាលាបឋមសិក្សាកងវ៉ា ក្រុងសិរីសោភ័ណ។

លោកជំទាវ បានបញ្ជាក់ថា ស្ថានីយទឹក សម្រាប់លាងដៃនេះ សម្រាប់លាងសំអាត​ដៃដល់សិក្សានុសិស្សលាងសំអាតដៃ នៅពេលចូលសាលា និងចេញពីសាលារៀន សំអាតដៃដើម្បីការពារទប់ស្កាត់កូវីដ១៩ ក្នុងសហគមន៍ ហើយក្នុងការសិក្សា សិស្ស និងលោកគ្រូអ្នកគ្រូ ក៏ត្រូវអនុវត្តអោយបាន តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយ​ត្រូវអង្គុយ រក្សាគម្លាតគ្នា អោយបាន ១ម៉ែត្រកន្លះពីគ្នា ហើយត្រូវពាក់ម៉ាស់ និងលាងដៃសំអាតជាប្រចាំ។

លោកជំទាវ ពុំ ចន្ទីនី បានបញ្ជាក់ថា ជាសារណែនាំពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដើម្បីការពារកូវីដ គឺត្រូវអនុវត្តនូវ​វិធានការ ​៣ការពារ និង ៣កុំ។ ៣ការពារ គឺ១.ត្រូវពាក់ម៉ាស់ ២.លាងដៃ ៣.គម្លាតសង្គម គម្លាតបុគ្គល ចាប់ពី ១ម៉ែត្រកន្លះ។ រីឯវិធានការ ៣កុំ គឺ១.កុំចូលទៅកន្លែងបិតជិត គ្មានខ្យល់ចេញចូល និងមាន​ម៉ាស៊ីនត្រជាក់ច្រើនពេក ២.កុំទៅកន្លែងមនុស្សច្រើន ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃ កុំកៀកស្មា កុំឱបគ្នា ជាដើម៕ ដោយ៖ ប៊ុន ធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ