ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់ស្រវឹងស្រាខ្លាំង ប្រពន្ធបានដៃប្រល័យជីវិតប្តី

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ នៅ​វេលា​ម៉ោង​១១ និង​៣០​នាទី ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​ពូ​ទិល ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា…


ខេត្តមណ្ឌលគិរី ៖ នៅ​វេលា​ម៉ោង​១១ និង​៣០​នាទី ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​ពូ​ទិល ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី មាន​ករណី​មនុស្សឃាត​មួយ​បាន​កើតឡើង បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​០១​នាក់​។ ជន​រង​គ្រោះ​ឈ្មោះ កេ​ន គែល ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជនជាតិ​ខ្មែរ មានស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​ពោន ឃុំ​គរ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ស្នាក់​នៅ​បណ្តោះអាសន្ន ភូមិ​ពូ​ទិល ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។

ដោយ​ជនសង្ស័យ​ឈ្មោះ ផា​ន នាង ភេទ​ស្រី អាយុ​៤២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មានស្រុក​កំណើត នៅ​ភូមិ​លោ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ស្នាក់​នៅ​បច្ចុប្បន្ន ភូមិ​ពូ​ទិល ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី (​ត្រូវជា​ប្រពន្ធ​ជន​រង​គ្រោះ​) សមត្ថកិច្ច​បាន​ឃាត់ខ្លួន​នៅ​ពេល​រត់គេច​ខ្លួន​ទៅ​ដល់​ក្រុង​សែន​មនោ​រម្យ​។ មូលហេតុ​ដែល​កើត​មានរឿង​ឃាតកម្ម​នេះ​ឡើង នៅ​ពេល​ជន​រង​គ្រោះ​ស្រវឹងស្រា​ខ្លាំង​ក៏​បង្ក​ជា​ជម្លោះ ប្រវាយប្រតប់​គ្នា​រួច​ជនសង្ស័យ​បាន​យក​ក្រមា​រឹត​ក និង​លោត​អុក​ពីលើ​ដោយ​ជង្គង់​ទៅ​លើ​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​ចុកចាប់ និង​ថប់ដង្ហើម​ស្លាប់​នៅ​កន្លែង​កើត​ហេតុតែ​ម្តង​។

ក្រោយ​ទទួល​បាន​ព័ត៌មាន​ភ្លាម កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ពេ​ជ្រា​ដា និង​កម្លាំង​នគរបាល​បច្ចេកទេស​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​បាន​ចុះ​ស្រាវជ្រាវ និង​ពិនិត្យ​កន្លែង​កើតហេតុ​។ នៅ​ពេល​ពិនិត្យ​សាកសព យើង​ឃើញ​មាន​ស្នាម​ជាំ​នៅ​ក ដោយ​ក្រមា​រឹត និង​មាន​ស្នាម​រលាត់ស្បែក​នៅ​ខ្នង​ផ្នែក​ខាងស្តាំ​។ ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​។ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ