ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តបន្ទាយមានជ័យ ចាប់ផ្តើម​យុទ្ធនាការ​ចាក់វ៉ាក់សាំងបង្ការ​ជំងឺកូវីដ-១៩

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ ថ្នាក់ដឹកនាំ មន្ត្រី​រាជការទូទាំងខេត្តបន្ទាយមានជ័យ  បានចូលរួមយុទ្ធនាការ​ចាក់វ៉ាក់​សាំង​បង្កាជំងឺកូវីដ -១៩ នៅមន្ទីរពេទ្យ​មិត្តភាពកម្ពុជា​-ជប៉ុន​ ស្រុកមង្គលបូរី។ ការចាក់វ៉ាក់សាំង នៅខេត្តជាប់ព្រំដែនថៃនេះ បានចាប់ផ្តើម…

ខេត្តបន្ទាយមានជ័យ៖ ថ្នាក់ដឹកនាំ មន្ត្រី​រាជការទូទាំងខេត្តបន្ទាយមានជ័យ  បានចូលរួមយុទ្ធនាការ​ចាក់វ៉ាក់​សាំង​បង្កាជំងឺកូវីដ -១៩ នៅមន្ទីរពេទ្យ​មិត្តភាពកម្ពុជា​-ជប៉ុន​ ស្រុកមង្គលបូរី។ ការចាក់វ៉ាក់សាំង នៅខេត្តជាប់ព្រំដែនថៃនេះ បានចាប់ផ្តើម នៅថ្ងៃទី​២៤​ ខែកុម្ភៈនេះ។

​ឯកឧត្តម  ខេង  ស៊ុម  ប្រធានក្រុមប្រឹក្សាខេត្ត  និងឯកឧត្តម  អ៊ុំ  រាត្រី  អភិបាលខេត្ត​បន្ទាយមានជ័យ  បានអញ្ជើញដឹកនាំ​​មន្រ្តីរាជការក្រោមឱវាទ ចូលរួមរួមចាក់វ៉ាក់សាំង នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា​-ជប៉ុន  ស្រុកមង្គលបូរី ដើម្បីអនុវត្តតាមការ​ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ ក្រោមការដឹកនាំដោយសម្តេចអគ្គមហា​សេនាបតី តេជោ​ ហ៊ុន​​ សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​។  ​ការចាក់វ៉ាក់សាំងនេះ ​ធ្វើឡើងដោយស្ម័គ្រចិត្ត ពុំមានការបង្ខិតបង្ខំនោះឡើយ ហើយដោយឥតគិតថ្លៃ។

ការចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ១៩ នៅខេត្តបន្ទាយមានជ័យ ធ្វើឡើង ៤ទីតាំង៖ ១-មន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី។ ២-មន្ទីរពេទ្យបង្អែក ស្រុកថ្មពួក។ ៣-មន្ទីរពេទ្យបង្អែក ប៉ោយប៉ែត។ ៤-មន្ទីរពេទ្យបង្អែក ព្រះនេត្រព្រះ៕  ដោយ៖ ណុប រក្សា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ